យុគសម័យ - បណ្តាប្រទេសសមាជិកអាស៊ាន ជប៉ុន អាមេរិក និងអឺរ៉ុបនឹងចូលរួមក្នុង "សមយុទ្ធការពារឌីជីថល» ក្នុងទ្រង់ទ្រាយធំជាលើកដំបូង ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត។
អាស៊ាន ជប៉ុន អាមេរិក និងអឺរ៉ុបគ្រោងនឹងធ្វើសមយុទ្ធការពារប្រព័ន្ធអ៊ិនធើណែតជាលើកដំបូង
យោងតាមផែនការ ការធ្វើសមយុទ្ធអន្តរជាតិរួមនេះ នឹងមានការចូលរួមពីប្រទេសជាងចំនួន ២០ ក្នុងនោះមានសហរដ្ឋអាមេរិក អង់គ្លេស បារាំង និងប្រទេសសមាជិកអាស៊ានចំនួន ១០។ នេះនឹងជាសមយុទ្ធការពារតាមអ៊ិនធរណេតក្នុងទ្រង់ទ្រាយធំដំបូងបង្អស់ដែលរៀបចំឡើងដោយរដ្ឋាភិបាលជប៉ុន។
កិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងប្រទេសនានាបានកើតឡើងនៅពេលដែលជំងឺកូវីដ១៩ បានឆ្លងរាលដាលដល់ប្រទេសភាគច្រើននៅលើពិភពលោក ហើយការបោះឆ្នោតនាពេលខាងមុខទំនងជាប្រឈមមុខនឹងមានហានិភ័យនៃការលួច (Hack) និងផ្តល់ព័ត៌មានមិនពិតជាដើម។ ដោយសារការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩ ហេតុដូច្នេះការធ្វើសមយុទ្ធនឹងត្រូវធ្វើឡើងតាមប្រព័ន្ធអ៊ិនធរណេត។ អ្នកចូលរួមនឹងតាមដានសេណារីយ៉ូដែលសន្មតពីការវាយលុកតាមប្រព័ន្ធដូចជាបណ្តាញអគ្គិសនីឬប្រព័ន្ធផ្គត់ផ្គង់ទឹក ដែលតំរូវអោយមានការចែករំលែកព័ត៌មានទាំងនៅក្នុងរដ្ឋាភិបាលជប៉ុននិងជាមួយដៃគូអន្តរជាតិ។
ប្រធានខុទ្ទកាល័យនៃគណៈរដ្ឋមន្ត្រីជប៉ុនលោក Yoshihide Suga បានមានប្រសាសន៍ថា“ វាមានសារៈសំខាន់ខ្លាំងណាស់ដែលការវាយប្រហារតាមអ៊ីនធឺណេត ត្រូវបានរកឃើញនិងដោះស្រាយបានទាន់ពេលវេលាដោយកាត់បន្ថយការរីករាលដាលនៃការខូច ខាត។ យើងមិនអាចធ្វើសកម្មភាពលឿននិងសមរម្យបានទេបើគ្មានកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយប្រទេសដទៃទៀតផងដែរ”៕
(បកប្រែដោយ ហេងវុធ្ធី)
(ប្រភពព័ត៌មាន: vtc.vn)

មតិពីមិត្តអ្នកអាន