អាស៊ាននិងអាហ្សង់ទីនជំរុញកិច្ចសហប្រតិបត្តិការ

16:04 | 13/10/2020

អាហ្សង់ទីនក៏ចាប់អារម្មណ៍ចំពោះការនាំចូលឧបករណ៍ទូរគម នាគមន៍ពីអាស៊ីអាគ្នេយ៍ ដើម្បីបម្រើដល់ការអភិវឌ្ឍបច្ចេកវិទ្យានិងផែនគ្រឹះផ្សព្វ ផ្សាយថ្មី។

ពលករកម្ពុជាកំពុងធ្វើការនៅខ្សែសង្វាក់ផលិតចែកសម្រាប់នាំចេញ (រូបថត៖ TTXVN)

នាថ្ងៃទី ១១ ខែតុលា សមាគមអ្នកកាសែតអាហ្សង់ទីន បានរួមសហការជាមួយស្ថានទូតនៃប្រទេសជាសមា ជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ប្រចាំទីក្រុង Buenos Aires ដើម្បីបើកសិក្ខាសាលាតាម អ៊ិនធឺរណែត ក្រោមប្រធានបទ “ពាណិជ្ជកម្ម ជាមួយអាស៊ីអាគ្នេយ៍ដើម្បីជំរុញប្រភពពលករ នៅក្នុងតំបន់”។

អគ្គលេខាធិការ សហព័ន្ធសហជីពកម្មករ Hector Daer និងតំណាងសហជីពកម្មករអាហ្សង់ទីន បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការពង្រីកកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយបណ្តាប្រទេសដែលមានសក្តានុពលក្នុងការបំពេញបន្ថែមសេដ្ឋកិច្ចសម្រាប់អាហ្សង់ទីន។ យ៉ាងណា មិញ អាហ្សង់ទីនក៏ចាប់អារម្មណ៍ចំពោះការនាំចូលឧបករណ៍ទូរគមនាគមន៍ពីអាស៊ីអាគ្នេយ៍ ដើម្បីបម្រើដល់ការអភិវឌ្ឍបច្ចេកវិទ្យានិងផែនគ្រឹះផ្សព្វផ្សាយថ្មី។

ទីប្រឹក្សានៃស្ថានទូតថៃដែលជាប្រទេសកំពុងកាន់ដំណែងប្រធានប្តូរវេននៃគណៈកម្មាធិអាស៊ានប្រចាំទីក្រុង Buenos Aires - Platima Atthakor បានណែនាំអំពីអាស៊ានក្នុងនាមជាអង្គការសម្ព័ន្ធភាពនិងសហប្រតិ បត្តិការក្នុងតំបន់។ ចំណែកឯតំណាងស្ថានទូតវៀតណាមក៏បានលើកឡើងពីសមិទ្ធិផលដែលអាស៊ានសម្រេចបានក្នុងកំឡុងពេលបង្កើតនិងអភិវឌ្ឍន៍ ជាពិសេសសន្ទស្សន៍កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ក៏ដូចជាទំនាក់ទំនងសម្បូរបែបរបស់ប្លុកជាមួយដៃគូអន្តរជាតិនានា៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត