ដោយមានការឯកភាពជាគោលការណ៍ពីប្រមុខរាជរដ្ឋាភិបាល កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំ មហាសន្និបាតពិភពលោកលើកទី១៨ របស់ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក នៅឆ្នាំ២០២២ ខាងមុខ។ នេះបើយោងតាមលិខិតជូនដំណឹងរបស់ទីស្ដីការគណៈរដ្ឋមន្រ្ដី ជម្រាបជូនមករដ្ឋមន្រ្ដីក្រសួងទេសចរណ៍ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩នេះ។
កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតពិភព លោកលើកទី១៨ របស់ក្លិបឆ្នេរ សមុទ្រដែលស្អាតបំផុតលើសកលលោក នៅឆ្នាំ២០២២ខាងមុខ (information.gov.kh)
ក្នុងលិខិតផ្ញើជូនរដ្ឋមន្រ្ដីក្រសួងទេសចរណ៍ ទីស្ដីការគណៈរដ្ឋមន្រ្ដីបានគូសបញ្ជាក់ថា យោងតាមសំណើសុំការអនុញ្ញាតជាគោលការណ៍របស់រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ជូនប្រមុខរាជរដ្ឋាភិបាល និងចំណារដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអនុញ្ញាត ដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំ មហាសន្និបាតពិភពលោកលើកទី១៨ របស់ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក នៅឆ្នាំ២០២២។ ក្នុងលិខិតបានបន្ដថា រាជរដ្ឋាភិបាលឯកភាពជាគោលការណ៍អនុញ្ញាតឱ្យក្រសួងទេសចរណ៍ធ្វើជាម្ចាស់ផ្ទះរៀបចំ មហាសន្និបាតពិភពលោកលើកទី១៨ របស់ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក នៅឆ្នាំ២០២២ ដោយផ្សារភ្ជាប់នឹងពិធីបុណ្យសមុទ្រ៕
(ហេង វុធ្ធី)
(ប្រភពព័ត៌មាន: information.gov.kh)

មតិពីមិត្តអ្នកអាន