យុគសម័យ - គំនិតដាក់ទូ ATM ចែកស្បៀងអាហារសម្រាប់ជនក្រីក្រដែលរងផលប៉ះ ពាល់ដោយការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩របស់ប្រទេសវៀតណាមត្រូវបានអនុវត្តនៅក្នុងប្រទេសឥណ្ឌូនេស៊ី។
ឥណ្ឌូនេស៊ីសិក្សាវៀតណាមពីការដាក់ពង្រាយទូ ATM ចែកអង្ករសម្រាប់ប្រជាជន (រូបភាព៖ VOV)
ក្នុងបរិបទនៃការរីករាលដាលនៃជំងឺរាតត្បាតឆ្លងដែលកំពុងផ្ទុះនៅទូទាំងពិភពលោកដូច សព្វថ្ងៃនេះ ចំនួនអ្នកអត់ការងារធ្វើនិងអ្នកក្រីក្រកាន់តែកើនឡើង កងទ័ពឥណ្ឌូណេស៊ី និងក្រសួងកសិកម្មឥណ្ឌូនេស៊ីបានសម្របសម្រួលអនុវត្តកម្មវិធីដាក់ទូ ATM ចែកអង្ករជូនដល់ប្រជាជន។
ចាប់តាំងពីការផ្ទុះឡើងជំងឺកូវីដ១៩មក រដ្ឋាភិបាលឥណ្ឌូនេស៊ីបានអនុវត្តវិធានការរក្សា គម្លាតសង្គម លោកស្រី ហ្វីរ៉ា គឺជាជនជាតិឥណ្ឌូនេស៊ីមួយរូបក្នុងចំណោមរាប់លាននាក់ ដែលគ្មានការងារធ្វើនៅឥណ្ឌូនេស៊ី។នៅពេលមានទូចែកអង្ករនេះលោកស្រីហ្វីរ៉ា និង ស្វាមី បានសម្តែងក្តីរីករាយថា៖ «ឥឡូវគ្រួសារខ្ញុំនឹងទទួលបានអង្ករ ១,៥ គីឡូក្រាមក្នុងមួយថ្ងៃ។ វាគ្រប់គ្រាន់សម្រាប់គ្រួសារខ្ញុំទាំងមូលសម្រាប់មួយថ្ងៃហើយ។ខ្ញុំសូមថ្លែងអំណរគុណចំពោះ រដ្ឋាភិបាលដែលបានជួយយើងខ្ញុំ។ ខ្ញុំមានបាយហូបរាល់ថ្ងៃ” ។
មនុស្សម្នាក់ៗទទួលបានអង្ករ ១,៥ គីឡូក្រាមក្នុងមួយថ្ងៃ (រូបភាព៖ VOV)
នេះគឺជាម៉ាស៊ីន ATM មួយក្នុងចំណោមម៉ាស៊ីន ATM ទាំង ១០ ដែលត្រូវបានរចនាដោយក្រសួង កសិកម្មឥណ្ឌូណេស៊ី ដែលមានដាក់រួចជាស្រាប់នៅកោះយ៉ាវ៉ានៃប្រទេសឥណ្ឌូនេស៊ី។ ម៉ាស៊ីន ATM អង្ករទាំង ៨ អាចរកបាននៅសង្កាត់ទាំង ៨ ក្នុងទីក្រុងហ្សាកាតា និងម៉ាស៊ីន ATM អង្ករចំនួន ២ ផ្សេងទៀតមាននៅតាមស្រុកនានានៅកោះយ៉ាវ៉ាខាង លិចផងដែរ។
គួរបញ្ជាក់ថា“ ទូ ATM អង្ករ” របស់ប្រទេសវៀតណាមបានទាក់ ទាញចំណាប់អារម្មណ៍ របស់ពិភពលោកនិងបានអនុវត្តយ៉ាងឆាប់រហ័សនៅក្នុង ប្រទេសឥណ្ឌូនេស៊ី។ នៅពាក់កណ្តាលខែមេសាកន្លងមកក្រសួងកសិកម្មឥណ្ឌូណេស៊ី និងកងទ័ពឥណ្ឌូនេស៊ីបានបង្កើតកម្មវិធី“ ATM កសិកម្ម” ។ ដូច្នេះក្រៅពីក ញ្ចប់អង្ករដែលត្រូវបានផ្ញើទៅភូមិនិង ឃុំដោយផ្ទាល់ ម៉ាស៊ីន ATM អង្ករ ក៏បម្រើជនក្រីក្រដោយផ្ទាល់ផងដែរ៕
(បកប្រែដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: thoidai.com.vn)


មតិពីមិត្តអ្នកអាន