ជួយគាំទ្រសហគ្រាសធុនតូច និងមធ្យមដោយគំនិតផ្តួចផ្តើម Go Digital ASEAN

14:58 | 26/06/2020 (សរុបដោយសាមេត)

នាពេលថ្មីៗនេះ គណៈកម្មការសម្របសម្រួលកិច្ចការសហគ្រាសធុនតូច និងមធ្យម អាស៊ាន (ACCMSME ) និងមូលនិធិអាស៊ីបានផ្ដល់គំនិតផ្តួចផ្តើម Go Digital ASEAN ជាផ្លូវការដើម្បីបង្កើនការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមក្នុងតំបន់អាស៊េនក្នុងបរិបទនៃជំងឺរាតត្បាត COVID-19។

ជួយគាំទ្រសហគ្រាសធុនតូច និងមធ្យមដោយគំនិតផ្តួចផ្តើម Go Digital ASEAN

ពោលគឺ គំនិតផ្តួចផ្តើម Go Digital ASEAN នេះ នឹងបំពាក់បំប៉ន​ដល់​មនុស្ស ២០ ម៉ឺន​នាក់​ដែល​ក្នុងនោះ ៦០ ភាគរយ​ជា​ស្ត្រី​និង​បុរស ៤០ ភាគរយ ជាមួយ​ជំនាញ​ឌីជីថល និង​ឧបករណ៍​ដើម្បី​ពង្រីក​ឱកាស​សេដ្ឋកិច្ច​របស់​ពួកគេ​នៅ​ទូទាំង បណ្តា​ប្រទេស​ដែលជា​សមាជិក​អាស៊ាន និង​កាត់បន្ថយ​ផលប៉ះពាល់​អវិជ្ជមាន​ដោយសារ​ជំងឺ​រាតត្បាត COVID-19។​

នៅ​ប្រទេស​កម្ពុជា ដៃគូ​អនុវត្ត​ដែល​បានជ្រើសរើស​ដៃគូរ​អភិវឌ្ឍភាព​ច្នៃប្រឌិត​នៅ​រួមមាន inSTEDD iLab Southeast Asia និង STAR kampuchea នឹង​ប្រើប្រាស់​ថវិកា​មួយផ្នែក​ដើម្បី​បង្កើត​មណ្ឌល​បណ្តុះបណ្តាល​អក្ខរកម្ម​ឌីជីថល​សម្រាប់​ម្ចាស់​សហគ្រាស MSMEs ចំនួន ១៥ ០០០ នាក់​នៅ​រាជធានី​ភ្នំពេញ ស្វាយរៀង កំពង់ចាម កំពង់ស្ពឺ តាកែវ សៀមរាប និង​ខេត្តបាត់ដំបង​។​

​គោលដៅ​គឺ ដើម្បី​បណ្តុះបណ្តាល​ម្ចាស់​អាជីវកម្ម​ខ្នាតតូច​លើ​ជំនាញ​ឌីជីថល​សំខាន់ៗ​ដូចជា​ការធ្វើ​ទីផ្សារ​ប្រកបដោយ​ប្រសិទ្ធភាព​នៅលើ​បណ្តាញ​សង្គម ការចុះឈ្មោះ​អាជីវកម្ម​នៅលើ Google ផែនទី និង​សុវត្ថិភាព​លើ​អ៊ី​ន​ធើ​ណែ​ត​៕

(សរុបដោយសាមេត)

(សរុបដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត