វៀតណាមជំនួសមុខឲ្យអាស៊ានដើម្បីអំពាវនាវឲ្យឆ្ពោះទៅរកការរំសាយអាវុធនុយក្លេអ៊ែរ

18:29 | 27/08/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - មហាសន្និបាតអង្គការសហប្រជាជាតិ (អ. ស.ប) កាលពីថ្ងៃទី ២៦ ខែសីហា បានបើកកិច្ចប្រជុំជាន់ខ្ពស់ប្រចាំឆ្នាំដើម្បីរំលឹកដល់ទិវាអន្តរជាតិប្រឆាំងនឹងការធ្វើតេស្តអាវុធនុយក្លេអ៊ែរ(ថ្ងៃទី ២៩ ខែសីហា)។

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ

អង្គប្រជុំភាគច្រើនបានអំពាវនាវឱ្យប្រទេសនានា ដែលមិនចូលរួមចុះហត្ថលេខា ដោយស្នើសុំផ្តល់សច្ចាប័នលើសន្ធិសញ្ញាហាមឃាត់ធ្វើតេស្តអាវុធនុយក្លេអ៊ែរគ្រប់ជ្រុងជ្រោយ (CTBT) និងហាមឃាត់អាវុធនុយក្លេអ៊ែរ (TPNW) ឱ្យចូលជាធរមានឆាប់ៗនេះ។ សេចក្តីថ្លែងការណ៍ជាច្រើនក៏បានអំពាវនាវផងដែរដល់ បណ្តាប្រទេសដែលមានអាវុធនុយក្លេអ៊ែរ គប្បីដឹកនាំនិងចរចាដោយស្មោះត្រង់ឆ្ពោះទៅរកការរលាយអាវុធនុយក្លេអ៊ែរទាំងស្រុង។

ក្នុងនាមជាប្រធានគណៈកម្មាធិការអាស៊ានប្រចាំនៅញូវយ៉ក (អាមេរិក) លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានថ្លែងសុន្ទរកថាជំនួសមុខឲ្យអាស៊ាន។ លោកឯកអគ្គរដ្ឋទូត បានមានប្រសាសន៍ថាការបញ្ឈប់ការធ្វើតេស្តអាវុធនុយក្លេអ៊ែរ គឺជាជំហានសំខាន់មួយឆ្ពោះទៅរកការរំលាយអាវុធនុយក្លេអ៊ែរ។ អាស៊ានប្រឆាំងរាល់ការធ្វើតេស្តអាវុធនុយក្លេអ៊ែរ ពីព្រោះវាដើរផ្ទុយទៅនឹងកិច្ចខិតខំប្រឹងប្រែងបទដ្ឋានអន្តរជាតិ និងសេចក្តីសម្រេចចិត្តដែលពាក់ព័ន្ធរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផងដែរ។

អាស៊ានគាំទ្រការពង្រឹងនិងការអនុវត្តសន្ធិសញ្ញាក្នុងតំបន់ដោយគ្មានអាវុធនុយក្លេអ៊ែរ រួមទាំងសន្ធិសញ្ញាអាស៊ីអាគ្នេយ៍ដោយគ្មានអាវុធនុយក្លេអ៊ែរ (SEANWFZ) ។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថាការផ្តល់សច្ចាប័នដល់លើសន្ធិសញ្ញា CTBT ដោយប្រទេសជាសមាជិកអាស៊ានទាំងអស់ គឺជាកិច្ចខិតខំប្រឹងប្រែងនិងការចូលរួមចំណែកជាក់ស្តែងរបស់អាស៊ានក្នុងការហាមឃាត់ការធ្វើតេស្តនុយក្លេអ៊ែរ។ លោកឯកអគ្គរដ្ឋទូតក៏បានបញ្ជាក់ថា អាស៊ានគឺជាតំបន់នៃមិត្តភាពនិងកិច្ចសហប្រតិបត្តិការ ហើយបាននិយាយថាអាស៊ាននិង អ.ស.ប អាចជម្រុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីលើកកម្ពស់ពហុភាគីនិយម និងគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ និងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ព្រមទាំងខិតខំរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងការធ្វើតេស្តអាវុធនុយក្លេអ៊ែរផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត