មហាអំណាចចិនប្រកាសប្រឆាំងដាច់ខាតចំពោះការយកបញ្ហា EBA ដើម្បីជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា

06:14 | 13/02/2020 (បូកសរុបដោយឌីណា)

តាមរយៈអ្នកនាំពាក្យក្រសួងការបរទេសចិន នៅល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានប្រកាសក្តែងៗប្រឆាំងដាច់ខាតចំពោះការយកបញ្ហា EBA ដើម្បីជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជា។ ការប្រកាសនេះបានធ្វើឡើងតាមរយៈសន្និសីទកាសែតមួយ នៅល្ងាចថ្ងៃអង្គារនេះ មុនពេលដែលសហភាពអឺរ៉ុប ចេញសេចក្តីសម្រេចពាក់ព័ន្ធ ប្រព័ន្ធអនុគ្រោះពន្ធអ្វីៗទាំងអស់លើកលែងតែអាវុធ (EBA) នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

អ្នក​នាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang។ (រូបថត៖ freshnewsasia)

ឆ្ហើយនឹងសំណួរអ្នកសារព័ត៌មាននឹងការព្រមានដកប្រព័ន្ធអនុគ្រោះពន្ធលើប្រទេសកម្ពុជា លោក កឹង សួង (Geng Shuang) អ្នកនាំពាក្យក្រសួងការបរទេសចិន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ចិនតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង។ យើងប្រឆាំងនឹងការប្រើប្រាស់ពាណិជ្ជកម្ម ដើម្បីជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃទៀត»។

បើតាមអ្នកនាំពាក្យរូបនេះ, ប្រទេសចិនគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល និងប្រជាជនកម្ពុជា ក្នុងការការពារឯករាជ្យអធិបតេយ្យភាព និងសេចក្តីថ្លៃថ្នូររបស់ជាតិ ហើយពួកគេមានឆន្ទៈផ្តល់ជំនួយជាវិជ្ជមានដល់ការអភិវឌ្ឍប្រកបដោយស្ថិរភាព និងការលើកកម្ពស់ជីវភាពប្រជាជនរបស់ប្រទេសកម្ពុជា ហើយសង្ឃឹមថា សហគមន៍អន្តរជាតិនឹងចូលរួមវិភាគទានក្នុងន័យស្ថាបនា ថែមទៀត។

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកអគ្គលេខាបក្ស ប្រធានរដ្ឋចិន Xi Jinping។ (រូបថត៖ freshnewsasia)

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មការអឺរ៉ុប ចេញនៅល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ បានឲ្យដឹងថា គណៈកម្មការអឺរ៉ុប បានសម្រេចដកផ្នែកខ្លះ នៃប្រព័ន្ធអនុគ្រោះពន្ធដែលបានផ្តល់ឲ្យកម្ពុជា ក្រោមគម្រោង ពាណិជ្ជកម្មអ្វីគ្រប់យ៉ាងលើកលែងតែអាវុធ ដោយសារការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ និងជាប្រព័ន្ធនៃគោលការណ៍ សិទ្ធិមនុស្សដែលមានចែងនៅក្នុងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។

ការដកនេះមានចំនួនប្រហែលមួយភាគប្រាំ ឬ ១ ពាន់លានអឺរ៉ូ នៃការនាំចេញប្រចាំឆ្នាំរបស់កម្ពុជាទៅកាន់សហភាពអឺរ៉ុប។ លើកលែងតែសភាអឺរ៉ុបនិងក្រុមប្រឹក្សាជំទាស់រឿង នេះ បើពុំនោះទេ វិធានការនេះនឹងចូលជាធរមាននៅថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២០ ។

រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកថា ការទាមទារជ្រុលហួសហេតុរបស់សហភាពអឺរ៉ុប គឺជាការរំលោភមកលើកិច្ចការផ្ទៃក្នុងកម្ពុជា ហើយបានប្រកាសម្តងហើយម្តងទៀត ខ្លួននឹងមិនយកអធិបតេយ្យជាតិ ទៅដោះដូរជាមួយនឹងជំនួយរបស់បរទេសណាឡើយ ព្រមទាំងចាត់វិធានការណ៍ជាបន្តបន្ទាប់ ពង្រីកលទ្ធភាព ដើម្បីឆ្លើយតបទៅនឹងការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ផងដែរ។

យ៉ាងណាក៏ដោយ បើសិនជាមានការសម្រេចដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា នៅខែកុម្ភៈមែននោះ មិនមែនមានន័យថា សហភាពអឺរ៉ុបត្រូវអនុវត្តភ្លាមៗទេដោយយកពន្ធលើទំនិញកម្ពុជាទេ គឺការអនុវត្តត្រូវរង់ចាំរហូតដល់ ៦ខែក្រោយ ទើបចូលជាធរមានបាន៕

(បូកសរុបដោយឌីណា)

(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង