នាយករដ្ឋមន្ត្រី អង់គ្លេស ចេញពីមន្ទីរពេទ្យ ស្របពេល ចំនួនអ្នកស្លាប់ ថយចុះនៅទូទាំង ពិភពលោក

18:02 | 13/04/2020 (បូកសរុបដោយឌីណា)

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Jonhson ដែលជាបុគ្គលមួយរូប ក្នុងចំណោមមនុស្ស មានឋានៈខ្ពស់បំផុត ដែលតេស្តរកឃើញ ឆ្លងវីរុសកូរ៉ូណានោះ តាមសេចក្តីរាយការណ៍ បានចាកចេញពីមន្ទីរពេទ្យហើយ កាលពីថ្ងៃអាទិត្យ ស្របពេលដែលចំនួន អ្នកស្លាប់បណ្ដាលពីវីរុសនេះ កំពុងតែមានចំនួនថយ ចុះនៅទូទាំងពិភពលោក

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Jonhson។ (រូបថត៖ dap.com.khmer)

នៅក្នុងវីដេអ៊ូឃ្លីបមួយ ដែលបង្ហោះលើអនឡាញ ធ្វើការកោតសរសើរ បុគ្គលិកពេទ្យព្រមទាំងសេវាកម្ម សុខាភិបាលជាតិ លោក Boris Johnson បានមានប្រសាសន៍យ៉ាងដូច្នេះថា “នៅថ្ងៃនេះ ខ្ញុំបានចាកចេញពីមន្ទីរពេទ្យ ក្រោយរយៈពេលមួយសប្ដាហ៍ ដែលសេវាកម្មសុខាភិបាលជាតិ បានជួយសង្គ្រោះជីវិតខ្ញុំ ដោយឥតសង្ស័យ ហើយវាពិបាកខ្លាំងណាស់ ដើម្បីរកពាក្យពេចន៍ថ្លែងពីអំណរគុណភាពរបស់ខ្ញុំ”​ ។

គួរបញ្ជាក់ថា លោក​ Boris Jonhson ត្រូវ​បាន​គេ​ធ្វើ​តេស្ត​វិជ្ជមាន​មេរោគ​កូវីដ១៩ ហើយ​បាន​ដាក់​បង្ខាំង​ខ្លួនឯង​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពីគេ ក្នុង​វិមាន​រដ្ឋាភិបាល តាំង​ពី​ពេលនោះមក។ ក៏ប៉ុន្តែ ក្រោយ​ពី​រោគសញ្ញា​របស់​លោក​នៅតែ​បន្តមាន​ដោយ​មិន​ធូរស្បើយ ហើយ​ដោយ​មាន​ការណែនាំ​ពី​គ្រូពេទ្យ លោក​នាយករដ្ឋមន្រ្តី​អង់គ្លេស​ត្រូវ​បា​ន​គេ​បញ្ជូន​ទៅ​​កាន់​មន្ទីរពេទ្យ នៅ​ល្ងាចថ្ងៃ​ទី ៥ ខែមេសា./.

(បូកសរុបដោយឌីណា)

(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត