យុគសម័យ - រដ្ឋាភិបាលកូរ៉េនឹងគាំទ្ររដ្ឋាភិបាលចិនយ៉ាងសកម្មក្នុងការដោះស្រាយបញ្ហានៃជំងឺរលាកសួតដែលបណ្តាលមកពី វីរុសកូរ៉ូណាថ្មី ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae – in។
ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae – in បានផ្ញើសារលិខិតទៅកាន់រដ្ឋាភិបាលចិននិងប្រជាជនដែលប្រឈមនឹងរោគរាតត្បាតដោយសង្ឃឹមថាអ្នកជំងឺដែលឆ្លងនឹងឆាប់ជាសះស្បើយ។ លោកក៏ជឿជាក់ផងដែរថាសេដ្ឋកិច្ចចិននឹងមានការរីកចម្រើនម្តងទៀតបន្ទាប់ពីការរីករាលដាលហើយទំនាក់ទំនងចិន - កូរ៉េខាងត្បូងនឹងមានការអភិវឌ្ឍបន្ថែមទៀតនាពេលអនាគត។
កូរ៉េខាងត្បូងកំពុងអនុវត្តផែនការដើម្បីគាំទ្ររបាំងមុខជាង ២ លាន និងរបស់របរជំនួយផ្នែកវេជ្ជសាស្ត្រផ្សេងៗទៀតរួមទាំងសម្លៀកបំពាក់និងវ៉ែនតាការពារចំនួន ២០០.០០០ សម្រាប់ប្រជាជនចិន។
រហូតមកដល់ពេលនេះមានប្រទេសនិងតំបន់ជាច្រើនអង្គការនៅលើពិភពលោកដូចជារុស្ស៊ី វៀតណាម ជប៉ុន អ៊ីរ៉ង់ បារាំង អង់គ្លេស ថៃ មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ ... បានបន្តបញ្ជូនរបាំងការពារ ថាំពទ្យ លុយ ... ដើម្បីជួយឧបត្ថម្ភដល់ប្រទេសចិនទប់ទល់នឹងជំងឺរាតត្បាតនេះ៕(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន