ចំណងមិត្តភាពកម្ពុជា-ឥណ្ឌាកាន់តែត្រូវបានពង្រឹង តាមរយៈការសម្តែងសិល្បៈរួមគ្នានាទិវាសំស្ក្រឹត ២០១៩

08:53 | 15/08/2019 (ប្រភព៖ FreshNews ហេង វុធ្ធីសរុប)

ទំនាក់ទំនងលើវិស័យវប្បធម៌ និងសាសនារវាងកម្ពុជា-ឥណ្ឌា ដែលចាប់ផ្ដើមតាំងពីបុរាណដ៏យូរលង់នោះ កាន់តែត្រូវបានការពង្រឹងជារឿយៗ តួយ៉ាងនាឱកាសនៃទិវាសំស្ក្រឹត (Sanskrit Day) ឆ្នាំ២០១៩នេះ ស្ថានទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា បានសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា រៀបចំពិធីសម្ដែងសិល្បៈបុរាណរួមគ្នាមួយឡើងយ៉ាងអធិកអធម។

លោកស្រី ម៉ូនីកា ជេន ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា និងលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌

ពិធីសម្ដែងសិល្បៈបុរាណរួមគ្នានេះត្រូវបានគេឱ្យឈ្មោះថា «បារាម្បារ្យា ឬ Paramparya»។ ពិធីនេះត្រូវបានប្រារព្ធឡើងនារាត្រីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ នៅសាលាមហោស្រពចតុម្មុខ ក្រោមអធិបតីភាពលោកស្រី ម៉ូនីកា ជេន ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា រួមជាមួយលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌។

លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌

នាឱកាសនោះ លោកស្រី ម៉ូនីកា ជេន បានឱ្យដឹងថា ការសម្ដែងសិល្បៈរួមគ្នានេះ គឺជាការចូលរួមរឹតចំណងមិត្តភាពបន្ថែមទៀតរវាងកម្ពុជា និងឥណ្ឌា ពិសេសការរៀបចំកម្មវិធីនេះក៏ដើម្បីចូលរួមអបអរសាទរទិវាសំស្ក្រឹត ២០១៩ ផងដែរ ដោយហេតុថាកម្ពុជាក៏ជាប្រទេសប្រើប្រាស់ភាសាសំស្ក្រឹតដូចប្រទេសឥណ្ឌា និងប្រទេសមួយចំនួនទៀតដែរ។

លោកស្រី ម៉ូនីកា ជេន ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា

លោកស្រី ភឿង សកុណា បានឱ្យដឹងថា ចំណងមិត្តភាពកម្ពុជា-ឥណ្ឌាកាន់តែត្រូវបានពង្រឹង និងពង្រីកបន្ថែមបន្តពីសម័យបុរាណដ៏យូរលង់ តួយ៉ាងក្នុងវិស័យវប្បធម៌ សាសនា ក៏រឹតតែមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធផងដែរ។

លោកស្រីរដ្ឋមន្ត្រីបានបន្តថា នាសម័យអង្គរ កម្ពុជាបានស្គាល់នូវភាពរុងរឿងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ដែលក្នុងនោះវិស័យវប្បធម៌ សិល្បៈ សាសនា ក៏បានការចូលរួមចំណែកយ៉ាងសំខាន់ផងដែរ ជាក់ស្ដែងយើងបានឃើញនូវសំណង់ប្រាសាទ ក្បូរក្បាច់រចនា ចម្លាក់នៅតាមប្រាសាទនានា។

ទិដ្ឋភាពនៃការសម្តែងសិល្បៈ

បើតាមលោកស្រីឯកអគ្គរដ្ឋទូត ពាក្យថាបារាម្បារ្យា ឬ Paramparya នេះ ជាភាសាសំស្ក្រឹត មានន័យថា ប្រពៃណី ទំនៀមទម្លាប់ដែលបានបន្សល់ទុកតពីដូនតារហូតដល់បច្ចុប្បន្ន។

នាឱកាសនោះ ខាងភាគីកម្ពុជាក៏បានបង្ហាញការសម្ដែងខ្សែរឿង «កូរសមុទ្រទឹកដោះ» ត្រង់វគ្គ «កូរយកទឹកអម្រឹត» ដែលមានការចូលរួមសម្ដែងដល់ក្រុមសិល្បករមកពីពិសោធន៍សិល្បៈខ្មែរអមតៈ ចំណែកខាងភាគីឥណ្ឌាបានបង្ហាញការសម្ដែងរបាំ «បារ៉ាណាត្យាម Bharanatyam» សម្ដែងដោយអ្នកនាង ម៉ូហាណា ណាតារាច័ន្ទ ព្រមទាំងមានការច្រៀងចម្រៀងជូនពររួមគ្នាជាចុងក្រោយផងដែរ៕

(ប្រភព៖ FreshNews ហេង វុធ្ធីសរុប)

(ប្រភព៖ FreshNews ហេង វុធ្ធីសរុប)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
បណ្តាអ្វីដែលអ្នកត្រូវការដឹងដើម្បីជៀសវាងអារម្មណ៍ឯកោនៅពេលមកទស្សនាហូឡង់ ដែលជាដែនដីនៃផ្កា tulip