ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានដែលថា លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលបានផ្ញើសារចូលរួមរំលែកទុក្ខជាមួយរាជរដ្ឋាភិបាល និងមានបំណងចូលរួមវិភាគទានជាថវិកាចំនួន ២,០០០ដុល្លារអាម៉េរិក ដើម្បីជួយដល់ជនរងគ្រោះដោយសារការបាក់រលំអគារនៅខេត្តកែបនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា អ្នកណាក៏ដោយដែលមានចិត្តចង់ជួយ យើងស្វាគមន៍ទាំងអស់។
សម្ដេចតេជោនាយករដ្ឋមន្ត្រីប្រកាសស្វាគមន៍ជំនួយពីគ្រប់និន្នាការទាំងអស់ដែលមានចិត្ត ចង់ជួយដល់ជនរងគ្រោះដោយសារការបាក់រលំអគារនៅខេត្តកែប (information.gov.kh)
ក្នុងសន្និសីទសារព័ត៌មានក្រោយបិទបញ្ចប់ការរុករកជនរងគ្រោះ ដោយសារការបាក់ រលំអគារនៅខេត្តកែប នាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា “ខ្ញុំអរគុណចំពោះគាត់ ប៉ុន្តែខ្ញុំមិនទាន់បានទទួលព័ត៌មាន អំពីបញ្ហាថវិកាដែលគាត់ត្រូវផ្ដល់នោះទេ។ ប៉ុន្តែបើទោះបីជាស្ថិតនៅក្នុងនិន្នាការណាក៏ដោយ ពេលវេលានេះមិនជាពេលវេលាដែលត្រូវទាស់គ្នាទេ ជាពេលវេលាដែលខ្មែរត្រូវជួយខ្មែរ គ្រប់និន្នាការទាំងអស់ត្រូវប្រមូលផ្ដុំជួយខ្មែរ។ ដូច្នេះខ្ញុំស្វាគមន៍ចំពោះឥរិយាបទរបស់លោក កឹម សុខា បើទោះបីជាថាគាត់នៅមានបញ្ហានេះ ឬបញ្ហានោះ ក៏ប៉ុន្តែរឿងជួយប្រជាពលរដ្ឋ គឺជារឿងដែលយើងត្រូវស្វាគមន៍គ្រប់ៗគ្នយប្រជាពលរដ្ឋ គឺជារឿងដែល គឺជារឿងដែើយើងត្រូវនេះខ្ញុំស្វាគមន៍ចំពោះឥរិយាបទរបស់លោក កឹម សុខា បើទោះបីជាថាគាត់នៅមានបញ្ហានេះឬបញ្។” សម្ដេចតេជោបានបញ្ជាក់ថា សម្ដេចគិតថា គ្រប់និន្នាការទាំងអស់ត្រូវប្រមូលផ្ដុំការខិតខំដើម្បីជួយប្រជាពលរដ្ឋ ជាជាងវាយប្រហារមកលើរាជរដ្ឋាភិបាល ឬក៏វាយប្រហារទៅលើនេះ ឬលើនោះ ដែលជារឿងវាមិនចាំបាច់។ សម្ដេចតេជោលើកឡើងថា “ខ្ញុំគិតថា សូម្បីតែលោក កឹម សុខា ក៏គាត់គិតត្រូវជាងមនុស្សមួយចំនួននៅក្នុងជួររាជរដ្ឋាភិបាលដែរ គាត់មិនបានយកការថ្កោលទោសរាជរដ្ឋាភិបាលទេ គឺគាត់បានសម្ដែងការសោកស្ដាយ និងការចូលរួមមរណៈទុក្ខ បើអីចឹង លោក កឹម សុខា ប្រសើរជាងមន្ត្រីរាជរដ្ឋាភិបាលមួយចំនួនថែមទៀតផង”។
យ៉ាងណាក៏ដោយនៅក្នុងសន្និសីទសារព័ត៌មាននេះដែរសម្តេចនាយករដ្ឋមន្ត្រីក៏បានឱ្យដឹងដែរថា សម្ដេចបានទទួលបានព័ត៌មានបឋមថា ការសាងសង់អគារនេះ មានកំហុស២យ៉ាង គឺទី១ កំហុសផ្នែកគូរប្លង់ និងទី២ កំហុសផ្នែកចាក់ប្លង់សេ។ សម្តេចតេជោបានបន្ថែមថា ការគូរប្លង់ គឺតម្រូវឱ្យដាក់ចំនួនប៉ុណ្ណេះ ឬប៉ុណ្ណោះ តែពេលសាងសង់ជាក់ស្តែង គឺដាក់ដែកខុស ដោយដែកទាំងនោះតូចជាងកម្រិតបច្ចេកទេស ដែលគេផ្តល់ឱ្យ។ ចំពោះបញ្ហាចាក់ប្លង់សេ គឺគេត្រូវការរយៈពេលពី២៧ ទៅ២៨ថ្ងៃ ទើបអាចដកក្តារពុម្ពចេញបាន តែការចាក់ប្លង់សេនៃអគារនេះ មិនដល់១០ថ្ងៃផង មេការក៏ដកក្តារពុម្ភចេញ ដើម្បីទៅចាក់ជាន់ខាងលើទៀត។ សម្តេចតេជោបានចាត់ទុកកំហុសទាំង២នេះថា ជាកំហុសរបស់មេការ។ ប៉ុន្តែសម្តេច អះអាងថា មេការ និងកូនរបស់គាត់ បានបាត់ជីវិតទៅហើយ ដោយសារការបាក់អគារនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានមានប្រសាន៍ទៀតថា យើងមិនអាចចាប់គាត់ឱ្យមកសងគេទេ ក្រៅតែពីផ្តល់ថវិកាបន្ថែមដល់គ្រួសារ ព្រោះនេះ ជាសោកនាដកម្ម ដែលបានកើតឡើង។ បច្ចុប្បន្នម្ចាស់អគារនេះ ត្រូវសមត្ថកិច្ចចាប់ខ្លួនហើយ ដែលចំពោះការប្តឹងទារសំណងរដ្ឋប្បវេណីគឺត្រូវធ្វើទៅតាមច្បាប់៕
(ប្រភពព័ត៌មាន: information.gov.kh)

មតិពីមិត្តអ្នកអាន