សហរដ្ឋអាមេរិកស្នើឲ្យចិនបិទស្ថានអគ្គកុងស៊ុលនៅរដ្ឋ Houston ហើយចិនហៅទង្វើនេះគឺជាសកម្មភាពបង្កើនភាពតានតឹងដែលមិនធ្លាប់មានពីមុនមក

09:19 | 23/07/2020

ភាពតានតឹងរវាងចិននិងសហរដ្ឋអាមេរិក បានបន្តកើនឡើងនៅពេលដែល ទីក្រុងវ៉ាស៊ីនតោនបានបញ្ជាឱ្យទីក្រុង ប៉េកាំងបិទស្ថានអគ្គកុងស៊ុលនៅរដ្ឋ Houston ក្នុងរយៈពេល ៧២ ម៉ោងកាលពីថ្ងៃទី ២១ ខែកក្កដា។ ភ្លាមៗបន្ទាប់មកប្រទេសចិនបានហៅសកម្មភាពនេះគឺជាទង្វើដែលបង្កើនភាពតានតឹងដែលមិនធ្លាប់មានពីមុនមកដោយសំដៅទៅលើប្រទេសនេះ។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin (រួបថត៖ក្រសួងការបរទេសចិន)

នៅរសៀលថ្ងៃទី ២២ ខែកក្កដា ភាគីចិនបានបញ្ជាក់ជាផ្លូវការនូវព័ត៌មាននេះ។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin បានឲ្យដឹងថា នេះគឺជាសកម្មភាពធ្វើឲ្យភាពតានតឹងកាន់ តែកើនឡើងដែលមិនធ្លាប់មានពីមុនមករបស់សហរដ្ឋអាមេរិក ដែលសំដៅទៅ លើប្រទេសនេះ ព្រមទាំងចាត់ទុកដានេះគឺជា«បញ្ហាប្រឈមខាងនយោបាយឯក តោភាគីរបស់សហរដ្ឋអាមេរិកចំពោះប្រទេសចិន» ដោយរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិនិងគោលការ ណ៍មូលដ្ឋាននៃប្រព័ន្ធទំនាក់ទំនងអន្តរជាតិ ក៏ដូចជាបទប្បញ្ញត្តិពាក់ព័ន្ធនៃសន្ធិសញ្ញាកុងស៊ុលចិន - អាមេរិកផងដែរ។ ទីក្រុងប៉េកាំងបានស្នើឲ្យទីក្រុងវ៉ាស៊ីនតោនដកចេញរាល់ការសម្រេចដូចពោលខាងលើនេះ ព្រមទាំងគំរាមកំហែងថានឹងមានប្រតិកម្មដ៏សក្តិសមនិងចាំបាច់»ក៏ដូចជាចាត់វិធានការនានាដើម្បីឆ្លើយតបយ៉ាងម៉ឹងម៉ាត់ចំពោះសកម្មភាពរបស់ភាគីអាមេរិកជាពុំខានឡើយ៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មហាសន្និបាតតំណាងសម្ព័ន្ធបណ្តាអង្គការមិត្តភាពខេត្ត Phu Tho អាណត្តិ ២០២៦-២០៣១
ច្រកទ្វារ Huu Nghi Quan អ៊ូអរការជួញដូរពាណិជ្ជកម្ម
សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ

អានច្រើនបំផុត