អាស៊ាន - អឺរ៉ុបធ្វើឲ្យប្រើសើរឡើងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

14:03 | 02/12/2020 (បកប្រែដោយ ហេងវុធ្ធី)

យោងតាមអ្នកយកព័ត៌មានពីទីភ្នាក់ងារ VNA ប្រចាំនៅទីក្រុងប្រ៊ុចសែលបានឱ្យដឹងថាកិច្ចប្រជុំនេះត្រូវបានប្រព្រឹត្តទៅក្រោមសហអធិបីភាពរបស់រដ្ឋមន្រ្តីក្រសួងការបរទេសសិង្ហបុរីលោក Vivian Balakrishnan និងតំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបសម្រាប់គោលនយោបាយការបរទេសនិងសន្តិសុខលោក Josep Borrell ដោយមានការចូលរួមពីរដ្ឋមន្រ្តីការបរទេសឬតំណាងមកពីប្រទេសទាំងអស់។ រដ្ឋជាសមាជិកអាស៊ាននិង ២៧ ប្រទេសជាសមាជិកសហភាពអឺរ៉ុបក៏ដូចជាលេខាធិការដ្ឋានអាស៊ាននិងគណៈកម្មការអឺរ៉ុប។

ប្រតិភូថតរូបសម្រាប់សន្និសីទនៅសន្និសីទជាន់ខ្ពស់អាស៊ាន - សហភាពអឺរ៉ុបថ្ងៃទី ១១ ខែកុម្ភៈឆ្នាំ ២០២០ នៅទីក្រុងប្រ៊ុចសែលប្រទេសបែលហ្ស៊ិក

នាថ្ងៃទី ១ ខែធ្នូ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងសហភាពអឺរ៉ុប (EU) បានបើកកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន - អឺរ៉ុបលើកទី ២៣ តាមប្រព័ន្ធវីដេអូ ។ ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំនេះ អាស៊ាននិងសហភាពអឺរ៉ុបបានប្រកាសជាផ្លូវការនូវការ តំឡើងទំនាក់ទំនងភាពជាដៃគូសន្ទនាអាស៊ាន - អឺរ៉ុបទៅជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ។ ក្នុងកិច្ចប្រជុំនេះដែរ រដ្ឋមន្រ្តីការបរទេសអាស៊ាននិង EU បានពិភាក្សាគ្នាអំពីវិធីសាស្ត្រនានាដើម្បីអនុវត្តកិច្ចសហប្រតិបត្តិការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត កូវីដ១៩ ដោយជួយសម្រួលដល់ការស្តារសេដ្ឋកិច្ចឡើងវិញឲ្យកាន់តែខ្លាំងក្លា ព្រមទាំងធានាបាននូវនិរន្តរភាពនិងយូរអង្វែងនៃតំបន់ទាំងពីរផងដែរ។

EU និងអាស៊ានបានឯកភាពលើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការនៅអង្គការសុខភាពពិភពលោក (WHO)។ ភាគីទាំងពីរទទួលស្គាល់ពីឥទ្ធិពលខាងសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរពីជំងឺកូវីដ១៩ ហើយប្តេជ្ញាចិត្តបង្កើនទំនាក់ទំនងលើវិស័យសេដ្ឋកិច្ចរវាងតំបន់ទាំងពីរដើម្បីជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចយ៉ាងពេញលេញ ក្រោយពីវិបត្តិជំងឺកូវីដ ១៩។

ទន្ទឹមនឹងនេះអាស៊ាននិងសហភាពអឺរ៉ុប ក៏បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការគោរព នីតិរដ្ឋ អធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់បណ្តាប្រទេស ព្រមទាំងធានាសន្តិសុខនិងសុវត្ថិភាពដែនសមុទ្រ ធ្វើនាវាចរណ៍និងអាកាសចរដោយសេរី និងដោះស្រាយជម្លោះដោយសន្តិវិធី ដែលស្របតាមគោលការណ៍ដែលត្រូវបានទទួលស្គាល់ជាទូទៅនៃច្បាប់អន្ដរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: baotintuc.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មហាសន្និបាតតំណាងសម្ព័ន្ធបណ្តាអង្គការមិត្តភាពខេត្ត Phu Tho អាណត្តិ ២០២៦-២០៣១
ច្រកទ្វារ Huu Nghi Quan អ៊ូអរការជួញដូរពាណិជ្ជកម្ម
សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ

អានច្រើនបំផុត