នាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ព្រះពុទ្ធសាសនាបានរួមចំណែក​យ៉ាង​សំខាន់នៅក្នុងការពង្រឹង​សណ្ដាប់ធ្នាប់ សុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍលើគ្រប់វិស័យ

14:16 | 08/02/2020 (សរុបដោយវិច្ឆិកា)

សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានមានប្រ​សា​ស​ន៍​​ថា ព្រះពុទ្ធសាសនា មិនត្រឹម​តែ​បាន​ធ្វើឱ្យបងប្អូនប្រជាពលរដ្ឋយើងបានរួមរស់ជា​មួយគ្នាដោ​យ​​សុខសាន្តខាង​ផ្លូវស្មារតីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង​បានរួមចំណែក​យ៉ាង​សំខាន់នៅក្នុងការ​ពង្រឹ​ងសណ្ដាប់ធ្នាប់ សុខសន្តិភាព ស្ថិរភាពសង្គម ការអភិវឌ្ឍលើគ្រប់វិស័យ និងថែរក្សា​ការ​ពារ​​អត្តសញ្ញាណ​ជាតិទៀតផង។

ថ្ងៃនេះ ជាថ្ងៃ​ «បុណ្យមាឃបូជា» សូមស្វែង​យល់​ពី​ប្រវត្តិនៃពិធីបុណ្យនេះ ​ក្នុង​ព្រះ​ពុទ្ធ​សាសនា !

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី​០៨ ខែ​កុ​ម្ភៈ ឆ្នាំ​២០២០​សម្ដេច​តេជោសរសេរថា ថ្ងៃនេះគឺ​ជា​ថ្ងៃ​បុណ្យ​មាឃ​បូជា ដែលជា​ពិធីបុណ្យ​មួយ​ដ៏មាន​សារៈសំខាន់​បំផុត​នៅ​ក្នុង​ព្រះ​ពុទ្ធ​សាសនា ដែល​ជា​សាសនា​របស់​រដ្ឋ។ សម្ដេចតេជោបានលើកឡើងថា បុណ្យមាឃបូជាប្រារព្ធឡើង ដើម្បីរម្លឹក​​ដ​ល់ថៃ្ង ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសបង្កើត​ព្រះពុទ្ធសាសនាឡើង ក្នុងលោក​នា​ប្រទេស​ឥ​ណ្ឌា កាលពី៥៨៨ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ង​ទី១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹង​​របស់ព្រះអង្គចំនួន៩ខែគត់។ សម្ដេចតេជោបន្តថា ព្រះពុទ្ធសាសនា មិនត្រឹម​តែ​បាន​ធ្វើឱ្យបង​ប្អូន​ប្រជាពលរដ្ឋយើងបានរួមរស់ជាមួយ​គ្នាដោយ​សុខសាន្តខាង​ផ្លូវស្មារតីប៉ុណ្ណោះទេ ប៉ុន្តែថែ​ម​​ទាំង​​បានរួមចំណែក​យ៉ាង​សំខាន់នៅក្នុងការ​ពង្រឹងសណ្ដាប់ធ្នាប់ សុខសន្តិភាព ស្ថិរភាព​សង្គ​ម​ ការអភិវឌ្ឍលើគ្រប់វិស័យ និងថែរក្សាការ​ពារ​​អត្ត​សញ្ញាណ​ជាតិទៀតផង។

សម្ដេចតេជោក៏សូមប្រគេនពរដល់ព្រះតេជគុណគ្រប់ព្រះអង្គ និងជូនពរបងប្អូនជន​រួម​ជាតិ​ជួបតែសេច​ក្តី​សុខ និងសេចក្តីចម្រើនគ្រប់ៗគ្នា៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន