វេទិកាអាស៊ី Boao អំពាវនាវឱ្យបង្កើន​កិច្ចសហប្រតិបត្តិការ​ពហុភាគី​ដើម្បី​ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19

08:54 | 10/05/2020

ក្រុមអ្នកជំនាញ និងមន្រ្តី ដែលបានចូលរួម សន្និសីទតាមរយៈប្រព័ន្ធវីដេអូ ដែលត្រូវបានវេទិកាអាស៊ី Boao (BFA) រៀបចំឡើងនាថ្ងៃទី ៨ ខែឧសភាបានអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងជាសមូហភាព ដើម្បីជំនះលើរាល់បញ្ហាប្រឈម នៃជំងឺរាតត្បាត COVID-19។

ទិដ្ឋភាពនៃសម័យប្រជុំនៃវេទិកាអាស៊ី Boao ( រូបភាព៖ Vnanet)

ដោយសង្កត់ធ្ងន់ថាវីរុស SARS-CoV-2 ដែលបណ្តាលឱ្យមានជំងឺរាតត្បាត COVID-19 អាចផ្ទុះឡើងនៅគ្រប់ទីកន្លែងនោះ លោក Zhang Tao នាយកប្រតិបត្តិរងនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានចាត់ទុកថា ចាំបាច់ត្រូវមានកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំក្នុងតំបន់ និងនៅលើពិភពលោក សំដៅបំពេញបន្ថែមសម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសនានា។

ជាកិច្ចឆ្លើយតប ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប (EU) ប្រចាំនៅចិន លោក Nicolas Chapuis បានអំពាវនាវ ឲ្យ ប្រទេសនានាចាំបាច់ត្រូវសម្របសម្រួលកិច្ចខិតខំប្រឹងប្រែង ដើម្បីរក្សាខ្សែសង្វាក់ផ្គត់ផ្គង់ និងខ្សែសង្វាក់ឧស្សាហកម្មពិភពលោកប្រកបដោយការបើកចំហ ស្ថេរភាព និងរឹងមាំ។

សូមបញ្ជាក់ដែរថា ដោយសារជំងឺរាតត្បាត COVID-19 នោះ របាយការណ៍របស់ IMF នាថ្ងៃទី ១៤ ខែមេសា បានឲ្យដឹងថា ខឿនសេដ្ឋកិច្ចពិភពលោកនឹងធ្លាក់ចុះ ៣ ភាគរយនាឆ្នាំ ២០២០ ខណៈដែល នាខែមករា IMF ផ្ទាល់បានព្យាករណ៍ថា GDP សកលលោកនឹងកើនឡើង ៣,៣%៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត