អាស៊ានគឺជាអង្គការក្នុងតំបន់ដែលទទួលបានជោគជ័យជាមួយនឹងសមិទ្ធិផលលេចធ្លោ

10:22 | 11/08/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានក្លាយជាអង្គការប្រចាំតំបន់ដែលទទួលបានជោគជ័យបំផុតជាមួយនឹងសមិទ្ធិផលលេចធ្លោជាច្រើននៅក្នុងវិស័យជាច្រើន។ នោះគឺជាការអត្ថាធិប្បាយរបស់រដ្ឋមន្ត្រីការបរទេសឡាវ លោក Saleumsay Kommasith នៅក្នុងសាររបស់លោកទៅកាន់ប្រជាជនឡាវក្នុងខួបលើកទី ៥៣ នៃការបង្កើតអាស៊ាន និងជាឆ្នាំទី ២៣ នៃប្រទេសឡាវដែលចូលជាសមាជិកក្នុងសមាគមនេះ។

រដ្ឋមន្ត្រីការបរទេសឡាវ លោក Saleumsay Kommasith (រូបថត៖ vnanet)

នៅក្នុងសាររបស់លោករដ្ឋមន្រ្តីការបរទេសឡាវ Samleumsay បានសង្កត់ធ្ងន់ថា «អាស៊ានគឺជាតំបន់មួយដែលមានស្ថេរភាព និងសន្តិភាពជាយូរអង្វែង ជាមួយនឹងសមិទ្ធិផលគួរឱ្យកត់សម្គាល់នៅក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ហើយចំណុចនេះបានជួយឲ្យអាស៊ានធ្វើសមាហរណកម្មទៅក្នុងសេដ្ឋកិច្ចពិភពលោកនិងតំបន់។ ដោយហេតុនេះរួមចំណែកដល់ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនអាស៊ាន»។

នៅក្នុងឆ្នាំ ២០២០ ទោះបីប្រឈមនឹងឧបសគ្គជាច្រើននៃគ្រោះមហន្តរាយធម្មជាតិ និងការរីករាលដាលនៃជំងឺរាតត្បាត សកលកូវីដ១៩ ក៏ដោយ ប៉ុន្តែអាស៊ានបានពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធដោយឈរលើប្រធានបទដែលវៀតណាម- ប្រធានអាស៊ានឆ្នាំ២០២០ បានដាក់ចេញ «ភាពស្អិតរមួត និងការឆ្លើយតប» ផងដែរ។ យោងតាមរដ្ឋមន្រ្តីក្រសួងការបរទេសឡាវ បន្ទាប់ពីរយៈពេល ២៣ ឆ្នាំនៃការក្លាយជាសមាជិកអាស៊ាន ប្រទេសឡាវបានទទួលបានសមិទ្ធិផលនិងអត្ថប្រយោជន៍ជាច្រើនតាមរយៈការចូលរួមយ៉ាងពេញលេញនិងសកម្មរបស់ខ្លួនជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់នៅក្នុងដំណើរការរួមរបស់អាស៊ាន ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសឡាវ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: tapchithongtindoingoai.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត