យុគសមយ - នាថ្ងៃទី ២០ ខែកក្កដាក្រសួងការពារជាតិម៉ាឡេស៊ីបានចេញសេចក្តីថ្លែងការណ៍មួយដោយអះអាងថាប្រទេសនេះបានអះអាងយ៉ាងម៉ឺងម៉ាត់ថាបញ្ហាសមុទ្រខាងកើតត្រូវបានដោះស្រាយដោយសន្តិវិធីនិងតាមរយៈការសន្ទនានិងពិគ្រោះយោបល់។
លោក Ismail Sabri Yaakob។ (ប្រភព៖ New Strait Times)
យោងតាមក្រសួងការពារជាតិម៉ាឡេស៊ី ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទទ្វេភាគីកាលពីថ្ងៃទី ២០ ខែកក្កដា រដ្ឋមន្ត្រីសន្តិសុខនិងជារដ្ឋមន្រ្តីក្រសួងការពារជាតិ លោក Ismail Sabri Yaakob និងរដ្ឋមន្រ្តីក្រសួងការពារជាតិជប៉ុនលោក Kono Taro ភាគីទាំងពីរបានពិភាក្សាលើបញ្ហាជាច្រើនរួមទាំងបញ្ហាសមុទ្រខាងកើត។
សេចក្តីថ្លែងការណ៍នោះបានបញ្ជាក់ថា «រដ្ឋមន្រ្តីទាំងពីរបានលើកឡើងអំពីបរិបទសន្តិសុខសកលដែលមានការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៃផលប្រយោជន៍រួមនិងកង្វល់រួម រួមទាំងបញ្ហាសមុទ្រខាងកើត» ទន្ទឹមនឹងនេះលោក Ismail Sabri បានសង្កត់ធ្ងន់លើតួនាទីរបស់គ្រប់ភាគីទាំងអស់បានរួបរួមគ្នាដើម្បីការពារសន្តិភាពសន្តិសុខនិងស្ថេរភាពនៅដែនសមុទ្រនេះ៕
/t /
ត ្
/t/
ត
(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន