សន្និបាតគណៈកម្មាធិការកណ្តាលលើកទី ៤២ អាណត្តិទី V របស់គណបក្សប្រជាជនកម្ពុជា បានបញ្ចប់ដោយជោគជ័យនិងលទ្ធផលនៃសន្និបាតនេះ

07:03 | 03/02/2020 (សរុបដោយ ហេង វុធ្ធី)

យោងតាមសេចក្តីជូនដំណឹង ស្ដីពីលទ្ធផលនៃសន្និបាត គណៈកម្មាធិការកណ្ដាលលើកទី៤២ អាណត្តិទី V របស់គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី១ និងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស និងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល ចូលរួមក្នុងសន្និបាតមានសមាជិក សមាជិកា គណៈកម្មាធិការកណ្ដាល ចំនួន៧៩៨រូប លើរចនាសម្ព័ន្ធរួម៨៦៥រូប និងមន្ត្រីគណបក្សជាសមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់នៃគណបក្ស ក្រសួងស្ថាប័នរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ និងក្រុមការងារគណបក្សចុះមូលដ្ឋានជាច្រើនរូបទៀត សរុបប្រមាណ៣៤២០រូប។

ណៈកម្មាធិការកណ្ដាលលើកទី៤២ អាណត្តិទី V របស់គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី១ និងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស (រូបថត​៖ information.gov.kh)

បន្ទាប់ពីដំណើរការរយៈពេលពីរថ្ងៃមក សន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤២ ​អា​ណ​ត្តិ​ទីV របស់គណបក្សប្រជាជនកម្ពុជា ដែលប្រារព្ធធ្វើឡើងនៅសាលមហោស្រពកោះពេជ្រ បាន​បញ្ចប់ការងាររបស់ខ្លួនប្រកបដោយជោគជ័យ នារសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោ​ម​អធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ស​ម្តេ​ច​អគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស។

យោងតាមសេចក្តីជូនដំណឹង ស្តីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលលើ​ក​ទី​ ៤២ អាណត្តិទី V របស់គណបក្សប្រជាជនកម្ពុជាបានបង្ហាញថា ១. អង្គសន្និបាត បានពិភា​ក្សា​ និងអនុម័តជាឯកច្ឆ័ន្ទនូវរបាយការណ៍ស្តីពី “សភាពការណ៍ទូទៅ និងការងារគណបក្ស ឆ្នាំ ២​០​១៩ និងទិសដៅការកិច្ច ឆ្នាំ ២០២០”។ ព្រមជាមួយនេះ អង្គសន្និបាត បានពិភាក្សា និង​ក្តា​ប់​​ជាប់នូវតួនាទី ភារកិច្ច វបៀបរបបការងាររបស់ក្រុមការងារគណបក្សចុះមូលដ្ឋាន និងអំពី​កំ​ណែ​ទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ។ ២.អង្គសន្និបាត កត់សម្គាល់ប្រកបដោយមោទនភាព​ចំ​ពោះការវិវត្តដ៏ល្អប្រសើរនៃសភាពការណ៍ទូទៅរបស់ជាតិ ដែលកំពុងបន្តឈាន​ទៅមុខយ៉ាង​រឹ​ង​​មាំ លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍។ ក្នុងស្មារតីនេះ អង្គសន្និបាត សូ​ម​សម្តែងនូវការគោរពដឹងគុណដ៏ជ្រាលជ្រៅចំពោះជនរួមជាតិនៅគ្រប់ទិសទី​ទាំងនៅក្នុងប្រ​ទេ​ស​ ទាំងនៅក្រៅប្រទេស ដែលបានយល់ច្បាស់ពីតម្លៃយ៉ាងធំធេងបំផុតនៃសុខសន្តិភាព ប្ដេជ្ញា​ថែ​រក្សាសន្តិភាពហើយបានចូលរួមយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាលក្នុងការរាំងស្កាត់ និងធ្វើ​ឱ្យបរាជ័យនូវឧបាយកលដ៏គ្រោះថ្នាក់របស់ពួកប្រឆាំងជ្រុលនិយម ដែលប៉ុនប៉ងផ្តួលរំលំរាជ​ រ​ដ្ឋា​ភិបា​លស្របច្បាប់ និងផ្លាស់ប្តូររបបរាជានិយមនៅកម្ពុជា។ ព្រមជាមួយនេះ អង្គសន្និបាត បា​ន​ពិនិត្យពិចារណាយ៉ាងល្អិតល្អន់ អំពីបញ្ហាប្រឈម និងហានិភ័យនានា ចំពោះប្រទេសជាតិ​ដែ​ល​​ត្រូវ​បន្តពុះ​ពារជម្នះ និងដោះស្រាយ ទាំងកត្តាខាងក្នុង ទាំងកត្តាខាងក្រៅ ក្នុងការថែរក្សា​សន្តិ​ភាពស្ថិរភាពនយោបាយ និងសន្តិសុខ ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងលើកស្ទួយ ជីវភាព​រ​ស់​​នៅរបស់ប្រជាជន ការពារឯករាជ្យ អធិបតេយ្យជាតិ ប្រឆាំងការជ្រៀតជ្រែកពីខាងក្រៅ និ​ង​​ក្នុងការកសាងពង្រឹងគណបក្សនៅគ្រប់ថ្នាក់ សំដៅលើកកម្ពស់សមត្ថភាពដឹកនាំឱ្យឆ្លើយតប​ទៅ​នឹងសំណូមពរនៃភារកិច្ចដែលកាន់តែមានទំហំធំឡើង។ ៣.អង្គសន្និបាត សម្តែងនូវការ​គោរ​ព​​ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាជិក សមាជិកានៃក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុង​​តំ​ណែ​ងទូទាំងប្រទេស​ដែលបានផ្តល់ការជឿទុកចិត្ត លើការដឹកនាំរបស់គណបក្ស​ប្រជា​ជន​កម្ពុ​ជា ដោយបានចេញទៅបោះឆ្នោត និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី ៣ កាលពី​ថ្ងៃ​ទី​ ២៦ ខែឧសភា ឆ្នាំ ២០១៩ ធ្វើឱ្យគណបក្សប្រជាជនកម្ពុជា កាន់តែមានលទ្ធភាព​ក្នុង​ការ​បន្ត​ដឹក​នាំនៅថ្នាក់ក្រោមជាតិ ដើម្បីជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ​ចតុកោណ​ដំ​​ណាក់​កាលទី ៤ របស់រាជរដ្ឋាភិបាល ក្នុងនោះមានការជំរុញកំណែ​ទម្រង់​វិមជ្ឈការ និងវិស​ហ​​មជ្ឈការ សំដៅធានាការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ ការលើកកម្ពស់​ការ​ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍមូលដ្ឋានស្របតាម​បំណង​ប្រាថ្នារប​ស់​​ប្រជា​ជន។ ៤. អង្គសន្និបាត បានពិនិត្យ និងវាយតម្លៃថា ចលនានៃកំណែ​ទម្រង់​ស៊ីជម្រៅ​នៅ​គ្រ​ប់ថ្នាក់ និងគ្រប់ផ្នែកបានសម្រេចសមិទ្ធផលធំៗយ៉ាងច្រើន ជាពិសេស​កំណែទម្រង់រដ្ឋ​បា​លសាធារណៈ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំណែ​ទម្រង់​វិមជ្ឈការ និង​វិស​​ហមជ្ឈការ និងការប្រឆាំងអំពើពុករលួយ។ ជាមួយគ្នានេះ កំណែទម្រង់ច្បាប់ និងប្រព័ន្ធ​យុ​​​ត្តិ​ធម៌ និងកំណែទម្រង់ផ្សេងៗទៀតក៏កំពុងត្រូវបានជំរុញយ៉ាងខ្លាំង ដែលបាន​ធានាដល់ភារ​លើ​កកម្ពស់អភិបាលកិច្ចស្ថាប័ន ការអភិវឌ្ឍធនធានមនុស្ស ការផ្តល់សេវា​សាធារណៈ​ប្រកប​ដោ​យគុណភាពនិងតម្លាភាព ការពង្រឹងយុត្តិធម៌ និងសមភាពក្នុងសង្គម និងការជំរុញ​កំ​ណើ​ន​សេដ្ឋ​កិច្ចប្រកបដោយចីរភាព បរិយាប័ន្ននិងសមធម៌។ ក្នុងទិសដៅ​បន្តទៀត សន្និបាតលើក​ក​ម្ព​​ស់ការតាំងចិត្តខាងនយោបាយរបស់គ្រប់ថ្នាក់គ្រប់ផ្នែក​​និងមន្ត្រី​គ្រប់ៗរូប ដើម្បីបន្តជំរុញ​អនុ​វ​ត្តន៍​​ដោ​យឆន្ទៈ​មោះមុត ស្មោះដៃគ្នានូវការកែទម្រង់លើគ្រប់​វិស័យ​ឱ្យកាន់តែស៊ីជម្រៅ​ប្រកបដោ​យ​ប្រសិទ្ធភាព និងប្រសិទ្ធផល តាមអភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និ​ង​វះ​កា​ត់​”។ ៥.អង្គសន្និបាត បានវាយតម្លៃប្រកបដោយមោទន​ភាព​ចំពោះ​លទ្ធផលដ៏ល្អប្រសើរ ដែល​ស​ម្រេច​បានក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច និងកែ​​លម្អជីវភាពរស់នៅរបស់ប្រជា​​​ជន។ ជាក់​ស្តែង​ ឆ្នាំ ២០១៩ សេដ្ឋកិច្ចកម្ពុជាបន្តសម្រេច​បាន​កំណើនខ្ពស់ក្នុងអត្រា ៧,១ភាគរយ ដែលគាំទ្រ​ដោ​យ​កំណើនដ៏ល្អនៃវិស័យសេវាកម្ម និង​កំណើន​ខ្ពស់នៃវិស័យឧស្សាហកម្ម ទោះបីជាវិស័យ​ក​សិកម្មនៅបន្តមានកំណើនទាបក្ដី។ កំណើននេះ ត្រូវបានជំរុញដោយសន្តិភាពនិងស្ថិរភាព​ន​យោ​បាយ ដែលបានផ្តល់ទំនុកចិត្ត​ដល់វិនិយោគិនក្នុងប្រទេស និងពីក្រៅប្រទេស ក្នុង​កា​រ​ប​ណ្តា​ក់ទុននៅកម្ពុជាកាន់តែច្រើន​ឡើងលើគ្រប់វិស័យ ព្រមទាំងជំរុញឱ្យមានការកើនឡើង​នូវ​ការ​ប្រើប្រាស់ក្នុងស្រុក និង ពាណិជ្ជកម្មអន្តរជាតិ។ លើមូលដ្ឋានសមិទ្ធផលសេដ្ឋកិច្ចនេះ ក្នុង​ក្រប​ខ័ណ្ឌសង្គមទាំងមូល ជីវភាពរស់នៅរបស់ប្រជាជនមានភាពកាន់តែប្រសើរឡើង ដែលឆ្លុះ​បញ្ចាំ​ងតាមរយៈផលិត​ផលសរុបក្នុងស្រុកជាមធ្យម សម្រាប់មនុស្សម្នាក់ៗ បានកើនពី ១,៥​៤៨​ដុ​ល្លារអាម៉េរិក ក្នុងឆ្នាំ ២០១៨ ដល់ ១,៦៧៩ដុល្លារអាម៉េរិក ក្នុងឆ្នាំ ២០១៩។ជាមួយគ្នានេះ កម្ពុ​ជា​ បានសម្រេច​គោលដៅកាត់បន្ថយភាពក្រីក្រឱ្យស្ថិតក្នុងអត្រាក្រោម១០ភាគរយ។ ម៉្យាងទៀត ទោះ​បីស្ថិត​ក្នុងបរិកាណ៍មិនប្រាកដប្រជា នៃសេដ្ឋកិច្ចសកល ក៏កម្ពុជានៅតែអាចរក្សាបានស​ន្តិ​សុ​ខ​ការ​ងាររបស់ប្រជាជន ព្រមទាំងរក្សាបានអត្រាអតិផរណាទាបក្នុងរង្វង់ ១,៨ភាគរយ ប៉ុណ្ណោះ។

ទិដ្ឋភាពនៃសន្និបាត (រូនថត៖ freshnewsasia)

៦.​អង្គសន្និបាត បន្តជំរុញខ្លាំងការអនុវត្តក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម តាមរ​យៈ​​ការពង្រឹង និងអភិវឌ្ឍន៍ប្រព័ន្ធជំនួយរសង្គម និងប្រព័ន្ធសន្តិសុខសង្គមឱ្យកាន់តែមាន​វិសា​ល​​ភា​ព និងប្រសិទ្ធភាពពង្រឹងសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ដើម្បីធានាការលើក​កម្ពស់សុ​ខុ​មា​លភាព សាមគ្គីភាពសង្គម និងបន្តកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនជាអតិបរិមា។ ខិត​ខំ​រក្សា​សន្តិសុខការងាររបស់កម្មករ និយោជិត ពង្រឹងគោលនយោបាយជួយប្រជាកសិករ ដើម្បី​រក្សា​ស្ថិរភាពថ្លៃកសិផល និងការពង្រីកទីផ្សារកសិផលរក្សាស្ថិរភាពនៃការរស់នៅរបស់​ប្រជា​ជ​ន​ តាមរយៈការយកចិត្តទុកដាក់រក្សាស្ថិរភាពថ្លៃទំនិញចាំបាច់នានា សម្រាប់ជីវភាពប្រចាំថ្ងៃ កា​រ​បន្តពង្រីកវិសាលភាពគ្របដណ្តប់នៃបណ្តាញអគ្គិសនីជនបទ និងការសិក្សាលទ្ធភាពបន្ត​កា​​ត់​បន្ថយថ្លៃអគ្គិសនី ថ្លៃទឹកស្អាត សម្រាប់ជីវភាពប្រជាជនទូទៅ ព្រមទាំងការពិចារណា​ដា​ក់​ចេ​ញនូវវិធានការគោលនយោបាយផ្សេងៗទៀត។ ៧.អង្គសន្និបាត ប្រឆាំងដាច់ខាតមិន​ឲ្យ​ច​ល​នា​​បដិវត្តន៍​ពណ៌កើតឡើងវិញបានឡើយ និងជំរុញការអនុវត្តវិធានការច្បាប់​ដ៏​ម៉ឺង​ម៉ាត់ ចំពោះ​អង្គ​ការចាត់តាំង ឬបុគ្គលណាដែលបានប្រព្រឹត្តល្មើសច្បាប់។ បន្តជំរុញអនុវត្តវិធាន​ការមុត​ស្រួ​ច​​នានា ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឱ្យ​បានរឹងមាំ​ធ្វើ​ឲ្យ​ប្រជាជនទទួលបាននូវសន្តិសុខ ទាំងផ្លូវកាយ និងផ្លូវចិត្ត ព្រមទាំងពង្រឹងជំនឿ​ទុកចិត្តរបស់​ធុរ​ជន ក្នុងការបណ្តាក់ទុន បកបមុខរបរនានានៅកម្ពុជា។ ព្រមជាមួយនោះ អង្គសន្និបាត ប​ញ្ជា​ក់​ជំហរឥតងាករបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបន្តថែរក្សាពូន​ជ្រុំលទ្ធិប្រជាធិប​តេ​យ្យ​​សេរី ពហុបក្ស នៅកម្ពុជា។ ៨.អង្គសន្និបាតជំរុញលើកកម្ពស់ស្មារតី​នៃសង្គមជាតិក្នុងការ​ថែ​រ​ក្សា​​សន្តិភាព ដោយមានការរៀបចំពិធីជួបជុំមហាជននៅថ្ងៃទី ២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ដើ​ម្បី​រម្លឹកខួបនៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ការកសាងស្តូប​អនុស្សាវរីយ៍នៃនយោបា​យ​ឈ្នះ​​ ឈ្នះ នៅតាមតំបន់មួយចំនួនដែលផ្សារភ្ជាប់នឹងប្រវត្តិសាស្រ្ត​ជាក់ស្តែង និងការបន្តអប់រំ​ផ្ស​ព្វផ្សាយបង្កើនការយល់ដឹង និងការចងចាំរបស់មហាជន អំពី​ខ្លឹមសារ និងអត្ថន័យនៃនយោ​បា​យ​ឈ្នះ ឈ្នះ។ ៩.អង្គសន្និបាត ធ្វើការកត់សម្គាល់យ៉ាងយក​ចិត្តទុកដាក់ចំពោះស្ថានការណ៍​ពិ​ភពលោកបច្ចុប្បន្នដែលកំពុងបន្តវិវត្តន៍តាមផ្លូវដ៏ស្មុគស្មាញ ប្រកបដោយការផ្លាស់ប្តូរយ៉ាង​ជ្រា​​​ល​ជ្រៅ ឆាប់រហ័ស និងពិបាកប៉ាន់ស្មានដែលបានបង្ក​នូវ​បញ្ហាប្រឈម និងហានិភ័យ​កាន់​តែ​ច្រើន ទាំងខាងយោធា សន្តិសុខ សេដ្ឋកិច្ច និងសង្គម ក្នុងពេលដែលបណ្តាប្រទេស​កំពុ​ង​ខិ​ត​​ខំដើម្បីសម្រេចនូវគោលដៅអភិវឌ្ឍន៍ដោយចីរភាព។

ជាមួយគ្នានេះ ប្រទេសខ្លាំងៗមួយ​ចំ​នួ​ន​​នៅតែបន្តប្រើប្រាស់បញ្ហាប្រជាធិបតេយ្យ និងសិទ្ធិ​មនុស្ស បំពានលើអធិបតេយ្យរបស់​ប្រទេ​ស​ដែលខ្សោយជាងខ្លួន។ ស្ថានការណ៍នេះ បាន​ដាក់សម្ពាធ និងគំរាមកំហែងដល់អព្យា​ក្រឹត​ភា​ព ឯករាជ្យ និងអធិបតេយ្យជាតិ ហើយក៏​បាន​ជះ​ឥទ្ធិពលផងដែរដល់សន្តិភាព ស្ថិរភាព និង​ការ​អភិវឌ្ឍរបស់កម្ពុជា។ ក្នុងបរិការណ៍នេះ អង្គសន្និបាត វាយតម្លៃខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ដឹក​នាំដោយសម្តេចអគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន ដែលបានការពារ​ដាច់ខាតដោ​យ​ជោ​គជ័យនូវឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី អព្យាក្រឹតភាព សន្តិភាព សន្តិសុខ ស្ថិរភាពនយោបាយ និងឯកភាពជាតិ ពង្រីកបានភាពអំណោយផលដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គ​ម និងរក្សាខ្ជាប់បាវចនា “កែ​ទម្រង់​ខាងក្នុង បង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ”។ កម្ពុ​ជា​ បន្តគាំទ្រលើកស្ទួយ ពង្រឹង​​ពហុភាគីនិយមនៅក្នុងទំនាក់ទំនងអន្តរជាតិ និងបន្តរួមចំ​ណែ​ក​​ យ៉ាងសកម្មក្នុងកិច្ចប្រឹង​ប្រែង​ជាសាកល ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍដោយ​ចីរ​ភា​ព។ បន្តពង្រឹងពួនជ្រុំ ចំណង​មិត្តភាពជាមួយបណ្តាប្រទេស ជាពិសេសជាមួយ​ប្រ​ទេ​ស​ជិត​ខា​ង ខិតខំបន្តដោះស្រាយ​បញ្ហា​ព្រំដែនឱ្យបានចប់សព្វគ្រប់សំដៅកសាងខ្សែបន្ទាត់ព្រំដែន ប្រ​ក​​បដោយមិត្តភាព សន្តិភាព ស្ថិរភាព និងសហប្រតិបត្តិការរឹងមាំយូរអង្វែង។ ១០.អង្គសន្និបាត ស​ម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការនៃគណបក្សគ្រប់ថ្នាក់ គ្រប់​ក្រ​សួង ស្ថាប័ន ក្រុមការងារគណបក្សចុះមូលដ្ឋាន មន្ត្រី និងសមាជិក សមាជិកាគណ​បក្សទាំ​ង​អស់ ដែលបាន​យកអស់កម្លាំងកាយ កម្លាំងចិត្ត ខិតខំសម្រេចនូវរាល់ភារកិច្ចដែល​គណបក្ស​បា​ន​ដាក់ចេញ។ អង្គសន្និបាត មានជំនឿយ៉ាងមុតមាំថា គណៈកម្មាធិការនៃគណបក្ស​គ្រប់ថ្នា​ក់​ គ្រប់ក្រសួង ស្ថាប័ន មន្ត្រី សមាជិក សមាជិកាគណបក្សគ្រប់រូបនឹងបន្តការងារ​របស់ខ្លួន​យ៉ា​ង​សកម្ម ក្នុង​ស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងខ្ពស់ ឆន្ទៈមុតស្រួច ធ្វើជាស្នូលនៃចល​នា​រប​ស់​ប្រ​ជាជន ដើម្បីសម្រេចបានសមិទ្ធផលធំៗថ្មីៗទៀតជូនជាតិ និងប្រជាជន ឆ្ពោះទៅកាន់ការ​បោះ​​ឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ៥ ឆ្នាំ ២០២២ និងការបោះ​ឆ្នោត​ជ្រើ​ស​តាំង​តំណាងរាស្ត្រ នីតិកាលទី ៧ ឆ្នាំ ២០១៣។ អង្គសន្និបាត ប្រគល់ភារកិច្ចជូន​គណៈអចិ​ន្ត្រៃ​យ៍​ នៃគណៈកម្មាធិការកណ្តាល ធ្វើការពិនិត្យ និងសិក្សាខ្លឹមសារនៃលក្ខន្តិកៈគណបក្សអំពីចំ​ណុ​ច​ដែលត្រូវកែប្រែ ឬបំពេញបន្ថែមឱ្យឆ្លើយតបទៅនឹងការវិវត្តន៍នៃសភាពការណ៍ជាក់ស្តែង ដើម្បី​ឈានទៅធ្វើវិសោធនកម្មលក្ខន្តិកៈគណបក្សក្នុងមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសនៅពេលខាងមុខ។ ១១.អង្គសន្និបាត សូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងមូល ប​ន្ត​រួបរួមសាមគ្គីគ្នាជាធ្លុងមួយជុំវិញរាជរដ្ឋាភិបាល នៅក្រោមម្លប់នៃអង្គព្រះមហាក្សត្រជាទី​គោរ​ព​សក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង ខិតខំរួមគ្នាថែរក្សាពូនជ្រសមិទ្ធផលនៃសង្គមជាតិ ការពារ​ស​ន្តិ​ភាព និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ឆ្ពោះទៅរកអនាគតដ៏រុងរឿង។ អង្គសន្និបាត ក៏ប្រគ​ល់​ភារកិច្ចជូនគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល ដើម្បីដឹកនាំអនុវត្តសេចក្តី​សម្រេច​នៃ​សន្និបាតគណៈកម្មាធិការកណ្តាល លើកទី ៤២ នេះ ឱ្យទទួលបានលទ្ធផលល្អប្រសើរ​ឆ្លើ​យ​តប​ទៅនឹងបំណងប្រាថ្នារបស់ប្រជាជនកម្ពុជា ក្រោមម្លប់នៃសុខសន្តិភាព៕

(សរុបដោយ ហេង វុធ្ធី)

(សរុបដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន