នាវាចម្បាំងអាមេរិកបានធ្វើដំណើរជិតកោះ Truong Sa (Spratly ) បន្ទាប់ពីការប្រកាសអំពីសមុទ្រខាងកើត

14:49 | 15/07/2020 (បកប្រែដោយឌីណា)

យុគសម័យ- នាវាចម្បាំង USS Ralph Johnson មានសកម្មភាព នៅតំបន់ក្បែរកោះ Truong Sa (Spratlys) នាថ្ងៃទី ១៤ ខែកក្កដា បន្ទាប់ពីសេចក្តីថ្លែងការណ៍របស់រដ្ឋមន្រ្តីការបរទេសអាមេរិកស្តីពីសមុទ្រខាងកើត។

កងនាវាចរអាមេរិកប៉ាស៊ីហ្វិកទើបតែបានប្រកាសថា នាវា​ USS Ralph Johnson (DDG 114) កំពុងប្រតិបត្តិការនៅតំបន់ក្បែរកោះ Truong Sa ( Spratlys) កាលពីថ្ងៃទី ១៤ ខែកក្កដា។

នាវាចម្បាំងអាមេរិក Ralph Johnson ធ្វើដំណើរទៅកាន់​តំបន់​ជិតប្រជុំកោះ Truong Sa ( Spratly) លើសមុទ្រខាងកើត។ (រូបថត៖ កងទ័ពជើងទឹកអាមេរិក។)

យោងតាមផ្នែកទំនាក់ទំនងសាធារណៈរបស់កងនាវាចរ នេះគឺជាសកម្មភាព​សេរី​ភាពលើសមុទ្រ​ដែលគាំទ្រ​សិទ្ធិស្របច្បាប់​ក្នុងការប្រើប្រាស់តំបន់ដែនសមុទ្រដែលត្រូវបានទទួលស្គាល់ដោយច្បាប់អន្តរជាតិ។ ផ្នែកនេះបាននិយាយថា​ ការទាមទារដែនសមុទ្រ​ខុសច្បាប់នៅសមុទ្រខាងកើត គំរាមកំហែង​ដល់​សេរីភាពនៅលើ​ផ្លូវសមុទ្រនិង​ផ្លូវអាកាសនិងក្នុងតំបន់នេះ​ដែលគំរាមកំហែងដល់​សេរីភាពពាណិជ្ជកម្ម និង​សេរីភាពសេដ្ឋកិច្ចរបស់បណ្តាប្រទេស​ដែលជាប់នឹងសមុទ្រខាងកើត។

កម្លាំងអាមេរិកនៅតែបន្តធ្វើប្រតិបត្តិការជារៀងរាល់ថ្ងៃនៅសមុទ្រខាងកើត ដូចដែលមធ្លាប់ធ្វើ​ ក្នុងរយៈពេលជាងមួយសតវត្សរ៍មកហើយ។ កងនាវាចរ ៧ (ក្នុងនាវាចរប៉ាស៊ីហ្វិក) មានសកម្មភាពកងទ័ពជើងទឹក​ជួរមុខដែលគាំទ្រផលប្រយោជន៍ជាតិរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់ឥណ្ឌូ - ប៉ាស៊ីហ្វិក។

កងនាវាចរ ៧ ក៏ជាកងនាវា​ដែល​មានទ្រង់ទ្រាយ​ធំ​ជាងគេនៃកងទ័ពជើងទឹក​របស់​អាមេរិកផងដែរ។ កងនាវានេះមានទំនាក់ទំនងជាមួយ ៣៥ ប្រទេស​ជាប់នឹងសមុទ្រផ្សេងទៀត ដើម្បីបង្កើតភាពជាដៃគូ​ដែលលើកកម្ពស់​សន្តិសុខ​និងស្ថេរភាព នៅដែនសមុទ្រនិងទប់ស្កាត់ជម្លោះ./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត