ទីបំផុតលោក អាបេ ប្រកាសដោយផ្ទាល់ថា នឹងលាលែងចេញពីតំណែង ជានាយករដ្ឋមន្ត្រីជប៉ុន

17:13 | 28/08/2020 (ហេង វុធ្ធី)

នៅទីបំផុតនាយករដ្ឋមន្រ្តីជប៉ុនលោក អាបេ ស៊ីនហ្សូ បានប្រកាសដោយផ្ទាល់ថា នឹងលាលែងពីតំណែងដោយសារបញ្ហាសុខភាព តែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ព័ត៌មាននេះត្រូវបានផ្សព្វផ្សាយ ពាសពេញពិភពលោក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានជប៉ុន NHK នៅរសៀលថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២០។

ទីបំផុតលោក អាបេ ប្រកាសដោយផ្ទាល់ថា នឹងលាលែងចេញពីតំណែង ជានាយករដ្ឋមន្ត្រីជប៉ុន

នេះគឺជាលើកទី ២ ហើយក្នុងជីវិតលោក អាបេ ដែលលាលែងចេញពីតំណែងនាយករដ្ឋមន្ត្រី ដោយសារបញ្ហាសុខភាព ដោយកាលពីឆ្នាំ២០០៧ នាយករដ្ឋមន្ត្រីជប៉ុនរូបនេះក៏ធ្លាប់បាន ប្រកាសលាលែងពីតំណែងផងដែរ ដោយសារជំងឺរលាកពោះវៀនធំ និងពោះវៀនតតូចធ្ងន់ធ្ងរ ក្រោយកាន់អំណាចបានមួយឆ្នាំ។

លោក អាបេ ស៊ីនហ្សូ បានចូលមន្ទីរពេទ្យចំនួនពីរដង ក្នុងរយៈពេលមួយសប្តាហ៍ ហើយក៏ធ្លាប់ត្រូវបានគេរាយការណ៍ដែរថា ក្អួតចេញឈាមតាមមាត់ នៅក្នុងបន្ទប់ការិយាល័យរបស់លោក កាលពីថ្ងៃទី០៦ ខែកក្កដា។ អាណត្តិជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាធិបតេយ្យសេរី LDP នឹងត្រូវបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២១។

គួរបញ្ជាក់ថា លោក អាបេ ស៊ីនហ្សូ បានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីជប៉ុន នៅឆ្នាំ២០០៦ និងកាន់តំណែងនេះជាថ្មីម្ដងទៀតនៅឆ្នាំ២០១២ រហូតមកទល់នឹងបច្ចុប្បន្ន ដែលធ្វើឱ្យលោកក្លាយជានាយករដ្ឋមន្ត្រី កាន់តំណែងយូរជាងគេបំផុត នៅក្នុងប្រទេសជប៉ុន។ ទោះជាយ៉ាណាពេលវេលាជាក់លាក់ នៃការលាលែងចេញពីតំណែងរបស់លោក អាបេ មិនត្រូវត្រូវបញ្ជាក់នោះឡើយ៕

(ហេង វុធ្ធី)

(ប្រភពព័ត៌មាន: FreshNews)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត