យ៉ាងហោចណាស់ ៦នាក់ស្លាប់បាត់បង់ជីវិត និងមួយចំនួនរងរបួសក្នុងករណីបាញ់ប្រហារយ៉ាងកក្រើកនៅ ក្នុងទីក្រុង Jersey រដ្ឋ New Jersey ប្រទេសអាមេរិក។
យ៉ាងហោចណាស់ ៦នាក់ស្លាប់បាត់បង់ជីវិត និងមួយចំនួនរងរបួសក្នុងករណីបាញ់ប្រហារយ៉ាងកក្រើកនៅ ក្នុងទីក្រុង Jersey រដ្ឋ New Jersey ប្រទេសអាមេរិក (រូបថត៖ vayofm.com)
ផ្ទុះការបាញ់ប្រហារយ៉ាងកក្រើកនៅ ក្នុងទីក្រុង Jersey រដ្ឋ New Jersey សហរដ្ឋអាមេរិកនៅថ្ងៃទី១០ខែធ្នូ។ នៅក្នុងហេតុការណ៍ដ៏រន្ធត់នេះ មានការបាញ់ប្រហារតបតគ្នាទៅវិញទៅមក រវាងប៉ូលិសនិងខ្មាន់កាំភ្លើង អស់រយៈពេលជាងមួយម៉ោង បណ្តាលមនុស្សយ៉ាងហោចណាស់ ៦នាក់ស្លាប់បាត់បង់ជីវិត និងមួយចំនួនរងរបួស។
ព័ត៌មានបឋម ប៉ូលិសបញ្ជាក់ថា ក្នុងចំណោមជនរងគ្រោះមានមន្ត្រីប៉ូលិសម្នាក់ បានស្លាប់ក្នុងពេលបង្ក្រាបក្រុមខ្មាន់កាំភ្លើង ជនស៊ីវិល៣នាក់ស្លាប់ក្នុងដៃខ្មាន់កាំភ្លើង និងជនសង្ស័យជាខ្មាន់កាំភ្លើង២នាក់បានស្លាប់ក្នុងពេលប្រឈមមុខដាក់គ្នាជាមួយប៉ូលិស។ ភ្លាមៗមិនទាន់មានការសន្និដ្ឋានបែបណានៅឡើយទេ ឬមានការសន្និដ្ឋានថាការបាញ់ប្រហារ មានជាប់ពាក់ព័ន្ធនឹងសកម្មភាពភេរវកម្មនៅឡើយដែរ ដោយប៉ូលិសកំពុងស៊ើបអង្កេត ខណៈប្រមូលបានភស្តុងតាងមួយចំនួន រួមទាំងរថយន្តរបស់ជនសង្ស័យផងដែរ៕
(ប្រភព៖ vayofm.com -ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន