លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអនឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ ទំនង ជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានថ្លែងថា អរគុណសន្តិភាពខ្លាំងណាស់ដែលបាននាំមកនូវសុខដុមរមនានិងការរីកចម្រើនជូនប្រជាពលរដ្ឋខ្មែរ ពិសេសស្ត្រីនៅទូទាំងប្រទេសក្រោមមាគ៌ាដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ការថ្លែងរបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នេះ ក្នុងពិធីប្រកាសសមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងកិច្ចការនារី កាលពីថ្ងៃព្រហស្បត្តិ៍ ៣រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២០។
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអនឧបនាយករដ្ឋមន្ត្រី (information.gov.kh)
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអនឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ ទំនង ជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានថ្លែងថា អរគុណសន្តិភាពខ្លាំងណាស់ដែលបាននាំមកនូវសុខដុមរមនានិងការរីកចម្រើនជូនប្រជាពលរដ្ឋខ្មែរ ពិសេសស្ត្រីនៅទូទាំងប្រទេសក្រោមមាគ៌ាដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ការថ្លែងរបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នេះ ក្នុងពិធីប្រកាសសមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងកិច្ចការនារី កាលពីថ្ងៃព្រហស្បត្តិ៍ ៣រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២០។
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានពាំនាំនូវការសាកសួរសុខទុក្ខនិងសេចក្តីនឹករលឹកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សង្ឃឹមយ៉ាងមុតមាំថា គណៈកម្មការសាខាសមាគមនារីក្រសួងនឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតីអនុវត្តន៍ឱ្យបានជោគជ័យនូវទិសដៅ ភារកិច្ចដែលបានលើកឡើង ដោយបង្កើនការសាមគ្គីភាពទូលំទូលាយ ឯកភាព និងសហការគ្នា។ ម្យ៉ាងទៀត ពិធីនេះប្រព្រឹត្តទៅនៅពេលដែលប្រទេសយើង ទើបនឹងបានរៀបចំដោយជោគជ័យនូវខួបទី៤១ ថ្ងៃដណ្តើមបានជ័យជម្នះ លើរបបប្រល័យពូជសាសន៍៧ មករា ១៩៧៩-៧ មករា ២០២០ ដើម្បីគោរពវិញ្ញាណក្ខ័ន្ធដល់ជនរួមជាតិរាប់លាននាក់ ដែលបានបាត់បង់ជីវិតយ៉ាង អយុត្តិធ៌មដោយសារ សង្គ្រាម និងអំពើប្រល័យពូជសាសន៍ ព្រមទាំងរម្លឹកដល់វីរភាពដ៏អង់អាចក្លាហាន របស់យុទ្ធជនស្នេហាជាតិ ក្នុងដំណើរឆ្ពោះទៅកាន់ការរំដោះជាតិ។
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអនឧបនាយករដ្ឋមន្ត្រី (information.gov.kh)
លោកជំទាវកិត្តិសង្គហបណ្ឌិតថ្លែងបន្តថា ផ្អែកលើកម្លាំងមហាសាមគ្គីជាតិនិងការឧបត្ថម្ភពីមិត្តភក្តិជិតឆ្ងាយ និងសហគមន៍អន្តរជាតិ យើងបានឆ្លងកាត់ឧបសគ្គទាំងនោះដោយជោគជ័យ ធ្វើឱ្យប្រទេសជាតិមានសន្តិភាព ស្ថិរភាព មានការរីកចម្រើនជាបន្តបន្ទាប់ រហូតឈានដល់ដំណាក់កាលអភិវឌ្ឍន៍ដូចពេលនេះ។ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏សូមអរគុណសន្តិភាព និងសូមអរគុណនូវនយោបាយ ឈ្នះ ឈ្នះ របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ និងត្រូវបានអនុវត្តន៍យ៉ាងមានប្រសិទ្ធភាព។ ជាមួយគ្នានេះ មានសន្តិភាព ទើបធានាបាននូវការអភិវឌ្ឍន៍ប្រកបដោយចីរភាព ប្រជាពលរដ្ឋមានជីវភាពរស់នៅសុខសាន្តសម្បូរ សប្បាយ មានសន្តិភាពទើបធានាដល់ការស្ថិតស្ថេរ និងរីកចម្រើននៃលទ្ធិប្រជាធិបតេយ្យ។
លោកជំទាវកិត្តិសង្គហបណ្ឌិតបានបន្ថែមថា “បើយើងបាត់បង់សន្តិភាព យើងនឹងបាត់បង់នូវអ្វីៗទាំងអស់ ដូច្នេះយើងត្រូវតែការពារដាច់ខាតនូវសន្តិភាពមិនអនុញ្ញាតឱ្យកម្លាំងប្រតិកិរិយាណាមកបំផ្លាញបានជាដាច់ខាត”។ ដោយឡែកដំណើរការកែទម្រង់រដ្ឋគ្រប់វិស័យទទួលបានលទ្ធផលផ្លែផ្កានិងកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិនិងកំណែទម្រង់ការគ្រប់គ្រងដីធ្លីនិងព្រៃឈើ។ល។ កំពុងតែធ្វើដំណើរទៅមុខក្នុងទិសដៅត្រឹមត្រូវ ហើយបាននិងកំពុងផ្តល់លទ្ធផលគាប់ប្រសើរ។ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងបន្តថា នេះគឺជាឧិកាសដែលមានភាពអំណោយផលល្អបំផុត ដែលយើងត្រូវច្បាមឱ្យជាប់ និងចេះប្រើប្រាស់ឱកាសនេះដើម្បីដណ្តើមជ័យជម្នះក្នុងការបោះឆ្នោតឆ្នាំ២០២២-២០២៣ ខាងមុខនេះ។
តំណាងទាំងឡាយថតរូបទុកជាអនុស្សាវរីយ៍ (រូបថត៖ Kampucheathmey )
បើយោងតាមគេហទំព័រ Kampucheathmey បានផ្សាយថា ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានកិត្តិយសសមាគមនារី។ ប្រជាពលរដ្ឋគ្រប់រូបសុទ្ធតែទទួលបានផលប្រយោជន៍ជាក់ស្តែងពីការអនុវត្តិកម្មវិធីនយោបាយរបស់រដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ ប្រការនេះ បានធ្វើឲ្យប្រជាជនគ្រប់ស្រទាប់មានការពេញចិត្ត ជាអាទិ៍ការដំឡើងប្រាក់បៀវត្សរ៍មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ត្រីចូលនិវត្តន៍និងអតីតយុទ្ធជន ការដំឡើងបៀវត្សដល់កម្មករ និយោជិត ការផ្តល់ប្រាក់ឧបត្ថម្ភដល់ស្ត្រីមានផ្ទៃពោះជាកម្មករ និយោជិត ការអនុវត្តិបេឡាជាតិរបបសន្តិសុខសង្គម ការពង្រីកមូលនិធិសមធម៌សម្រាប់ប្រជាជនក្រីក្រ ការលប់ចោលការយកថ្លៃសេវាសាធារណៈចាំបាច់ មួយចំនួន ការបន្ធូរបន្ថយពន្ធនិងការអនុគ្រោះពន្ធលើប្រភេទពន្ធមួយចំនួន ការមិនយកពន្ធលើប្រាក់អប្បបរមា ការមិនយកពន្ធលើលើដីស្រែចំការ ការលុបចោលការបង់ផាស៊ីនិងថ្លៃសេវាផ្សេងៗចំពោះការលក់ដូររបស់ប្រជាជនពលរដ្ឋតាមកញ្ច្រែង កញ្ជើ ល្អី តាមទីផ្សារ ការអនុញ្ញាតឲ្យអាជីវករដែលមានតូប រានស្តត់ ឬកន្លែងលក់ដូរ ទទួលបានសិទ្ធិកាន់កាប់ ប្រើប្រាស់អាស្រ័យផល ហើយអាចផ្ទេរសិទ្ធិបាន ការជួយគាំពារថ្លៃកសិផល ការយកមកគ្រប់គ្រង់ដោយរដ្ឋវិញនូវផ្លូវនិងស្ពានមួយចំនួន ការបញ្ចុះថ្លៃភ្លើង ថ្លៃទឹក ហើយចុងក្រោយការនេះ គឺការអនុវត្តកម្មវិធីឧបត្ថម្ភស្ត្រីមានផ្ទៃពោះ តាំងពីចាប់ផ្តើមមានផ្ទៃពោះរហូតដល់កូនមានអាយុ២ឆ្នាំ ដែលត្រូវឧបត្ថម្ភ ៤ដងមុនពេលឆ្លងទន្លេនិងការឧបត្ថម្ភក្នុងពេលឆ្លងទន្លេ និងការឧបត្ថម្ភ៨ដងផ្សេងទៀតក្រោយពេលឆ្លងទន្លេ។ នេះជាកម្មវិធីគាំពារសង្គមដ៏មានប្រសិទ្ធភាពមួយ ឆ្លើយតបចំគោលដៅ ដែលយើងត្រូវដោះស្រាយ។
ទោះបីរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ខិតខំប្រឹងប្រែងអភិឌ្ឍប្រទេសជាតិរីកចម្រើនលើគ្រប់វិស័យយ៉ាងណាក៏ដោយ ក៏ពួកអតីតគណបក្សប្រឆាំងដែលមាន សម រង្សី ជាមេខ្លោង បានខិតខំប្រឹងប្រែងប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់តាមរយៈបដិវត្តពណ៌ បង្កចលាចលសង្គម ឃោសនាបំផ្លើសការពិត បំប៉ោងសភាពការណ៍ ធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនមានការស្រពិចស្រពិល និងមានការយល់ច្រឡំចំពោះគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល សកម្មភាពបទល្មើសព្រហ្មទណ្ឌ បទល្មើសគ្រឿងញៀន ការជួញដូរមនុស្ស និងបទល្មើសមួយចំនួនទៀតដែលនៅតែកើតមាន ជាមួយនឹងអត្រាគ្រោះថ្នាក់ចរាចរណ៍ដែលនៅតែបន្តបំផ្លាញអាយុជីវិតប្រជាជន បំផ្លាញទ្រព្យសម្បត្តិសាធារណៈនិងឯកជន។ល។ ហេតុនេះ យើងនៅមានឧបសគ្គ និងបញ្ហាប្រឈមជាច្រើន ដែលត្រូវពិចារណានិងប្តេជ្ញាចិត្តដើម្បីដាក់ចេញនូវវិធានការអនុវត្តបន្ត សំដៅធានានូវបាននូវសុខសន្តិភាព ភាពសុខដុមរមនារបស់ប្រជាពលរដ្ឋដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍ៕
(ហេង វុធ្ធ)



មតិពីមិត្តអ្នកអាន