៤ថ្ងៃ ភ្ញៀវទេសចរដើរកម្សាន្ដ ក្នុងឱកាសថ្ងៃឈប់សម្រាក ជាង១លាននាក់ នៅទូទាំងប្រទេស

10:11 | 21/08/2020 (សរុបដោយឌីណា)

ក្រសួងទេសចរណ៍ បានឲ្យដឹងថា ក្នុងរយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី១៧-២០ ខែសីហា ឆ្នាំ ២០២០ មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋចេញដើរទស្សនាកម្សាន្តនៅទូទៅប្រទេសកម្ពុជា មានចំនួន១,១៦៩,៨២៤នាក់។

៤ថ្ងៃ ភ្ញៀវទេសចរដើរកម្សាន្ដ ក្នុងឱកាសថ្ងៃឈប់សម្រាក ជាង១លាននាក់ នៅទូទាំងប្រទេស។ (រូបថត៖ dap.com.khmer)

យោងតាម គេហទំព័រ ហ្វេសប៊ុក របស់ ក្រសួងទេសចរណ៍ នៅថ្ងៃទី២១ សីហា បានបញ្ជាក់ថា “សរុបស្ថិតិភ្ញៀវទេសចររយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៧-២០ ខែសីហា គឺមានចំនួន ១,១៦៩,៨២៤នាក់។ ចំណែកសភាពការណ៍សន្តិសុខ សណ្ដាប់ធ្លាប់នៅតាមកន្លែងមានភ្ញៀវទៅទស្សនានោះ មិនមានបញ្ហាអ្វីធំដុំនោះឡើយ។

ម៉្យាងទៀត ចូលរួមប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺឆ្លងកូវីដ១៩ ក្រសួងទេសចរណ៍សូមស្នើឱ្យម្ចាស់អាជីវកម្មមធ្យោបាយដឹកជញ្ចូនទេសចរណ៍ផ្លូវទឹក ផ្តល់កិច្ចសហការចុះវត្តមាននៃភ្ញៀវទេសចរដែលប្រើប្រាស់សេវាកម្មរបស់ខ្លួន ដោយម្ចាស់អាជីវកម្មអាចបញ្ចូលទិន្នន័យវត្តមានរបស់ភ្ញៀវទេសចរតាមប្រព័ន្ធ Telegram BOT។

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចយកថ្ងៃទី១៧ ដល់២១ ខែសីហា ឆ្នាំ២០២០ ដើម្បីសងថ្ងៃឈប់សម្រាក ការងាររបស់មន្ដ្រីរាជការ និយោជិត កម្មករ ក្នុងពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលត្រូវបានលើកពេល

(សរុបដោយឌីណា)

(សរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត