រុស្ស៊ី និងចិនស្នើលុបចោលទណ្ឌកម្ម UN មួយចំនួនលើកូរ៉េខាងជើង, តែអាមេរិកថាមិនមែនពេលនេះទេ

16:39 | 17/12/2019

រុស្ស៊ី និងចិន បានស្នើឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលុបចោលនូវទណ្ឌកម្មមួយចំនួន ពីកូរ៉េខាងជើង ដើម្បីជួយសម្រួលដល់កិច្ចចរចារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាង។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០១៩។

រុស្ស៊ី និងចិនស្នើលុបចោលទណ្ឌកម្ម UN មួយចំនួនលើកូរ៉េខាងជើង, តែអាមេរិកថាមិនមែនពេលនេះទេ។

ទីភ្នាក់ងារព័ត៌មាន Reuters ដោយផ្អែកលើសេចក្ដីព្រាងដំណោះស្រាយមួយដែលខ្លួនទទួលបាន បានឱ្យដឹងថា រុស្ស៊ី និងចិន បានស្នើឱ្យក្រុមប្រឹក្សាសន្តិសុខលុបចោលទណ្ឌកម្មប្រឆាំងនឹងកូរ៉េខាងជើង ក្នុងនោះមានដូចជា បម្រាម លើការនាំចេញអាហារសមុទ្រ និងវាយណភណ្ឌជាដើម។ បន្ថែមពីលើនេះ សេចក្ដីព្រាងដំណោះស្រាយដដែល ក៏បានអំពាវនាវឱ្យមានការដកបម្រាមលើពលករកូរ៉េខាងជើងធ្វើការនៅឯបរទេស ខណៈពួកគេអាចនឹងត្រូវបានធ្វើ មាតុភូមិនិវត្តន៍នៅសប្ដាហ៍ក្រោយនេះ ព្រមទាំងលើកលែងនូវគម្រោងផ្លូវដែកអន្តរកូរ៉េ ឬគម្រោងកិច្ចសហប្រតិបត្តិការ ដទៃចេញពីទណ្ឌកម្ម UN ផងដែរ។

គួរជម្រាបថា គេមិនទាន់ដឹងច្បាស់ថាតើសេចក្ដីព្រាងដំណោះស្រាយខាងលើ នឹងត្រូវបញ្ជូនទៅឱ្យសមាជិក ក្រុមប្រឹក្សាសន្តិសុខមានសមាជិក១៥ប្រទេស អនុម័តនៅពេលណានោះទេ ហើយដើម្បីអនុម័តដំណោះស្រាយនេះ វាត្រូវការសំឡេងគាំទ្រពីប្រទេសជាសមាជិកចំនួន៩ និងគ្មានការបោះឆ្នោតវេតូពីសហរដ្ឋអាមេរិក បារាំង អង់គ្លេស រុស្ស៊ី ឬចិន។ ប៉ុន្តែ សហរដ្ឋអាមេរិក ទំនងជានឹងបោះឆ្នោតវេតូ ដោយនិយាយថាការដកទណ្ឌកម្មលើកូរ៉េខាងជើង មិនមែនធ្វើឡើងនៅពេលនេះទេ៕

(ប្រភពព័ត៌មាន: FN)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត