ប្រទេសចំនួន ១៥ ត្រូវបានតែងតាំងជា សមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់​អង្គការ​សហប្រជាជាតិសម្រាប់អាណត្តិ ២០២១-២០២៣

16:12 | 14/10/2020 (តាម​ VOV)

កាលពីថ្ងៃទី ១៣ ខែតុលា នៅទីស្នាក់ការកណ្តាលនៅទីក្រុងញូវយ៉កនៃសហរដ្ឋអាមេរិក មហាសន្និបាតអង្គការសហប្រជាជាតិបានបោះឆ្នោតជ្រើសរើសសមាជិកថ្មីចំនួន ១៥ ប្រទេសនៃក្រុមប្រឹក្សាសិទ្ធិមនុស្សសម្រាប់អាណត្តិ ២០២១-២០២៣ ។

សម័យប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ (ប្រទេសស្វីស) ។ (រូបថត៖ AFP)

សម្រាប់ទ្វីបអាហ្រ្វិក សេណេ ហ្គាល់ បានជាប់ឆ្នោតជាថ្មីម្ដងទៀត ខណៈដែលមានប្រទេសចំនួន ៣ រួមមាន Côte d’Ivoire, Malawi និង Gabon ក៏ដណ្ដើមបានអាសនៈនៅក្នុងក្រុមប្រឹក្សានេះផងដែរ។ សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិកវិញ ប្រទេសចំនួនពីរ គឺប៉ាគីស្ថាននិងនេប៉ាល់ត្រូវបានជាប់ឆ្នោតជាថ្មីម្ដងទៀត។ ខណៈពេលដែល Uzbekistan និងចិនបានក្លាយទៅជាសមាជិកថ្មីនៃក្រុមប្រឹក្សាសិទ្ធិមនុស្ស។ សម្រាប់អឺរ៉ុបវិញ បារាំងនិងចក្រភពអង់គ្លេសត្រូវបាន ជ្រើសតាំងជាតំណាងតំបន់អឺរ៉ុបខាងលិចនិងប្រទេសដទៃទៀត។ សម្រាប់អាសនៈពីររបស់ក្រុមអឺរ៉ុបខាងកើត គឺអ៊ុយក្រែនត្រូវបានជាប់ឆ្នោតឡើងវិញ ហើយរុស្ស៊ីត្រូវជាប់បានឆ្នោតជាសមាជិកថ្មី។ សម្រាប់ក្រុមប្រទេសនៅអាមេរិកឡាទីននិងការ៉ាបៀន គឺម៉ិកស៊ិកត្រូវបានជាប់ឆ្នោតជាថ្មីម្ដងទៀត ខណៈប្រទេសបូលីវី និងគុយបាត្រូវបានជ្រើសតាំងជាសមាជិកថ្មីនៃក្រុមប្រឹក្សាសិទ្ធិមនុស្សផងដែរ៕

(តាម​ VOV)

(តាម​ VOV)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត