យុគសម័យ - ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃទី ២០ ខែកក្កដា បានបើកកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ ដើម្បីពិភាក្សាពីស្ថានភាពនៃស៊ីបនិងប្រតិបត្តិការរបស់បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅស៊ីប។
ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy។ (រូបថត៖ TTXVN)
លែងនៅឯកិច្ចប្រជុំនេះ ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានស្ថានបេសកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានចែករំលែកការលំបាករបស់ប្រជាជនស៊ីប ដែលបណ្តាលមកពីជំងឺកូវិដ១៩ ដោយសម្តែងការព្រួយបារម្ភអំពីភាពជាប់គាំងនៅក្នុងការសន្ទនា ការរំលោភលើកិច្ចព្រមព្រៀងនិងការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៅក្នុងតំបន់។
ក្នុងបរិបទនេះលោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ជាថ្មីពីគោលការណ៍គាំទ្រឯករាជ្យអធិបតេយ្យភាពនិងបូរណភាពទឹកដីនៃប្រទេសស៊ីប ដែលអំពាវនាវឱ្យភាគីទាំងអស់ជំរុញការសន្ទនាដើម្បីស្វែងរកដំណោះស្រាយដ៏ទូលំទូលាយចំពោះបញ្ហាប្រទេសស៊ីបដោយឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិនិងសេចក្តីសម្រេចចិត្តពាក់ព័ន្ធរបស់ក្រុមប្រឹក្សាសន្តិសុខ។
លោកឯកអគ្គរដ្ឋទូតបានស្វាគមន៍តួនាទីអន្តរការីនិងការផ្សះផ្សារបស់អគ្គលេខាធិការអង្គការសហប្រជាជាតិក៏ដូចជាបានស្នើឱ្យភាគីគោរពនិងបង្កលក្ខណៈងាយស្រួលសម្រាប់សកម្មភាពរបស់បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅស៊ីប៕
(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន