ពិភពលោករួមដៃដើម្បីកាត់បន្ថយការរីករាលដាលវិរុស Corona ថ្មី នៅប្រទេសចិន

06:10 | 07/02/2020 (បូកសរុបដោយឌីណា)

ពិភពលោកកំពុងយកចិត្តទុកដាក់និងជួយប្រទេសចិន ប្រយុទ្ធប្រឆាំងការឆ្លងរាលដាល នៃវីរុសកូរ៉ូណាប្រភេទថ្មី (2019-nCoV)។ ចិនបានយល់ព្រមនិងអនុញ្ញាតឱ្យអ្នកជំនាញមកពីមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្កាជំងឺអាមេរិកចូលរួមក្នុងក្រុមអ្នកជំនាញមកពីអង្គការសុខភាពពិភពលោក (WHO) ទៅកាន់ប្រទេសចិន ដើម្បីស្រាវជ្រាវវីរុសនេះ។

ក្រៅពីនេះ មូលនិធិរបស់កំពូលមហាសេដ្ឋីអាមេរិក លោក បៀល ហ្គេតស៍ (Bill Gates) និងភរិយាគឺ Bill & Melinda Gates Foundation នាថ្ងៃពុធសប្តាហ៍នេះបានប្រកាសថា នឹងធ្វើការបរិច្ចាគថវិកាចំនួន ១០០លានដុល្លារ សម្រាប់ការប្រយុទ្ធប្រឆាំងការឆ្លងរាលដាល នៃវីរុសកូរ៉ូណាប្រភេទថ្មី (2019-nCoV) ដែលបានផ្តាច់ជីវិតមនុស្សជាង ៥៦០នាក់ហើយ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២០។

បើតាមលោក ម៉ាក ស៊ូសមែន (Mark Suzman) ជានាយកប្រតិបត្តិរបស់មូលនិធិ Gates Foundation ថវិកាបរិច្ចាគ ១០០លានដុល្លារខាងលើ នឹងត្រូវប្រើប្រាស់ដើម្បីជួយជ្រោមជ្រែង ដល់កិច្ចប្រឹងប្រែងវិភាគរោគសញ្ញា, ការព្យាបាលអ្នកជំងឺវីរុសកូរ៉ូណាប្រភេទថ្មី, ការការពារអ្នកដែលងាយរងគ្រោះ និងការស្រាវជ្រាវក៏ដូចជាអភិវឌ្ឍវ៉ាក់សាំង។ ក្នុងនោះ ២០លានដុល្លារនឹងត្រូវផ្តល់ដោយផ្ទាល់ទៅឲ្យស្ថាប័នដូចជា អង្គការសុខភាពពិភពលោក WHO, ទីភ្នាក់ងារគ្រប់គ្រងនិងការពារជំងឺឆ្លងរបស់អាមេរិក CDC, គណៈកម្មការជាតិសុខាភិបាលរបស់ចិន ព្រមទាំងទីភ្នាក់ងារគ្រប់គ្រង និងទប់ស្កាត់ជំងឺឆ្លងរបស់ចិន ដើម្បីចាត់ចែងតាមតម្រូវការ។

មហាសេដ្ឋីBill Gates និងភរិយា។ (រូបថត៖ freshnewsasia)

សម្រាប់ ២០ លានដុល្លារទៀតនឹងត្រូវយកទៅជួយអាជ្ញាធរសុខាភិបាល នៅតំបន់អាហ្វ្រិកនិងអាស៊ី ខណៈ៦០លានដុល្លារ នឹងត្រូវបែងចែកយកទៅជួយពន្លឿនការស្រាវជ្រាវ អភិវឌ្ឍ និងធ្វើតេស្តវ៉ាក់សាំងសម្រាប់វីរុសកូរ៉ូណា 2019-nCoV។

លោក Suzman បានលើកឡើងថា អង្គការអន្តរជាតិ រដ្ឋាភិបាលនៃប្រទេសនានា ព្រមទាំងវិស័យឯកជន និងសប្បុរសជនទាំងឡាយនៅជុំវិញពិភពលោក ត្រូវតែសហការគ្នាដើម្បីទប់ទល់ការរីករាលដាលនៃវីរុសនេះ។ បច្ចុប្បន្ននៅប្រទេសចិនមនុស្ស ៥៦៣ នាក់ហើយបានស្លាប់ និងឆ្លងជាង ២៨,០០០នាក់ ដោយសារវីរុសកូរ៉ូណាថ្មី៕

(បូកសរុបដោយឌីណា)

(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត