យុគសម័យ - អតីតអនុប្រធានាធិបតីអាមេរិក លោក Joe Biden ទទួលបានអត្រានៃសម្លេងគាំទ្រចំនួន ៤៩% ពីអ្នកចូលរួមក្នុងការស្ទង់មតិ ខណៈដែលលោក Donald Trump ទទួលបានអត្រានៃសម្លេងគាំទ្រចំនួន ៤០% ។
បេក្ខជន Joe Biden និងប្រធានាធិបតីអាមេរិកលោក Donald Trump
យោងតាមលទ្ធផលនៃការស្ទង់មតិរបស់បុស្តិ៍ទូរទស្សន៍ Fox News កាលពីថ្ងៃទី ២៩ ខែមីនា បានអោយដឹងថា បេក្ខជនជួរមុខនៃគណៈបក្សប្រជាធិបតេយ្យ លោក Joe Biden កំពុងនាំមុខ ៩ ពិន្ទុ ចំពោះប្រធានាធិបតីអាមេរិកលោក Donald Trump។
ហេតុដូច្នោះ អតីតអនុប្រធានាធិបតីអាមេរិក លោក Joe Biden ទទួលបានអត្រានៃសម្លេងគាំទ្រចំនួន ៤៩% ពីអ្នកចូលរួមក្នុងការស្ទង់មតិ ខណៈដែលលោក Donald Trump ទទួលបានអត្រានៃសម្លេងគាំទ្រចំនួន ៤០% ។ រីឯ ១១% នៃចំនួនអ្នកឆ្លើយសំណួរគឺមិនទាន់បានសម្រេចចិត្តទេ ឬនឹងបោះឆ្នោតឱ្យបេក្ខជនដទៃ ផងដែរ។
គួរបញ្ជាក់ថានាបច្ចុប្បន្ននេះ លោក Joe Biden កំពុងជម្រុញការផ្សព្វផ្សាយយុទ្ធនាការរកសម្លែងឆ្នោតរបស់ខ្លួនយ៉ាងខ្លាំងនៅពេលដែលលោកប្រកាសពីផែនការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចអាមេរិក ដែលធ្លាប់កំពុងរងផលប៉ះពាល់អវិជ្ជមានពីការឆ្លងរីករាលដាលនៃជម្ងឺ COVID-19 ។
ទន្ទឹមនឹងនេះដែរលោកប្រធានាធិបតី Trump ក៏បានបង្ហោះវីដេអូនៃយុទ្ធនាការបោះឆ្នោតឡើងវិញរបស់លោកដែលបង្ហាញពីការឆ្លើយតបរបស់រដ្ឋាភិបាលចំពោះការរីករាលដាលនៃជម្ងឺកូវីដ១៩ ដោយបានសរសើរប្រជាជនអាមេរិកចំពោះសាមគ្គីភាពក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះផងដែរ៕
(បកប្រែដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: vietnamplus.vn)

មតិពីមិត្តអ្នកអាន