ការសែតកម្ពុជាបានផ្សព្វផ្សាយព័ត៌មានទាក់ទងនឹងការបិទផ្លូវ Nui Truc នៅក្រុងហាណូយ។

11:33 | 15/03/2020 (ប្រភពព័ត៌មាន៖ cen.com.khmer)

រដ្ឋាភិបាលវៀតណាមបានផ្តល់ស្បៀងអាហារ និងតម្រូវការចាំបាច់ផ្សេងៗទៀត ដល់ប្រជាជនរបស់ខ្លួន ដែលកំពុងស្ថិតក្នុងការឃ្លាំមើលផ្នែកវេជ្ជសាស្ត្រ នៅក្នុងតំបន់ដាច់ស្រយាលមួយនៅផ្លូវ Nui Truc ស្រុក Ba Dinh ទីក្រុងហាណូយ។

ការផ្តល់ម្ហូបអាហារ​ជូនដល់ប្រជាជន​រស់នៅផ្លូវ Nui Truc ។

ចាប់តាំងពី​ថ្ងៃទី​១០ ខែមីនា សាច់ជ្រូក សាច់គោ ប​សុ​បក្សី និង​អាហារ​សមុទ្រ ត្រូវបាន​នាំយក​ទៅជូន​ប្រជាជន​នៅ Nui Truc រៀងរាល់ ២ ថ្ងៃ​ម្តង ខណៈ​បន្លែ និង​ផ្លែឈើ​ស្រស់ៗ ក៏ត្រូវ​បានផ្តល់​ជូន​ក្នុង​ម្តង​ក្នុង​១​ថ្ងៃ​ផងដែរ ។

ការផ្គត់ផ្គង់​ទាំងអស់​រួមមាន​៖ សាច់មាន់ ៣៩ គីឡូក្រាម សាច់គោ ១៥ គីឡូក្រាម សាច់គោ ៦៩ គីឡូក្រាម ស្ពៃក្តោប ៦៩ គីឡូក្រាម និង​ទឹក ៦០០ ដប ដោយ​តប​តាម​លក្ខណៈវិនិច្ឆ័យ​សុវត្ថិភាព និង​អនាម័យ​ចំណីអាហារ​។​

​ពលរដ្ឋ​ម្នាក់​បាន​ប្រាប់ថា​៖ «​កញ្ចប់​ស្បៀង​នីមួយៗ ​មាន ស៊ុត​ ៣ ​គ្រាប់ សាច់ ឬ​ត្រី ២ បន្ទះ និង​បន្លែ​ដែល​ត្រូវបាន​ចែកជូន​ជា​រៀងរាល់ថ្ងៃ​។ ក្រៅពីនេះ​យើង​នៅ​ទទួលបាន​អង្ករ ១០ គីឡូក្រាម និង​ប្រេងឆា​មួយ​ដប​ផងដែរ​» ។ ពលរដ្ឋ​រូបនោះ​បន្តថា​៖ «​អាហារ​មាន​ជីវជាតិ​ខ្លាំងណាស់ សូម្បីតែ​ប្រពន្ធ​ខ្ញុំ​ក៏​មិនដែល​អោយ​ខ្ញុំ​បាន​ហូប​របស់​ល្អ​បែបនេះ​ដែរ​» ។​

​ទំនិញ និង​របស់​ចាំបាច់ ត្រូវបាន​រក្សាទុក​នៅ​កន្លែង​ដាច់ដោយឡែក​ពីគ្នា ហើយ​ត្រូវបាន​ត្រួតពិនិត្យ និង​សម្លាប់​មេរោគ​ដោយ​មន្ត្រី​សុខាភិបាល មុនពេល​បញ្ជូនទៅឱ្យ​ប្រជាជន​។ នេះ​បើ​យោងតាម​គណៈកម្មាធិការ​ប្រជាជន​នៃ​សង្កាត់ Truc Bach ។​

​អ្នកស្រុក​បានទទួល​ការ​ចុះមក​ពិនិត្យ​ដោយ​មន្ត្រី​សុខាភិបាល ២ ពេល ក្នុង​១​ថ្ងៃ និង​ត្រូវ​បានផ្តល់​អនាម័យ និង​កញ្ចប់​សំរាម​រៀងរាល់ថ្ងៃ ។ ក្រុម​អ្នកប្រមូល​សំរាម​បានមក​យក​សំរាម​ចេញ​នៅវេលា​ម៉ោង ៦ ល្ងាច ។​

ការផ្តល់ម៉ាស់ជូនដល់ប្រជាជន។

​នៅ​តំបន់​ដាច់ស្រយាល​នេះ ប្រជាជន​នៅតែ​បន្ត​រស់នៅ​ប្រចាំថ្ងៃ​ជាធម្មតា​របស់​ពួកគេ ខណៈដែល​មន្ត្រី​នៃ​សង្កាត់ Truc Bach និង​ស្រុក Ba Dinh តែងតែ​មក​បំពេញភារកិច្ច​ក្នុងការ​ផ្តល់ព័ត៌មាន​អំពី​ការរីក​រាលដាល​នៃ​ជំងឺ Covid-19 ។​

​ប្រជាជន​មិនគួរ​ខ្លាច​ភាព​ឯកោ​ទេ​។ យើង​មិន​ខ្លាច​ការឆ្លង​ទេ ពីព្រោះ​ប្រសិនបើ​វា​កើតឡើង នោះ​យើង​ជា​ប្រជាជន​ឯកោ នឹង​ក្លាយជា​មនុស្ស​ដំបូង​គេ​ដែល​ទទួល​ការព្យាបាល​ ៕

(ប្រភពព័ត៌មាន៖ cen.com.khmer)

(ប្រភពព័ត៌មាន៖ cen.com.khmer)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន