ប្រទេសឥណ្ឌូនេស៊ីបានបញ្ជូននាវានេសាទរាប់រយគ្រឿងទៅសមុទ្រណាទូណា (Natuna)

07:30 | 09/01/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - នាថ្ងៃទី៦ខែមករា រដ្ឋមន្ត្រីសម្របសម្រួលនយោបាយ ច្បាប់និងសន្តិសុខឥណ្ឌូណេស៊ី លោក Mohammad Mahfud MD បានឲ្យដឹងថារដ្ឋាភិបាលនឹងបញ្ជូននាវានេសាទប្រមាណ ១២០ គ្រឿងចេញដំណើរពីកោះ Java ដើម្បីប្រតិបត្តិការនៅក្នុងដែនសមុទ្រជុំវិញកោះណាទូណា (Natuna) នៃប្រជុំកោះ Riau។

ប្រទេសឥណ្ឌូនេស៊ីបានបញ្ជូននាវានេសាទរាប់រយគ្រឿងទៅសមុទ្រណាទូណា (Natuna) (រូបថត៖ Vietnamplus.vn)

លោក Mahfud ក៏បាននិយាយថានាវានេសាទទាំងនោះក៏នឹងជួយការពារដែនសមុទ្រណាទូណាឲ្យជៀសវាងពីការជ្រៀតចូលរបស់នាវាបរទេសផងដែរ ហើយធានានិងសន្យានឹងការពារប្រជានេសាទដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់ដែនសមុទ្រនេះ។

នាថ្ងៃដដែលនេះ ទីភ្នាក់ងារព័ត៌មានផ្លូវការ Antara បានអះអាងថាសហភាពប្រជានេសាទឥណ្ឌូនេស៊ី (ANNI) បានប្រកាសត្រៀមខ្លួនរួចជាស្រេចដើម្បីបញ្ជូននាវានេសាទរាប់រយគ្រឿងទៅកាន់តំបន់ណាទូណា ហើយទំនងធ្វើជា «ផ្កាយរណប» ឲ្យកម្លាំងមានសមត្ថកិច្ចនានាក្នុងការការពារព្រំដែន ទឹកដីជាតិផងដែរ។

គួរបញ្ជាក់ថា នាថ្ងៃទី ៦ ខែមករា ប្រធានាធិបតីឥណ្ឌូនេស៊ីលោក ចូកូវីដូដូ (Joko Widodo) បានប្រកាសថាអធិបតេយ្យភាពរបស់ប្រទេសនេះលើតំបន់សមុទ្រណាទូណាគឺជា“ប្រការដែលមិនអាចតថ្លៃបានឡើយ”។

មុននេះ រដ្ឋាភិបាលឥណ្ឌូនេស៊ីបានចោទប្រកាន់ប្រទេសចិនថាបានរំលោភបំពានលើតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន (EEZ) ហើយប្រកាសថានឹងមិនដែលទទួលស្គាល់ខ្សែបន្ទាត់ ៩ ត្រេដែលប្រទេសចិនគូសឡើងជាឯកតោភាគីនៅលើសមុទ្រខាងកើតនោះឡើយ ហើយអន្តរជាតិក៏មិនទទួលស្គាល់ផងដែ ជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ ( UNCLOS 1982)។ ទន្ទឹមនឹងនេះ ឥណ្ឌូនេស៊ីបានអះអាងថាតំបន់ EEZ របស់ខ្លួនត្រូវបានកំណត់ស្របតាមច្បាប់អន្ដរជាតិ ព្រមទាំងសង្កត់ធ្ងន់ថាចិនជាប្រទេសហត្ថលេខីក្នុងការចុះហត្ថលេខា UNCLOS ហេតុនេះហើយចិនត្រូវតែមានកាតព្វកិច្ចគោរពនិងអនុវត្តតាមឯកសារទាំងនេះផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: Vietnamplus.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត