ក្រុម ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) គ្រោងអនុម័តគម្រោងវិនិយោគ ៥៣៩ លានដុល្លារ

18:45 | 18/03/2020 (សរុបដោយវិច្ឆិកា)

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបើកកិច្ចប្រជុំពិភាក្សាលើគម្រោងស្នើសុំវិនិយោគធំៗចំនួន១៥ ដែលគិតជាតម្លៃទុនវិនិយោគសរុប៥៣៩ លានដុល្លារកំពុងត្រូវបានស្នើសុំកាអនុម័តពីរាជដ្ឋាភិបាលកម្ពុជា។កិច្ចប្រជុំច្រកចេញចូលតែមួយដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាលើកយកមកពិភាក្សារដើម្បីសម្រេចគឺមានគម្រោងធំៗចំនួន ១៥ ដែលគិតជាងតម្លៃទុនវិនិយោគសរុប ៥៣៩លានដុល្លារ ដោយនឹងមានតម្រូវការកម្លាំងពលកម្មរហូត ជាង ៧០ពាន់កន្លែង។

ក្រុម ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) គ្រោងអនុម័តគម្រោងវិនិយោគ ៥៣៩ លានដុល្លារ

គម្រោង​ស្នើ​សុំ​ក្នុង​នោះ​ទី​១​គឺ គម្រោង​វិនិយោគ​ផលិត និង​ផ្គុំ​ដំឡើង​បន្ទះ​សូ​ឡា Transformer Switchboard ខ្សែភ្លើង និង​សម្ភារៈ​បរិក្ខារ​អគ្គិសនី​មាន​ចំនួន​៤​គម្រោង ដែល​គិត​ជា​ទុន​វិនិយោគ​ប្រមាណ ៣០​លាន​ដុល្លារ​អា​មេ​រិ​ក​។គម្រោង​វិនិយោគ​បន្ទាប់​ជា​គម្រោង​វិនិយោគ​ផលិត​សម្បក​កង់​រថយន្ត​គ្រប់​ប្រភេទ និង​គ្រឿង​បង្គុំ​កង់​រថយន្ត​១​គម្រោង ក្នុង​គម្រោង​ទុន​វិនិយោគ​ប្រមាណ​៣៣​លាន​ដុល្លារ​អា​មេ​រិ​ក នៅ​ខេត្តកំពង់ស្ពឺ​។ គម្រោង​វិនិយោគ​សណ្ឋាគារ​ថ្នាក់​ផ្កាយ​៣​ចំនួន​៧១០​បន្ទប់ ១​គម្រោង ក្នុង​គម្រោង​ទុន​វិនិយោគ​ប្រមាណ ៥៩​លាន​ដុល្លារ​អា​មេ​រិ​ក​នៅ​ខេត្ត​ព្រះ​សីហ​នុ​។

គម្រោង​បង្កើត​កសិដ្ឋាន​ដាំចេក​១​គម្រោង ក្នុង​គម្រោង​ទុន​វិនិយោគ​ប្រមាណ​១២​លាន​ដុល្លារ​អា​មេ​រិ​ក នៅ​ខេត្តកំពង់ចាម​។ គម្រោង​បង្កើត​បង្កើត​រោងចក្រ​កែ​ច្នៃ និង​ផលិត​ម្សៅ​មី​ចំនួន​២​គម្រោង ក្នុង​គម្រោង​ទុន​វិនិយោគ​ប្រមាណ​១៣​លាន​ដុល្លារ​អា​មេ​រិ​ក នៅ​ខេត្តបន្ទាយមានជ័យ និង​នៅ​ខេត្តស្ទឹងត្រែង​។ គម្រោង​បង្កើត​បង្កើត​រោងចក្រ​ផលិត​ស្រា​បៀរ និង​ភេសជ្ជៈ​១​គម្រោង ដែល​មាន​តម្លៃ​ទុន​វិនិយោគ​ប្រមាណ​១៦១​លាន​ដុល្លារ​អា​មេ​រិ​ក នៅ​ខេត្តកណ្តាល​។

គម្រោង​មជ្ឈមណ្ឌល​ទិន្នន័យ​១​គម្រោង ក្នុង​គម្រោង​ទុន​វិនិយោគ​ប្រមាណ​១០២​លាន​ដុល្លារ​អា​មេ​រិ​ក នៅ​រាជធានី​ភ្នំពេញ​។ និង​មាន​គម្រោង​លើ​វិស័យ​ផ្សេង​ៗ​ទៀត​ដូច​ជា​គម្រោង​សាងសង់​មន្ទីរ​ពហុ​ព្យាបាល រួម​ទាំង​គម្រោង​រោងចក្រ​កែ​ច្នៃ​ដែក រោងចក្រ​ផលិត​សម្ភារៈ​តុបតែង​សក់ និង​រោងចក្រ​ផលិត​ស្បោង​ប្លា​ស្ទីក​គ្រប់​ប្រភេទ មាន​ចំនួន​៤​គម្រោង ជាមួយនឹង​ទុន​វិនិយោគ ១២៩ លាន​ដុល្លារ​អា​មេ​រិ​ក​។

មុននេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចអនុម័តឱ្យដំណើរការ វិនិយោគគម្រោង ថ្មីចំនួន២ទីតាំងបន្ថែមក្នុងខែមីនានេះនៅកម្ពុជា ជាមួយឱ្យកាសកាងាររាប់ពាន់កន្លែង។ យោង តាមការចុះផ្សាយរបស់ក្រុមប្រឹក្សអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ថា បើផ្អែកតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនឯកជនខាងលើ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរជូន ដល់ក្រុម ហ៊ុនដូចខាងក្រោមដោយគម្រោងវិនិយោគថ្មីៗទាំង២នោះរួមមាន៖

១-“JIN MING LI JIAN ONE CO., LTD.” គម្រោងបង្កើតរោងចក្រខារអំបោះដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ ក្រាំងទ្រា ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២,៣លាន ដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន១៨០កន្លែង។

២-“SUZEN (CAMBODIA) INDUSTRIAL CO., LTD.” គម្រោងបង្កើតរោងចក្រ និងកាត់ដេរសម្លៀកបំពាក់ដែលមាន ទីតាំង វិនិយោគស្ថិតនៅភូមិវិហារខ្ពស់សង្កាត់សួងក្រុងសួងខេត្តត្បូងឃ្មុំមានទុនវិនិយោគ ប្រមាណ២,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន៧២៦កន្លែង។

គួរបញ្ជាក់ដែរថា កាលពីពេលថ្មីៗនេះរដ្ឋាភិបាលក៏បានបើកកិច្ចប្រជុំ ដើម្បីពិនិត្យ ការស្នើសុំការអនុម័តពីគម្រោងវិនិយោគចំនួន១៥ដែលមានទំហំទឹកប្រាក់ ចំនួន៥៣៩លាន ដុល្លារផងដែរហើយយោងតាមកិច្ចប្រជុំ«ច្រកចេញ-ចូលតែមួយ» កាលពីពេលថ្មីៗនេះក្រុម ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានពិនិត្យពិភាក្សាលើកមតិសុំការពិនិត្យសម្រេចពីរាជ រដ្ឋាភិបាលនូវសំណើវិនិយោគចំនួន១៥គម្រោងជាមួយនឹងទុនវិនិយោគសរុប ប្រមាណ៥៣៩ លានដុល្លារអាម៉េរិក ដែលគ្រោងនឹងប្រើប្រាស់កម្លាំងពលកម្មសរុបប្រមាណ ៧,៦២៦កន្លែង៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន