អ៉ីតាលីសង្ឃឹមថាប្រទេស EU ដទៃទៀតនឹងបើកព្រំដែនស្វាគមន៍ប្រជាជនអ៉ីតាលីឡើងវិញ នៅពាក់កណ្តាលខែនេះ

22:10 | 07/06/2020

អ៉ីតាលីបានបង្ហាញក្តីសង្ឃឹមថា ប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU) ដទៃទៀត នឹងបើកព្រំដែនទទួលប្រជាជនអ៉ីតាលី ឡើងវិញ ចាប់ពីថ្ងៃទី១៥ ខែមិថុនា តទៅ ស្របពេលដែលប្រទេសនានានៅទូទាំងទ្វីបអឺរ៉ុប បន្តបន្ធូរបន្ថយការរឹតត្បិតពាក់ព័ន្ធជំងឺ COVID-19 ដោយសន្សឹមៗ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CGTN នៅថ្ងៃអាទិត្យ ទី០៧ ខែមិថុនា ឆ្នាំ២០២០។

អ៉ីតាលីសង្ឃឹមថាប្រទេស EU ដទៃទៀតនឹងបើកព្រំដែនស្វាគមន៍ប្រជាជនអ៉ីតាលីឡើងវិញ នៅពាក់កណ្តាលខែនេះ

ពីដំបូងឡើយអ៉ីតាលីជាកន្លែងមានការឆ្លងរាលដាលខ្លាំងជាងគេប្រចាំនៅទ្វីបអឺរ៉ុប និងស្ថិតក្នុងចំណោមប្រទេសដែលរងគ្រោះ ធ្ងន់ ធ្ងរបំផុត ដោយសារជំងឺរាតត្បាតជាសកលនេះ ជាមួយចំនួនអ្នកឆ្លងសរុប២៣៤,៨០១នាក់ ក្នុងនោះស្លាប់ដល់ទៅ៣៣,៨៤៦នាក់ ។ ស្របពេលដែលស្ថានការណ៍ក្នុងប្រទេសខ្លួនមានភាពធូរស្រាលជាងមុនឆ្ងាយ អ៉ីតាលីបានបើកព្រំដែនទទួលពលរដ្ឋអឺរ៉ុបដទៃ ទៀតកាលពីថ្ងៃទី០៣ ខែមិថុនា ប៉ុន្តែប្រទេសអឺរ៉ុបភាគច្រើន នៅតែមិនទាន់ស្វាគមន៍ពលរដ្ឋអ៉ីតាលី។

កំឡុងទស្សនកិច្ចទៅកាន់ប្រទេសស្លូវេនីនាពេលថ្មីៗនេះ រដ្ឋមន្រ្តីការបរទេសអ៉ីតាលី Luigi Di Maio បាននិយាយថា ថ្ងៃទី១៥ ខែមិថុនា គឺជាថ្ងៃដ៏សំខាន់មួយសម្រាប់ពលរដ្ឋអ៉ីតាលីជាច្រើននាក់ ដោយលោកទំនងជាចង់បានន័យថា នៅថ្ងៃនោះពលរដ្ឋអ៉ីតាលីនឹងអាច ត្រូវបានស្វាគមន៍ឲ្យចូលទៅកាន់ប្រទេសអឺរ៉ុបផ្សេងទៀត។

គួរជម្រាបថា ប្រទេសអឺរ៉ុបចំនួន៣ រួមមានស្លូវេនី អាល្លឺម៉ង់ និងស្វីស កន្លងមកនេះ បានឲ្យតំរុយថាពួកគេប្រហែលជាអាច បើក ព្រំដែនឲ្យពលរដ្ឋអ៉ីតាលី នៅពាក់កណ្តាលខែមិថុនានេះ៕

(ប្រភពព័ត៌មាន: freshnews)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត