បញ្ចូនពលរដ្ឋវៀតណាមពីរុស្ស៊ីឲ្យវិលត្រឡប់មកប្រទេសវិញ

22:52 | 27/12/2020

អ្នកដំណើរទាំងអស់ក៏ត្រូវបានដាក់នៅដាច់ដោយឡែកនិងពិនិត្យសុខភាពតាមបទប្បញ្ញត្តិនៅពេលដែលយន្តហោះបានចុះចតនៅអាកាសយានដ្ឋាន Cam Ranh ផងដែរ។

បញ្ចូនពលរដ្ឋវៀតណាមពីរុស្ស៊ីឲ្យវិលត្រឡប់មកប្រទេសវិញ (រូបថត៖ vnanet.vn)

ក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៥ ខែធ្នូឆ្នាំ ២០២០ អាជ្ញាធរវៀតណាម ស្ថានទូតវៀតណាមប្រចាំសហព័ន្ធរុស្ស៊ីនិងក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាមបានសហការជាមួយអាជ្ញាធររុស្ស៊ី ដើម្បីបញ្ចូនពលរដ្ឋវៀតណាមជាង ៣៤០ នាក់ ឲ្យវិលត្រឡប់មកប្រទេសវិញ ក្នុងនោះមានក្មេងអាយុក្រោម ១៨ ឆ្នាំ មនុស្សចាស់ជរា អ្នកមានជំងឺ ស្ត្រីមានផ្ទៃពោះ កម្មករដែលមានទិដ្ឋាការនិងកិច្ចសន្យាការងារបានផុតកំណត់ ហើយនិស្សិតដែលបញ្ចប់ការសិក្សាគ្មានទីស្នាក់នៅដោយសារតែសាលារៀនបិទទ្វារ រួមទាំងករណីមានស្ថានភាពលំបាកពិសេសមួយចំនួនទៀត។ ក្នុងអំឡុងពេលហោះហើរ អ្នកដំណើរនិងក្រុមយន្តហោះទាំងមូលសុទ្ធតែគោរពយ៉ាងតឹងរឹងនូវបទប្បញ្ញត្តិស្តីពីការការពារនិងទប់ស្កាត់ជំងឺ។ អ្នកដំណើរទាំងអស់ក៏ត្រូវបានដាក់នៅដាច់ដោយឡែកនិងពិនិត្យសុខភាពតាមបទប្បញ្ញត្តិនៅពេលដែលយន្តហោះបានចុះចតនៅអាកាសយានដ្ឋាន Cam Ranh ផងដែរ៕

(ប្រភពព័ត៌មាន: kh.qdnd.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត