សម្តេចក្រឡាហោម ស ខេង៖ ស្ថេរភាពនយោបាយនៅកម្ពុជា កំពុងមានការគំរាមកំហែង

12:02 | 13/07/2019 (យោងតាម FreshNews សរុបដោយហេង វុធ្ធី)

ពីលើទឹកដីខេត្តព្រៃវែងក្នុងពេលអញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងឆ្លងសមិទ្ធផលនានា នៅវត្តបុញ្ញខេត្តារាម(ហៅវត្តថ្មី) ស្ថិតក្នុងភូមិលេខ៨ សង្កាត់កំពង់លាវ ក្រុងព្រៃវែង នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា បច្ចុប្បន្នប្រទេសកម្ពុជាមានសុខសន្តិភាព ប៉ុន្តែស្ថេរភាពនយោបាយកំពុងរងការគំរាមកំហែង។

សម្តេចក្រឡាក្រហោម ស ខេង (រូបថត៖ FN)

សម្តេចក្រឡាក្រហោម ស ខេង បានលើកឡើងថា បច្ចុប្បន្នសុខសន្តិភាពមិនមានការគំរាមកំហែងទេ ព្រោះមិនមានកម្លាំងប្រដាប់អាវុធណាចង់ធ្វើចលនាផ្តួលរំលំរាជរដ្ឋាភិបាលនោះឡើយ។ ប៉ុន្តែស្ថេរភាពនយោបាយរងការគំរាមកំហែង តាមរយៈការបំផុសបំផុលចលនាមហាប្រជាជនធ្វើបាតុកម្មប្រឆាំងរាជរដ្ឋាភិបាល ឬចង់ទម្លាក់រាជរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោត។

សម្តេចក្រឡាហោម បានបញ្ជាក់យ៉ាងដូច្នេះថា «ស្ថេរភាពជាទូទៅយើងមាន ក៏ប៉ុន្តែកំពុងមានការគំរាមកំហែង។ នេះជាបញ្ហាប្រឈមដែលយើងត្រូវដោះស្រាយ គំរាមកំហែងតាមរយៈអ្នកចង់បំផុសបំផុលដឹកនាំកម្លាំងមហាជន ប្រជាជនធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល ទម្លាក់រដ្ឋាភិបាលកើតចេញពីការបោះឆ្នោត។ អាហ្នឹងហើយជាការគំរាមកំហែងទៅលើស្ថេរភាពនយោបាយ»

កម្ពុជាជាប្រទេសជួបវិបត្តិភ្លើងសង្គ្រាមអស់រយៈពេលជិត៣ទសវត្សរ៍ដោយសារតែជម្លោះរវាងខ្មែរ និងខ្មែរគ្នាឯង។ កម្ពុជាទើបនឹងទទួលបានសុខសន្តិភាព និងស្ថេរភាពនយោបាយពេញលេញរយៈពេលប្រមាណ២០ឆ្នាំចុងក្រោយនេះតែប៉ុណ្ណោះ បន្ទាប់ពីភ្លើងសង្គ្រាមត្រូវបានបញ្ចប់ទៅវិញទាំងស្រុងនៅចុងឆ្នាំ១៩៩៨ តាមរយៈការដាក់ចេញនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ សុខសន្តិភាព និងស្ថេរភាពដែលរកបានមកដោយកម្រនេះហើយ ទើបធ្វើឱ្យកម្ពុជាមានឱកាសអភិវឌ្ឍន៍ខ្លួនឱ្យមានវឌ្ឍនភាពដូចពេលបច្ចុប្បន្ន។

សម្តេចក្រឡាហោម ស ខេង បានរំលឹកដល់អ្នកចង់បង្កវិនាសកម្មនៅកម្ពុជាថា កុំចង់បំបែកបំបាក់ខ្មែរជាថ្មី ព្រោះថាខ្មែរបើបែកបាក់ហើយមិនងាយនឹងបង្រួបបង្រួមគ្នាឡើងវិញនោះឡើយ។ សម្តេចក្រឡាហោម បានរំលឹកទៀតថា ឥឡូវនេះអ្វីដែលធ្វើបានហើយប្រឹងនាំគ្នាធ្វើបន្ត ហើយបើអ្វីធ្វើមិនទាន់បានត្រូវប្រឹងរួមគ្នាដោះស្រាយវាប្រសើរជាងរុះធ្វើសាជាថ្មី។

សម្តេចក្រឡាហោម ស ខេង បានរំលឹកដូច្នេះថា «បញ្ហានេះយើងមានមេរៀន បទពិសោធន៍ហើយវាអត់សុខទេ សាកមើលបើសុខ។ ខ្មែរយើងបែកបាក់គ្នាសារជាថ្មី ហើយមិនដឹងពេលណាយើងផ្គុំគ្នាបាន រួបរួមគ្នាបានឡើងវិញបានទេ។ ឥឡូវអ្វីដែលយើងធ្វើបាន ធ្វើទៅ អ្វីដែលធ្វើមិនទាន់ខំនាំគ្នាដោះស្រាយ វាគ្រាន់បើជាងរុះធ្វើសាថ្មី។ អ្នកចង់មកធ្វើចង់រុះធ្វើសាថ្មី វ៉ៃអាផ្ទះហ្នឹងចោល ធ្វើផ្ទះថ្មីអាហ្នឹងបានវាល្អ? ដូចជាមិនត្រូវទេ ទស្សនៈបែបនោះមិនត្រូវទាល់តែសោះ មិនត្រូវទាល់តែសោះ សូមមេត្តាកុំបំផ្លាញ បើមិនបានជួយចូកចែវ កុំយកជើងរាទឹក»

(យោងតាម FreshNews សរុបដោយហេង វុធ្ធី)

(យោងតាម FreshNews សរុបដោយហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន