សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញបិទវគ្គហ្វឹកហ្វឺនជំនាញបោសសំអាតមីន រក្សាសន្តិភាពសម្រាប់ប្រតិបត្តិការសន្តិភាពរបស់ UN

12:14 | 26/07/2019 (ប្រភព៖ FN សរុបដោយ ហេង វុធ្ធី)

នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកស្រី Manika Jain ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌា ប្រចាំកម្ពុជា បានអញ្ជើញបិទវគ្គហ្វឹកហ្វឺនជំនាញបោសសំអាតមីន និងរក្សាសន្តិភាព សម្រាប់ប្រតិបត្តិការសន្តិភាពរបស់អង្គការសហប្រជាជាតិ។

ទិដ្ឋភាពនៃពិធីបិទវគ្គហ្វឹកហ្វឺន

ពិធីបិទវគ្គហ្វឹកហ្វឺននេះ ធ្វើឡើងនៅទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងការពារជាតិ សេនានុព័ន្ធបណ្តាប្រទេសជាមិត្ត និងសិក្ខាកាមសរុបទាំងអស់៣៥០នាក់។

លទ្ធផលបោសសំអាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ការបោសសំអាតមីន ជាយុទ្ធសាស្រ្តទី៩ របស់រាជរដ្ឋាភិបាលកម្ពុជា។ កងយោធពលខេមរភូមិន្ទ បានបំពេញកាតព្វកិច្ចដ៏ឧត្តុង្គឧត្តមរបស់ខ្លួន ក្នុងការចូលរួមចំណែកបោសសំអាតមីនក្នុងប្រទេស ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទះបានជាអតិបរមា។

ទិដ្ឋភាពនៃពិធីបិទវគ្គហ្វឹកហ្វឺន


ជាក់ស្ដែងក្នុងអំឡុងពេល១១ឆ្នាំកន្លងមកនេះ កងកម្លាំងធ្វើការបោសសំអាតមីន បម្រើសកម្មភាពមនុស្សធម៌ និងការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ សម្រេចបាន លទ្ធផលសរុបលើផ្ទៃដី ១,៣៤៦,៧៥៧,០៨៣ម៉ែត្រការ៉េ មីនប្រឆាំងថ្មើរជើងចំនួន ១៥,៤៦៦គ្រាប់មីន ប្រឆាំងរថក្រោះ ៣២៥គ្រាប់ ERW ៩៥,០៣៩គ្រាប់ អំបែង ២,០៣៥,១៥១បំណែក ហើយបានរួមចំណែកជាមួយអាជ្ញាធរមីនកម្ពុជា និងប្រតិបត្តិករនានា នៅក្នុងប្រទេស ក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីនពីកំរិតខ្ពស់ នៅឆ្នាំ១៩៩៦ ដែលមានជនរងគ្រោះពី ៤.៣២០នាក់ មកនៅត្រឹម ១១១នាក់(មីន ៣០នាក់ ERW ៨១នាក់) ក្នុងឆ្នាំ២០១៥។


ទិដ្ឋភាពនៃពិធីបិទវគ្គហ្វឹកហ្វឺន

នេះសរបញ្ជាក់ឲ្យឃើញពីការខិតខំបងប្រែង ទាំងស្មារតី និងសម្ភារ ប្រើវិធានការសរុប មធ្យោបាយសរុប ទាំងកម្លាំងជំនាញអាជីព និងកម្លាំងសិក្ខាកាមដែលចុះធ្វើកម្មសិក្សាជាក់ស្តែងរបស់ ខ.ភ.ម ក្នុងការរួមចំណែកភារកិច្ច ដ៏លំបាកលំបិននេះ ក្នុងនោះបានរកឃើញអង្គភាពគម្រូរួមមានស្ថានហ្វឹកហ្វឺន បណ្តុះបណ្តាលកងកម្លាំងរក្សាសន្តិភាព សាលាហ្វឹកហ្វឺនកងកម្លាំងភាពពហុជាតិ ក្នុងបោសសំអាតមីនលេខ២៣៥-៣១៥-៤០៥ កងវិស្វកម្មលេខ៥១៣-៦០៣ បញ្ជាការដ្ឋានវិស្វកម្មអគ្គបញ្ជាការ វិស្វកម្មកងទ័ពជើងគោក កងពលធំអន្តរាគមន៍លេខ២-៣ កងពលតូចអន្តរាគមន៍លេខ១ យោធភូមិភាគពិសេស យោធភូមិភាគទី១,២,៣,៤ និងទី៥៕


(ប្រភព៖ FN សរុបដោយ ហេង វុធ្ធី)

(ប្រភព៖ FN សរុបដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មហាសន្និបាតតំណាងសម្ព័ន្ធបណ្តាអង្គការមិត្តភាពខេត្ត Phu Tho អាណត្តិ ២០២៦-២០៣១
ច្រកទ្វារ Huu Nghi Quan អ៊ូអរការជួញដូរពាណិជ្ជកម្ម
សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង