ក្រសួងអប់រំ សម្រេចឲ្យសិស្សបានរៀនតាមតាមប្រព័ន្ធអេឡិចត្រូនិក- E-Learning ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19

16:14 | 13/03/2020 (សរុបដោយវិច្ឆិកា)

ក្រសួងអប់រំ យុវជន និងកីឡា បានបង្កើតកម្មវិធីសិក្សា «ការរៀនតាមប្រព័ន្ធអេឡិចត្រូនិក» (E-Learning) ដោយឥតគិតថ្លៃ លើមុខវិជ្ជាឯកទេសចំនួន០៦ ដែលអាចឲ្យប្អូនៗសិស្សានុសិស្សទាំងអស់ អាចសិក្សាដោយខ្លួនឯងបាន នៅលើបណ្ដាញទំនាក់ទំនងសង្គមផ្លូវការ និងប្រព័ន្ធសិក្សាតាមអេឡិចត្រូនិករបស់ក្រសួង។

ក្រសួងអប់រំបង្កើតកម្មវិធីសិក្សា «ការរៀនតាមប្រព័ន្ធអេឡិចត្រូនិក-E-Learning» ដោយឥតគិតថ្លៃ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19។

ក្រោយរាជរដ្ឋាភិបាលប្រកាសបិទសាលារៀននៅក្រុង-ខេត្តសៀមរាបបណ្តោះអាសន្នព្រោះតែវីរុសកូវីដ-១៩រួចមក នៅថ្ងៃសុក្រនេះ មន្ត្រីក្រសួងក្រសួងអប់រំ យុវជន និងកីឡាសម្រេច បង្កើតកម្មវិធីសិក្សា “ការរៀនតាមប្រព័ន្ធអេឡិចត្រូនិក (E-Learning) ឥតគិតថ្លៃលើមុខវិជ្ជាឯកទេសចំនួន៦រួមមាន ៖ គណិតវិទ្យា​ គីមីវិទ្យា​ រូបវិទ្យា​ ប្រវត្តិវិទ្យា​ ជីវវិទ្យា​ និងភាសាខ្មែរ ដែលអាចឱ្យប្អូនៗសិស្សានុសិស្សទាំងអស់សិក្សាដោយខ្លួនឯងបាន ទាំងនៅលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការ និងប្រព័ន្ធសិក្សាតាមអេឡិចត្រូនិករបស់ក្រសួងអប់រំ ។

យោងតាមសេចក្តីប្រកាសព័ត៌មានក្រសួងអប់រំ និងយុវជនកីឡានៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០នេះឲ្យដឹងថា ការរៀនតាមប្រព័ន្ធអេឡិកត្រូនិក (E-Learning) សម្រាប់ជំនួយដល់សិស្សានុសិស្ស

ដើម្បីជាជំនួយដល់ការសិក្សារបស់សិស្សានុសិស្សថ្នាក់ទី៩ និងថ្នាក់ទី ១២ ដែលបានផ្អាកការសិក្សាជា បណ្តោះអាសន្ននៅគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនក្នុងក្រុងសៀមរាប ខេត្តសៀមរាប ក្នុងការចូលរួមទប់ស្កាត់ ការរីករាលដាលនៃជំងឺ Covid-19 ក៏ដូចជាសម្រាប់សិស្សានុសិស្សដទៃទៀតដែលមានបំណងទទួលការបំប៉នបន្ថែម ក្រសួងអប់រំ យុវជន និងកីឡា បានបង្កើតកម្មវិធីសិក្សា “ការរៀនតាមប្រព័ន្ធអេឡិចត្រូនិក (E-Learning) ដោយឥតគិតថ្លៃលើមុខវិជ្ជាឯកទេសចំនួន៦ ដែលអាចឱ្យប្អូនៗសិស្សានុសិស្សទាំងអស់អាចសិក្សាដោយខ្លួនឯងបាននៅលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការ និងប្រព័ន្ធសិក្សាតាមអេឡិចត្រូនិករបស់ក្រសួង។

មន្ត្រីក្រសួងអប់រំបានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានថា កម្មវិធីនេះបង្កើតឡើងក្នុងគោលបំណងជំនួយដល់ការសិក្សារបស់ប្អូនៗសិស្សានុសិស្សអាចនៅតែបន្តការសិក្សាបានដោយខ្លួនឯង នៅគ្រប់ទីកន្លែងនិង ស្របតាមពេលវេលាផ្ទាល់ខ្លួនរបស់សិស្សានុសិស្ស សម្រាប់ជាជំនួយស្មារតីក្នុងការត្រៀមប្រឡងសញ្ញាបត្រមធ្យម សិក្សា​បឋមភូមិ និងទុតិយភូមិ តាមកាលបរិច្ឆេទដែលបានគ្រោងទុក។ មុខវិជ្ជាឯកទេសបង្រៀនទាំង០៦ រួមមាន៖ គណិតវិទ្យា ប្រវត្តិវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និងភាសាខ្មែរ។

សេចក្តីប្រកាសបញ្ជាក់បន្តថា ក្រសួងនឹងដាក់ឱ្យដំណើរការកម្មវិធីបង្រៀនតាមអេឡិចត្រូនិកនេះ ចាប់ពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០តទៅ ដោយសិស្សានុសិស្សអាចសិក្សាបានតាមរយៈមធ្យោបាយដូចខាងក្រោម ៖

១-បណ្ដាញ YouTube ផ្លូវការរបស់ក្រសួង៖ www.youtube.com/moeys ដែលនឹងមានវីដេអូ បង្រៀន ទាំងអស់ សម្រាប់សិស្សានុសិស្សអាចសិក្សាបានទៅតាមពេលវេលាជាក់ស្តែងរបស់ខ្លួន ។

២- ទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួង៖ www.facebook.com/moeys.gov.kh ដែលនឹងធ្វើការផ្សព្វផ្សាយ ជារៀងរាល់ថ្ងៃ ដោយពេលព្រឹកសម្រាប់ថ្នាក់ទី៩ និងពេលរសៀលសម្រាប់ថ្នាក់ទី១២ ។

៣-មជ្ឈមណ្ឌលសិក្សាអេឡិចត្រូនិករបស់ក្រសួង៖ Elearning.moeys.gov.kh ដោយសិស្សានុសិស្សអាច ចូលទៅសិក្សាបានដោយចូលទៅជ្រើសរើសវគ្គសិក្សា ឬមេរៀនដែលត្រូវសិក្សាដោយឥតគិតថ្លៃ និងមិនចាំ បាច់ចុះឈ្មោះ (ចូលជាភ្ញៀវ)។

សេចក្តីប្រកាសព័ត៌មានខាងលើនេះ ដើម្បីឲ្យលោកគ្រូ អ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាលសិស្សចូលរួមជំរុញ លើកទឹកចិត្តប្អូនៗសិស្សានុសិស្សទាំងអស់ ជាពិសេសផ្តល់លក្ខខណ្ឌអំណោយផល ដើម្បីអាចបន្តសិក្សាតាមប្រព័ន្ធ អេឡិចត្រូនិកបានជាប្រចាំដោយចូលទៅក្នុងគេហទំព័រ និងបណ្តាញ ទំនាក់ទំនងសង្គមដែលបានផ្តល់ជូនខាង​លើតាមការគួរ ៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ