វេជ្ជសាស្ត្រនៅលើពិភពលោក ធ្វើការស្រាវជ្រាវយ៉ាងសកម្មដើម្បីផលិតវ៉ាក់សាំងការពារប្រឆាំងនឹងវីរុស SARS-CoV-2

14:47 | 18/03/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាថ្ងៃទី ១៧ ខែមីនា អ្នកវិទ្យាសាស្ត្ររុស្ស៊ីក៏បានជូនដំនឹងថាចាប់ផ្តើមធ្វើតេសត្តលើគំរូវ៉ាក់សាំងដំបូងនៃការប្រប្រឆាំងនឹងវីរុស SARS-CoV-2 ហើយគេគ្រោងនឹងប្រកាសប្រភេទវ៉ាក់សាំងដែលមានប្រសិទ្ធភាពបំផុតនៅខែមិថុនាខាងមុខនេះ

វេជ្ជសាស្ត្រពិភពលោកស្រាវជ្រាវយ៉ាងសកម្មដើម្បីផលិតវ៉ាក់សាំងការពារប្រឆាំងនឹងវីរុស SARS-CoV-2 (រូបថត៖ vnanet)

អនុប្រធានគណៈកម្មាធិការសុខាភិបាលទីក្រុងសៀងហៃ ប្រទេសចិន លោក Yi Chengdong កាលពីថ្ងៃទី ១៧ ខែមីនាបានឲ្យដឹងថា វ៉ាក់សាំងដើម្បីការពារប្រឆាំងនឹងវីរុស SARS-CoV-2 ត្រូវបានរំពឹងថានឹងដាក់ឲ្យដំណើរការធ្វើតេស្តនៅពាក់កណ្តាលខែមេសាខាងមុខនេះ។

នាថ្ងៃដដែល អ្នកវិទ្យាសាស្ត្ររុស្ស៊ីក៏បានជូនដំនឹងថាចាប់ផ្តើមធ្វើតេសត្តលើគំរូវ៉ាក់សាំងដំបូងនៃការប្រប្រឆាំងនឹងវីរុស SARS-CoV-2 ហើយគេគ្រោងនឹងប្រកាសប្រភេទវ៉ាក់សាំងដែលមានប្រសិទ្ធភាពបំផុតនៅខែមិថុនាខាងមុខនេះ។

នាបច្ចុប្បន្ននេះ វិទ្យាស្ថានជាតិជីវបច្ចេកវិទ្យា Vector នៅស៊ីបេរី បានចាប់ផ្តើមពិសោធន៍លើសត្វ ដើម្បីធានាលក្ខណៈប្រសិទ្ធភាពនិងសុវត្ថិភាពផងដែរ។

គួរជម្រាបថានាពេលថ្មីៗនេះ អ្នកវិទ្យាសាស្ត្រនៅវិទ្យាស្ថានជម្ងឺឆ្លង Peter Doherty (អូស្រ្តាលី) ក៏បានអះអាងផងដែរថាបានបោះជំហានថ្មីមួយដើម្បីរកឃើញប្រព័ន្ធភាពស៊ាំរបស់មនុស្សដែលប្រតិកម្មនឹងវីរុស SARS-CoV-2 យ៉ាងដូចម្តេច។

តាមរយៈរបកគំហើញនេះអ្នកវិទ្យាសាស្ត្រសង្ឃឹមថាអាចពន្លឿនការបញ្ចប់ដំណើរការផ្សំនិងផលិតប្រភេទវ៉ាក់សាំងប្រកបដោយប្រសិទ្ធភាពផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: VGP)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត