យុគសម័យ - មន្រ្តីការបរទេសអាមេរិកមួយរូបបានបើកចំហនៃលទ្ធភាពដែលដាក់ទណ្ឌកម្មលើ មន្រ្តីនិង អង្គភាពអាជីវកម្មចិនដោយសារការទាមទារខុសច្បាប់របស់ប្រទេសនេះនៅសមុទ្រខាងកើត។
សហរដ្ឋអាមេរិកទំនងជានឹងដាក់ទណ្ឌកម្មចិនដោយសារបញ្ហាសមុទ្រខាងកើត
លោក David Stilwell បានថ្លែងនៅឯអង្គការស្រាវជ្រាវមួយក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ីនៅពេលដែលត្រូវ បានសួរថាតើទណ្ឌកម្មអាចជាវិធីដែលសហរដ្ឋអាមេរិកឆ្លើយតបចំពោះសកម្មភាពរបស់ចិននៅសមុទ្រខាងខាងកើតដែរឬទេ លោក David Stilwell បាននិយាយថា៖ «គ្មានអ្វីដែលមិនអាចយកមកពិចារណានោះ ឡើយ ហើយវាទំនងជាលទ្ធភាពនោះ អាចកើតមានឡើងផងដែរ”។
គួរបញ្ជាក់ថានៅក្នុងសេចក្តីប្រកាសស្តីពី“ គោលជំហររបស់សហរដ្ឋអាមេរិកចំពោះការទាមទារដែន សមុទ្រជំលោះនៅសមុទ្រខាងកើត” ដែលត្រូវបានចេញផ្សាយនាព្រឹកថ្ងៃទី ១៤ ខែកក្កដា (តាមម៉ោង វៀតណាម) រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកលោក Mike Pompeo បានសង្កត់ធ្ងន់ទៅលើ ផលប្រយោជន៍រួមនៅក្នុងសមុទ្រខាងកើតដែលកំពុងតែ“ប្រឈមមុខនឹងការគំរាមកំហែងដែលមិនធ្លាប់ មានពិមុនមក” ពីប្រទេសចិន។ លោកបាននិយាយថា« ពិភពលោកនឹងមិនអនុញ្ញាតិឱ្យទីក្រុងប៉េកាំងចាត់ វិធានការលើសមុទ្រខាងកើតដូចជាកម្មសិទ្ធរបស់ខ្លួនឯងតែប៉ុណ្ណោះទេ ហើយ យើងខ្ញុំគាំទ្រចំពោះ សហគមន៍អន្តរជាតិក្នុងការការពារសេរីភាពនៅសមុទ្រនិងគោរពអធិបតេយ្យភាព ព្រមទាំងបដិសេធរាល់ ការទាមទារណាមួយរបស់ប្រទេសដែលប្រើអំណាចខ្លាំងរបស់ខ្លួនដើម្បីកាន់កាប់នៅសមុទ្រ ខាងកើត ឬក្នុងតំបន់ធំទូលាយជាងនេះទៀតផង»៕
(បកប្រែដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: thoidai.com.vn)

មតិពីមិត្តអ្នកអាន