យុគសម័យ - ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយសមភាគីសិង្ហបុរី និងឥណ្ឌូណេស៊ី រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Pompeo បានសម្តែងការប្រឆាំងជំទាស់នឹងការទាមទារខុសច្បាប់របស់ចិននៅសមុទ្រខាងកើត ។
រដ្ឋមន្រ្តីក្រសួងការបរទេសលោក Mike Pompeo (រូបថត៖ Nation Thailand)
នាថ្ងៃទី ៣ ខែសីហា រដ្ឋមន្រ្តីក្រសួងការបរទេសលោក Mike Pompeo បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយសមភាគីសិង្ហបុរីនិងឥណ្ឌូនេស៊ី។ ខុទ្ទកាល័យ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានឲ្យដឹងថានៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសសិង្ហបុរីលោក Vivian Balakrishnan និងរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក លោក Mike Pompeo បានរំលឹកឡើងវិញនូវការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះបណ្តាប្រទេសសមាជិកអាស៊ានក្នុងការរក្សាសិទ្ធិអធិបតេយ្យភាពនិងឧត្តមប្រយោជន៍របស់ខ្លួនស្របតាមតាមច្បាប់អន្តរជាតិ។
លោក Mike Pompeo ក៏បានសង្កត់ធ្ងន់លើការប្រឆាំងជំតាស់របស់សហរដ្ឋអាមេរិកចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ចិនក្នុងការប្រើប្រាស់អំពើចាប់បង្ខំ ដើម្បីជំរុញការទាមទារខុសច្បាប់របស់ខ្លួននៅសមុទ្រខាងកើត។ ទន្ទឹមនឹងនេះដែរនៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទរវាងរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Mike Pompeo និងរដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ី លោក Retno Marsudi ភាគីទាំងពីរបានពិភាក្សាគ្នាអំពីទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដ៏រឹងមាំរវាងសហរដ្ឋអាមេរិកនិងឥណ្ឌូនេស៊ី ក៏ដូចជាគោល ដៅរួមក្នុងការគោរពច្បាប់អន្តរជាតិនៅសមុទ្រខាងកើត។ ភាគីទាំងពីរក៏បានសង្កត់ធ្ងន់ពីសារសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការសុខភាពសាធារណៈនិងសេដ្ឋកិច្ចដើម្បីកសាងសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរឡើងវិញនិងធានាសុវត្ថិភាពក្នុងតំបន់។
គួរបញ្ជាក់ថានៅលើបណ្តាញសង្គម Twitter កាលពីថ្ងៃទី ៣ ខែសីហា លោក Mike Pompeo រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក បានចោទប្រកាន់ប្រទេសចិនថាបានធ្វើសកម្មភាពចារកម្មនៅក្នុងសហរដ្ឋអាមេរិក និងបានព្យាយាមជះឥទ្ធិពលដល់មេដឹកនាំនិងមន្ត្រីអាជីវកម្មអាមេរិក។ លោក Mike Pompeo បានសង្កត់ធ្ងន់ថាសហរដ្ឋអាមេរិកយកចិត្តទុកដាក់លើបញ្ហានេះយ៉ាងខ្លាំងហើយនឹងចាត់វិធានការដើម្បីការពារប្រជាជនអាមេរិកផងដែរ៕
(បកប្រែដោយ ហេងវុធ្ធី)
(ប្រភពព័ត៌មាន: vov.vn)

មតិពីមិត្តអ្នកអាន