ព្រះមហាក្សត្រីកម្ពុជា ចេញព្រះរាជសារ ចូលរួមអបអរសាទរខួបលើកទី១០៩ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២០

10:30 | 04/03/2020 (ហេង វុធ្ធី)

សម្តេច ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ បានចេញព្រះរាជសារសម្តែងចូលរួមអបអរសាទរដល់ខួបលើកទី១០៩ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២០ ដែលធ្វើឡើងក្រោមប្រធានបទ «មានសន្តិភាពមានការលើកកម្ពស់សមភាពយេនឌ័រ»។

សម្តេច ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ (រូបថត៖ FN)

ក្នុងព្រះរាជសាររបស់សម្តេចម៉ែ បានបញ្ជាក់ថា ចំនួនស្រ្តីបំពេញការងារក្នុងវិស័យសាធារណៈ និងឯកជនមានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលនេះបញ្ជាក់ឱ្យឃើញអំពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្នុងការផ្តល់ឱកាសឱ្យស្រ្តី និងក្មេងស្រីបានបង្កើនប្រាជ្ញាស្មារតី ពង្រឹង និងពង្រីកសមត្ថភាពចំណេះដឹង និងជំនាញរបស់ខ្លួន និងការគាំទ្រយ៉ាងខ្លាំងក្លាពីអ្នកដឹកនាំគ្រប់ជាន់ថ្នាក់ ទាំងក្នុងវិស័យសាធារណៈ នយោបាយ ឯកជន សហគមន៍ និងគ្រួសារ។ កិច្ចការទាំងនេះ ពិតជារួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សក្តានុពលរបស់ស្រ្តី ឆ្ពោះទៅពន្លឿនកិច្ចអភិវឌ្ឍគ្រួសារ និងប្រទេសជាតិឱ្យឈានពីប្រទេសមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងឈានទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

សម្តេចម៉ែ បានមានព្រះបន្ទូលថា «ការរីកចម្រើនជឿនលឿន សម្បូរសប្បាយនេះ ក៏ព្រោះតែព្រះរាជាណាចក្រកម្ពុជាយើង មានសន្តិភាព ប្រជាធិបតេយ្យ សុវត្ថិភាព គ្រួសារជួបជុំមានសុភមង្គល ដែលជាសេចក្តីប្រាថ្នារបស់មនុស្សគ្រប់រូប។ ជាពិសេសនយោបាយឈ្នះឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បាននាំមកនូវការបង្រួបបង្រួមជាតិ និងសន្តិភាពនៅទូទាំងប្រទេសដែលប្រជាជនស្រលាញ់ អរគុណ និងចូលរួមថែរក្សាសន្តិភាព ស្របតាមព្រះរាជអហរទ័យទុកដាក់ ព្រះបរមរតនកោដ្ឋ»

(ហេង វុធ្ធី)

(ប្រភពព័ត៌មាន: FreshNews)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន