ប្រមុខការទូតកម្ពុជា ដឹកនាំគណៈប្រតិភូចូលរួមកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាតិ នៅទីក្រុងញូវយ៉ក

21:01 | 24/09/2019

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ ២០១៩ បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៤ ក្រោមមូលបទ «ជំរុញកិច្ចប្រឹងប្រែងពហុភាគី សម្រាប់ការលុបបំបាត់ភាពក្រីក្រ ការអប់រំប្រកបដោយគុណភាព សកម្មភាពអាកាសធាតុ និងបរិយាប័ន្ន» និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត។ កិច្ចពិភាក្សាទូទៅនេះ ចាប់ផ្តើមឡើងពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩ នៅទីក្រុងញូវយ៉ក។

ប្រមុខការទូតកម្ពុជា ដឹកនាំគណៈប្រតិភូចូលរួមកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាតិ នៅទីក្រុងញូវយ៉ក (រូបថតៈ FN)

តាមការគ្រោងទុក ប្រមុខការទូតកម្ពុជា នឹងអញ្ជើញធ្វើសេចក្ដីថ្លែងការណ៍ ផ្ដោតលើការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម សមិទ្ធិផលសំខាន់ៗឆ្ពោះទៅគោលដៅអភិវឌ្ឍន៍ សហស្សវត្សរ៍ និងកិច្ចប្រឹងប្រែងឆ្ពោះទៅគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពរបស់កម្ពុជា និងសារៈសំខាន់នៃកិច្ចប្រឹងប្រែងរួម ក្នុងការដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ ភេរវកម្ម អំពើជ្រុលនិយម និងអចន្តិនិយម និងការគំរាមកំហែងសន្តិសុខមិនប្រពៃណី។

លោកឧបនាយករដ្ឋមន្ត្រី ក៏នឹងរំលេចបញ្ហាសណ្តាប់ធ្នាប់ពិភពលោកថ្មី ពហុភាគីនិយម តួនាទីច្បាប់អន្តរជាតិ ផលប៉ះពាល់ជាអវិជ្ជមាននៃព័ត៌មានក្លែងបន្លំ និងបញ្ហាតំបន់ និងអន្តរជាតិដែលមានផលប្រយោជន៍ និងការព្រួយបារម្ភរួម នៅក្នុងសេចក្ដីថ្លែងការណ៍នេះផងដែរ។

ក្រៅពីអញ្ជើញចូលរួមមហាសន្និបាតនេះ លោកឧបនាយករដ្ឋមន្ត្រី នឹងមានជំនួបទ្វេភាគីដាច់ដោយឡែកពីគ្នាជាមួយលោក Tomas Petricek រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឆែក និងលោក Sergey V. Lavrov រដ្ឋមន្ត្រីការបរទេសនៃសហព័ន្ធរុស្ស៉ី និងរំពឹងថា នឹងមានជំនួបដាច់ដោយឡែកជាមួយរដ្ឋមន្រ្តីការបរទេស នៃប្រទេសមួយចំនួនផ្សេងទៀត រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិផងដែរ។

ស្របពេលជាមួយមហាសន្និបាតនេះ គណៈប្រតិភូកម្ពុជា ក៏នឹងចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីក្រៅផ្លូវការ នៃសន្និសីទស្ដីពីអន្តរកម្ម និងវិធានការកសាងទំនុកចិត្តនៅតំបន់អាស៊ី (CICA) កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី នៃចលនាមិនចូលបក្សសម័្ពន្ធ (NAM) កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី នៃបណ្តាប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសដៃគូ សហប្រតិបត្តិការស៊ី (ACD) កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានក្រៅផ្លូវការ (IAMM) និងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ជាមួយប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៤ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ (IUMM) ព្រមទាំងកិច្ចប្រជុំជាច្រើនទៀត៕

(ប្រភព៖ FN)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
ធ្វើជាម្ចាស់លើថាមពលនុយក្លេអ៊ែរ៖ ការកសាងប្រព័ន្ធអេកូឡូស៊ីសម្រាប់វិស័យបច្ចេកវិទ្យាយុទ្ធសាស្ត្រមួយ