ខេត្តរតនគិរីរំពឹងថានឹងទទួលបានភ្ញៀវទេសចរយ៉ាងច្រើនកុះករនាថ្ងៃឈប់សំរាកសង​បុណ្យចូលឆ្នាំខ្មែរនេះ

12:46 | 18/08/2020 (សរុបដោយ ហេង វុធ្ធ)

ខេត្តរតនគិរីបង្ហាញក្តីរំពឹងនឹងទទួលបានភ្ញៀវទេសចរ​យ៉ាងច្រើនកុះករនាថ្ងៃឈប់សំរាកសង​បុណ្យចូលឆ្នាំ​ខ្មែរនេះ​ខណៈដែលខេត្តភូមិភាគឦសាន​មួយនេះសំបូរទៅ​ដោយសម្បត្តិធន​ធាន​ធម្មជាតិ ដ៏សម្បូរបែបដែលជាទីទាក់ទាញភ្ញៀវទេសចរ។

ខេត្តរតនគិរីរំពឹងថានឹងទទួលបានភ្ញៀវទេសចរយ៉ាងច្រើនកុះករនាថ្ងៃឈប់សំរាកសង​បុណ្យចូលឆ្នាំខ្មែរនេះ

លោក ង៉ែត ពិទូ ប្រធានមន្ទីទេសចរណ៍ខេត្តរតនគិរីបានប្រាប់វិទ្យុជាតិកម្ពុជាថា រយៈពេល​ជាង ១ខែនេះ ភ្ញៀវទេសចរមកពីគ្រប់ខេត្តចាប់ផ្តើម​សម្រុកមកលេងខេត្តរតន​គិរីទំាងថ្ងៃឈប់សំរាក និងថ្ងៃ ធម្មតា ដែលជាសញ្ញាដ៏ល្អអាចនឹងទទួលបានភ្ញៀវទេសចរ​ដ៏ច្រើនលើសលុយនៅថ្ងៃ​​សងបុណ្យឈប់ សំរាកខាងមុខ។ លោកបានបញ្ជាក់ថាតាមរយៈក្តីរំពឹងពីកំណើនភ្ញៀវទេសចរនេះមន្ទីរទេសចរណ៍ខេត្តបានត្រៀមខ្លួនរួចជាស្រេចក្នុងកិច្ចសហការជាមួយអាជ្ញាធរពាក់ព័ន្ធចុះអប់រំ ផ្សព្វផ្សាយដល់ម្ចាស់អាជីវកម្ម​ដែលប្រកបមុខរបរលក់ម្ហូបអាហារ ផ្ទះសំណាក់ សណ្ឋាគារ នៅតាមបណ្តារមណីដ្ឋាននានា នៅទូទាំងខេត្ត​មិនត្រូវលក់របស់របរដែលមានតម្លៃថ្លៃពេកនោះទេ ពិសេសត្រូវមានបញ្ជីមុខម្ហូប​និងមានដាក់តម្លៃឲ្យបានត្រឹមត្រូវ និង ត្រូវមានទឹកអាល់កុល ជែល ឬលាងដៃនឹងសាប៊ូ​នៅតាមកន្លែង​លក់ដូររបស់ខ្លួន ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឹកូវីដ១៩ និងជំងឺផ្សេងៗទៀត។

ខេត្តរតនគិរីរំពឹងថានឹងទទួលបានភ្ញៀវទេសចរយ៉ាងច្រើនកុះករនាថ្ងៃឈប់សំរាកសង​បុណ្យចូលឆ្នាំខ្មែរនេះ

សំឡេង៖«យើងរំពឹងនឹងមានការមកច្រើនព្រោះថាថ្ងៃឈប់សំរាក យើងឈប់ទៅដល់៩ថ្ងៃ​ភ្ជាប់ជាមួយនិង​ថ្ងៃសៅរ៍ អាទិត្យផងដែរ ព្រោះខេត្តរតនគិរីជានិច្ចកាលឲ្យតែមានរដូវការឈប់​​ឬក៏ការបុណ្យ​ទានភ្ញៀវទេសចរតែងតែសម្រុកមកច្រើន ដែលយើងហៅថាម៉ាស់ធួរីហ្សឹមហ្នឹងមក សឹងមិនមានសេវាកម្មស្នាក់នៅ ប៉ុន្តែយើងមិនចោទទេប៉ុន្តែបច្ចុប្បន្ននេះគឺថា ការវិលជុំរបស់​ភ្ញៀវគាត់មានជម្រើសច្រើន ដោយសារទី១ហេដ្ឋារចនាសម្ព័នគាត់អាចវិលជុំក្នុងខេត្តភូមិភាគឦ​សានគាត់អាចចល័តទៅខេត្តស្ទឹងត្រែង អញ្ចឹងគាត់សំរាកនៅស្ទឹងត្រែងសិន គាត់ដើរលេងនៅ​ខេត្តស្ទឹងត្រែង​សិន ចាំភ្ញៀវរតនគិរីវិលគាត់ហ្នឹងវិលមករតនគិរីវិញ អញ្ចឹងគឺមានជម្រើសសម្រាប់​​ភ្ញៀវទេសចរសក្តានុពលដើម្បីទាក់ទាញនូវភ្ញៀវទេសចរដែលបានមកកម្សាន្តនៅខេត្តរតនគិរីរបស់ខ្ញុំបាទ»។

សូមបញ្ជាក់ថាខេត្តរតនគិរីមានតំបន់រមណីយដ្ឋានជាច្រើនដូចជា បឹងយក្សឡោម, បឹងលំកុដ, បឹងយក្សអោម-យក្សការ៉ា, ទឹកធ្លាក់កាចាញ, ទឹកធ្លាក់ចាអ៊ុង, ទឹកធ្លាក់កាទៀង, ទឹកធ្លាក់អូរស៊ិនលែរ៍, ទឹកជួរតាតៃ, វាលរំប្លង់, ដែនជម្រកសត្វព្រៃលំផាត់, ឧទ្យានជាតិវីរៈជ័យ, ភូមិវប្បធម៌ជនជាតិដើម​ភាគតិច និងរមណីយ​ដ្ឋានទឹកជួរទឹង ទាំងនេះ ជាតំបន់ទេសចរណ៍សក្ដានុពល​របស់ខេត្តនៅភូមិភាគឦ​សាន្តមួយនេះ។

យោងតាមរបាយការណ៍ ពីគ្រប់មន្ទីរទេសចរណ៍រាជធានី ខេត្ត បានឲ្យដឹងថា ពេញមួយថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ ដែលត្រូវនឹងថ្ងៃដំបូង នៃការសងថ្ងៃឈប់សម្រាក បុណ្យចូលឆ្នាំខ្មែរនេះ មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋចេញ ដើរកម្សាន្តនៅទូទាំងប្រទេស ចំនួន ២៣៣,៣២៩នាក់។
ចំពោះរាជធានី-ខេត្ត ដែលគួរឱ្យកត់សម្គាល់នោះ រួមមាន៖

  • រាជធានីភ្នំពេញ ១៤,២៥៤នាក់
  • ខេត្តកំពត ៣០,៨០៤នាក់
  • ខេត្តសៀមរាប ២៨,១៤០នាក់
  • ខេត្តកែប ១៨,៥៥៧នាក់
  • ខេត្តព្រះសីហនុ ១៨,៦០៤នាក់
  • ខេត្តបាត់ដំបង ១៤,៦២៧នាក
  • ខេត្តព្រះវិហារ ១០,៤៧០នាក់
  • ខេត្តមណ្ឌលគិរី ៨,៨២៨នាក់
  • ខេត្តរតនគិរី ៨,២០៨នាក់។

រាជធានី និងខេត្តមួយចំនួន មានការរៀបចំអភិវឌ្ឍ ជាផលិតផលទេសចរណ៍ថ្មីៗ ដើម្បីទាក់ទាញភ្ញៀវទេសចរ ដូចជាសួនទឹកកម្សាន្ត (Garden City) នៅរាជធានីភ្នំពេញ រមណីយដ្ឋានព្រីនមាន័រ (Prince Manor) នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល ផ្ទះផ្កា នៅខេត្តបាត់ដំបង បឹងលំកុដ នៅខេត្តរតនគិរី រមណីយដ្ឋានកែច្នៃសមុទ្រឈើ នៅខេត្តមណ្ឌលគិរី រមណីយដ្ឋានទេសចរណ៍ថ្មីៗនៅកោះរ៉ុង និងគោលដៅថ្មីផ្សេងទៀត។

ខេត្តរតនគិរីរំពឹងថានឹងទទួលបានភ្ញៀវទេសចរយ៉ាងច្រើនកុះករនាថ្ងៃឈប់សំរាកសង​បុណ្យចូលឆ្នាំខ្មែរនេះ

ដោយឡែក ការកើនឡើងភ្ញៀវទេសចរ ទៅកាន់ខេត្តសៀមរាប ក៏បានធ្វើឲ្យមគ្គុទ្ទេសក៍ទេសចរណ៍ មានការងារវិញខ្លះ ទាំងមគ្គុទ្ទេសក៍ សម្រាប់ភ្ញៀវទេសចរបរទេសផ្ទៃក្នុង និងមគ្គុទ្ទេសក៍សម្រាប់ភ្ញៀវក្នុងស្រុក។

តាមការសង្កេតជាក់ស្តែង ប្រជាពលរដ្ឋមានការយល់ដឹង កាន់តែប្រសើរ អំពីការអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍ អំពីជំងឺកូវីដ១៩ ហើយរដ្ឋបាលខេត្ត ដែលមានមន្ទីរទេសចរណ៍ មន្ទីសុខាភិបាលជាសេនាធិការ បានខិតខំណែនាំ និងជំរុញការអនុវត្តវិធាន សុវត្ថិភាពទេសចរណ៍យ៉ាងសកម្ម។

ខេត្តរតនគិរីរំពឹងថានឹងទទួលបានភ្ញៀវទេសចរយ៉ាងច្រើនកុះករនាថ្ងៃឈប់សំរាកសង​បុណ្យចូលឆ្នាំខ្មែរនេះ

ទន្ទឹមនឹងនេះ គោលដៅទេសចរណ៍នានា ក៏បានខិតខំអនុវត្តវិធាន សុវត្ថិភាពទេសចរណ៍ ជាពិសេសការស្កេនកម្ដៅ បាញ់អាល់កុល កត់ឈ្មោះភ្ញៀវ និងការជំរុញឲ្យភ្ញៀវទេសចរពាក់ម៉ាស់ ឬក្រមាឲ្យបានជាប់ជាប្រចាំ ហើយរមណីយដ្ឋានខ្លះ ដែលជារមណីយដ្ឋានសំខាន់ ក្នុងខេត្តបានដាក់រថយន្តពេទ្យប្រចាំការ ដើម្បីត្រៀមជួយសង្គ្រោះជាយថាហេតុ។

រីឯការរក្សាគម្លាតសុវត្ថិភាព នៅមិនទាន់អនុវត្ត បានពេញលេញនៅឡើយទេ ជាពិសេសការអង្គុយ ទទួលទានអាហារជុំគ្នាច្រើន ជាក្រុមក្រុមគ្រួសារ ឬក្រុមរបស់ពួកគាត់តែមួយ ហើយរមណីយដ្ឋានខ្លះ មានសភាពហួសចំណុះផ្ទុកធម្មតា ដោយសារភ្ញៀវទេសចរមកលេងច្រើន ក្នុងពេលតែមួយ ហើយដែលអ្នកគ្រប់គ្រង គោលដៅទេសចរណ៍ និងមន្ត្រីជំនាញ នឹងបន្តខិតខំណែនាំបន្ថែមទៀត ឲ្យមានការចែករំលែក និងបង្វែរទស្សនកិច្ច ដើម្បីសម្រួល កុំឱ្យមានការផ្ទុកលើសពី ៥០%៕

(សរុបដោយ ហេង វុធ្ធ)

(សរុបដោយ ហេង វុធ្ធ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មហាសន្និបាតតំណាងសម្ព័ន្ធបណ្តាអង្គការមិត្តភាពខេត្ត Phu Tho អាណត្តិ ២០២៦-២០៣១
ច្រកទ្វារ Huu Nghi Quan អ៊ូអរការជួញដូរពាណិជ្ជកម្ម
សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ

អានច្រើនបំផុត