ប្រទេសចិន ឡាវ មីយ៉ាន់ម៉ា និងថៃបានចាប់ផ្តើមការយាមល្បាតរួមនៅតាមដងទន្លេមេគង្គ

16:37 | 25/03/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ​ការយាមល្បាតរួមលើកទី ៩១ លើដងទន្លេមេគង្គរបស់ចិន ឡាវ មីយ៉ាន់ម៉ា និងថៃបានចាប់ផ្តើមនាថ្ងៃទី ២៤ ខែមីនា នៅពេលនាវាចិន ៣ គ្រឿងបានចាកចេញពីកំពង់ផែ ហ្គេនលី(Guanlei) ក្នុងខេត្ត យូណាន ភាគនិរតីប្រទេសចិន។

ប្រទេសចិន ឡាវ មីយ៉ាន់ម៉ា និងថៃបានចាប់ផ្តើមការយាមល្បាតរួមនៅតាមដងទន្លេមេគង្គ

ប៉ូលីសនៅខេត្តយូណានបាននិយាយថានៅក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីការពារសន្តិសុខនិងស្ថេរភាពនៅតាមដងទន្លេមេគង្គ ប្រទេសចំនួន៤នឹងធ្វើទស្សនកិច្ចការឃ្លាំមើលនិងអនុវត្តយុទ្ធនាការទាក់ទងនឹងការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនក្នុងអំឡុងពេលនៃការយាមល្បាតរួមដែលអូសបន្លាយរយៈពេល៤ថ្ងៃ។

សកម្មភាពយាមល្បាតដោយមានការចូលរួមពីនាវាទាំង ៥ នេះនឹងត្រូវបានធ្វើឡើងនៅក្នុងតំបន់រួមមាន“ ត្រីកោណមាស” ដែលជាតំបន់មួយដ៏ល្បីល្បាញខាងផលិតគ្រឿងញៀនផងដែរ។

រងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺរាតត្បាត COVID-19 ហេតុដូច្នេះ ទីភ្នាក់ងារអនុវត្តច្បាប់មកពីប្រទេសចំនួន ៤ នឹងសម្របសម្រួលដឹកនាំយុទ្ធនាការនេះជាលើកដំបូងជាមួយប្រព័ន្ធបញ្ជាការតាមអ៊ិនធរណេតពីចម្ងាយផងដែរ៕​​

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baotintuc.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម - បារាំង ពង្រីកកិច្ចសហប្រតិបត្តិការក្នុងបណ្តាវិស័យយុទ្ធសាស្ត្រថ្មីៗ
វៀតណាមពង្រីកកិច្ចសហប្រតិបត្តិការជាមួយ BRICS ជំរុញទំនាក់ទំនងជាមួយឥណ្ឌា
វៀតណាមម្ចាស់ការពង្រីកលំហកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ
រក្សាបទដ្ឋានមន្ត្រីរាជការពីកិច្ចការប្រចាំថ្ងៃ
ថវិកាជាង ៥ ពាន់លានដុង ជួយឧបត្ថម្ភកុមារ និងសហគមន៍ឃុំ Dong Duong

អានច្រើនបំផុត