អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Le Hoai Trung ទទួលជួបពិភាក្សាជាមួយតំណាង UNDP ប្រចាំនៅវៀតណាម

07:15 | 07/08/2019 (យោងតាម baoquocte.vn បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាថ្ងៃទី ៥ ខែសីហា នៅទីស្នាក់ការក្រសួងការបរទេសវៀតណាម អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Le Hoai Trung បានទទួលជួបជាមួយតំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ប្រចាំនៅវៀតណាម លោកស្រី Caitlin Wiesen ដែលអញ្ជើញចូលជូនសារតាំង។

លោកស្រី Caitlin Wiesen អញ្ជើញចូលជូនសារតាំង (រូបថត៖Baoquocte.vn)

អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Le Hoai Trung បានអប់អរសារទរចំពោះកិច្ចសហប្រតិបត្តិការនិងការគាំទ្រប្រកបដោយប្រសិទ្ធភាពរបស់ UNDP ក្នុងរយៈពេលជាង ៤០ ឆ្នាំមកហើយ។ លោក Le Hoai Trung បានស្នើឱ្យ UNDP បន្តលើកកម្ពស់គុណភាពនៃកិច្ចសហប្រតិបត្តិការ និងពង្រឹងការតភ្ជាប់ជាមួយដៃគូអភិវឌ្ឍន៍នានា ដើម្បីជួយឧបត្ថម្ភគាំទ្រដល់ប្រទេសវៀតណាមក្នុងការអនុវត្តអាទិភាពនៃអភិវឌ្ឍន៍សេដ្ឋកិច្ច -សង្គម ក៏ដូចជាបន្តការស្រាវជ្រាវអំពីនិន្នាការអភិវឌ្ឍន៍ និន្នាការនៃចលនាពាណិជ្ជកម្មការ វិនិយោគអន្តរជាតិ។ លោកក៏បានស្នើឱ្យ UNDP បង្កើនកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍និងទីភ្នាក់ងារវៀតណាមដើម្បីអនុវត្តឲ្យបានជោគជ័យនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ផងដែរ។

អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Le Hoai Trung បានទទួលជួបជាមួយតំណាង UNDP ប្រចាំនៅវៀតណាម លោកស្រី Caitlin Wiesen (រូបថត៖Baoquocte.vn)

លោកស្រី Caitlin Wiesen បានស្វាគមន៍ចំពោះលទ្ធផលវិជ្ជមានដែលវៀតណាមសម្រេចបានក្នុងការអនុវត្ត SDGs ការកាត់បន្ថយភាពក្រីក្រ ការធានាកំណើនប្រកបដោយបរិយាប័ន្ន។ លោកស្រី Wiesen បានសង្កត់ធ្ងន់ថា UNDP នឹងប្តេជ្ញាបន្តសហប្រតិបត្តិការនិងជួយឧបត្ថម្ភវៀតណាមដើម្បីជំនះរាល់ឧបសគ្គក្នុងដំណាក់កាលបច្ចុប្បន្ន និងអភិវឌ្ឍន៍ឱ្យដល់កម្រិតខ្ពស់។​ទន្ទឹមនឹងនេះ លោកស្រី Wiesen ក៏បានស្នើលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយក្រសួងការបរទេសវៀតណាមជាពិសេសក្នុងការអនុវត្តអាទិភាពនានារបស់វៀតណាមនៅក្រុមប្រឹក្សាសន្តិសុខសម្រាប់អាណត្តិ ២០២០-២០២១ ផងដែរ៕

(យោងតាម baoquocte.vn បកប្រែដោយ ហេង វុធ្ធី)

(យោងតាម baoquocte.vn បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន