ឥណ្ឌាប្តេជ្ញាបន្តជួយគាំទ្រក្នុងការអភិរក្សប្រាសាទបុរាណនៅកម្ពុជា

13:44 | 26/08/2020 (សរុបដោយសាមេត)

នាពេលថ្មីៗនេះ នៅក្នុងពិធីអបអរសាទរទិវាបុណ្យឯករាជ្យជាតិលើកទី ៧៤ របស់ឥណ្ឌានៅឯស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា ឯកអគ្គរដ្ឋទូតឥណ្ឌាលោកស្រី Manika Jain បានមានប្រសាសន៍ថា ស្របនឹងទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេសទាំងពីរ ឥណ្ឌាប្តេជ្ញានឹងបន្តជួយគាំទ្រក្នុងការអភិរក្សប្រាសាទបុរាណនៅកម្ពុជា។

ឥណ្ឌាប្តេជ្ញាបន្តជួយគាំទ្រក្នុងការអភិរក្សប្រាសាទបុរាណនៅកម្ពុជា

​លោកស្រី​ឯកអគ្គរដ្ឋទូត Manika Jain បាន​ឱ្យដឹងថា ​ឥណ្ឌានិង​​កម្ពុជា​បាន​កសាង​ទំនាក់ទំនង​ល្អ​ជាមួយគ្នា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ហើយដោយ​សារ​ហេតុនេះហើយ ប្រទេស​ឥណ្ឌា​បាន​ខិតខំ​ចូលរួមចំណែក​ក្នុងការ​អភិរក្ស​បេតិកភណ្ឌ​ជាតិ​រួមទាំង​ការថែរក្សា​បណ្តា​ប្រាសាទបុរាណ​នៅក្នុង​ប្រទេស​កម្ពុជា​។​

​លោកស្រី​ថា រដ្ឋាភិបាល​ឥណ្ឌា​បាន​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​អភិរក្ស​ប្រាសាទ​របស់​កម្ពុជា​ជា​យូរ​មកហើយ រួមទាំង​ការជួសជុល​ប្រាសាទអង្គរវត្ត​នៅ​ពាក់កណ្តាល​ទសវត្ស​ទី ៨០ ផងដែរ ។​

​ក្រៅពី​គម្រោង​ជួសជុល​តា​ព្រហ្ម ឯកអគ្គរដ្ឋទូត​ម៉ា​នី​កា បាន​និយាយថា ប្រទេស​ឥណ្ឌា​ក៏​កំពុង​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា តាមរយៈ​ការ​ផ្តល់ជំនួយ​ក្នុង​វិស័យ​មួយចំនួន​រួមមាន​វិស័យ​សុខាភិបាល អប់រំ និង​ការអភិវឌ្ឍ​សហគមន៍​។៕

(សរុបដោយសាមេត)

(សរុបដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត