ក្រុមប្រឹក្សាវប្បធម៌អាស៊ី ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តរបស់សម្តេចតេជោ ហ៊ុន សែន សម្រាប់ការឧបត្ថម្ភថវិកា១០ម៉ឺនដុល្លារ

11:00 | 17/02/2020 (ប្រភពព័ត៌មាន និងរូបថត៖ freshnewsasia)

ក្រុមប្រឹក្សាវប្បធម៌អាស៊ី នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តដ៏ថ្លៃថ្លាប្រកបដោយគុណធម៌ និងមនុស្សធម៌ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឧបត្ថម្ភនូវថវិកាចំនួន១០ម៉ឺនដុល្លារអាមេរិក ដល់ជូនមូលនិធិក្រុមប្រឹក្សាវប្បធម៌អាស៊ី។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ថវិកា ១០ ម៉ឺនដុល្លារដែលសម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភដល់មូលនិធិក្រុមប្រឹក្សាវប្បធម៌អាស៊ីនេះ គឺប្រាក់រង្វាន់ដែលសម្តេចតេជោ ទទួលបានរង្វាន់ «ភាពជាំអ្នកដឹកនាំ និងអភិបាលកិច្ចល្អ» ពីអង្កការសហព័ន្ធសន្តិភាពសាកល (UPF) ក្នុងឱកាសដែលរាជរដ្ឋាភិបាលកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក នៅថ្ងៃទី១៨-២១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ។

ក្រុមប្រឹក្សាវប្បធម៌អាស៊ីបានបញ្ជាក់ថា «ក្នុងនាមជាប្រធានស្ថាបនិកកិត្តិយសនៃក្រុមប្រឹក្សាវប្បធម៌អាស៊ី សម្តេចតេជោ ហ៊ុន សែន បានសម្រេចបង្វិលថវិកាដែលបានមកពីពានរង្វាន់នេះ [រង្វាន់ «ភាពជាំអ្នកដឹកនាំ និងអភិបាលកិច្ចល្អ»] ជូនមូលនិធិក្រុមប្រឹក្សាវប្បធម៌អាស៊ី ដើម្បីប្រើប្រាស់ស្របទៅតាមកម្មវត្ថុរបស់ខ្លួន។ ក្រុមប្រឹក្សាវប្បធម៌អាស៊ី ដោយមានកិច្ចសហប្រតិបត្តិការវប្បធម៌ ដើម្បីការតភ្ជាប់អរិយធម៌ បង្កើតសុខដុមរមនារវាងគ្នានៅក្នុងទ្វីបអាស៊ី និងប្រែក្លាយសម្បត្តិវប្បធម៌ របស់មនុស្សជាតិជាប្រភពនៃសន្តិភាព ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងវិបុលភាពរួម»។

ក្រុមប្រឹក្សាវប្បធម៌អាស៊ីបានសង្កត់ធ្ងន់ថា «សូមសម្តែងនូវសេចក្តីថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តដ៏ថ្លៃថ្លាប្រកបដោយគុណធម៌ និងមនុស្សធម៌របស់សម្តេចតេជោ ហ៊ុន សែន ដែលជាសក្ខីភាពនៃតំណរភាពយូរអង្វែង គាំទ្រដល់សកម្មភាពវប្បធម៌មនុស្សជាតិ និងបេតិកភណ្ឌរបស់ក្រុមប្រឹក្សាវប្បធម៌អាស៊ី និងតែងតែផ្តល់ការគាំទ្រដល់ក្រុមប្រឹក្សាវប្បធម៌អាស៊ី ដើម្បីរួមគ្នាកសាងសង្គមវប្បធម៌មនុស្សជាតិមួយ ដោយឈរលើគោលការណ៍ នៃការគោរពគ្នាទៅវិញទៅមក និងវិបុលភាពរួម»៕

(ប្រភពព័ត៌មាន និងរូបថត៖ freshnewsasia)

(ប្រភពព័ត៌មាន និងរូបថត៖ freshnewsasia)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ
ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង