ការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០២០៖ បេក្ខជន​នានាចូល​ដល់​ដំណាក់កាលដ៏សំខាន់

12:29 | 09/09/2020 (ហេង វុធ្ធី)

ក្នុងបរិបទ ដែលការបោះឆ្នោតប្រធានាធិបតីកំពុងខិតជិតមកដល់ ពោលគឺនៅសល់ត្រឹមតែ ២ ខែទៀតនោះ ដៃគូឈរឈ្មោះបោះឆ្នោតប្រធានាធិបតី និងអនុប្រធានាធិបតីនៃ គណបក្សសាធារណរដ្ឋ និងប្រជាធិបតេយ្យ បានចាប់ផ្តើមយុទ្ធនាការចុងក្រោយនៃការប្រកួតប្រជែងចូលសេតវិមាន សំដៅ ទាក់ទាញការគាំទ្រពីអ្នកបោះឆ្នោត។

ប្រធានាធិបតីអាមេរិក Donald Trump (ខាងឆ្វេង) និងអតីតអនុប្រធានាធិបតីអាមេរិក Joe Biden (ខាងស្តាំ) (រូបថត៖ AFP / VNA)

ខណៈពេលដែលបេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ គឺអតីតអនុប្រធានាធិបតីលោក Joe Biden និងដៃគូឈរឈ្មោះបោះឆ្នោត គឺលោកស្រីសមាជិការព្រឹទ្ធសភា Kamala Harris កំពុងខិតខំប្រឹងប្រែងធ្វើយុទ្ធនាការបោះឆ្នោតនៅរដ្ឋ Pennsylvania និងរដ្ឋ Wisconsin នោះ ប្រធានាធិបតី លោក Donald Trump បានរៀបចំសន្និសីទសារព័ត៌មាននៅឯសេតវិមាន ដែលចំនឹងទិវាពលកម្ម។ លោកបានសង្កត់ធ្ងន់ទៅលើការស្ដារទីផ្សារការងារនៅសហរដ្ឋអាមេរិកឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់អវិជ្ជមាននៃ ជំងឺរាតត្បាតកូវីដ ១៩។ លោកបានបញ្ជាក់ថា លោកមានសមត្ថភាពអាចស្ដារសេដ្ឋកិច្ចសហរដ្ឋអាមេរិកឡើងវិញ ក្នុងដំណាក់កាលដ៏លំបាកនេះផងដែរ៕

(ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vovworld.vn)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត