សហភាពអឺរ៉ុប (EU) យល់ព្រមបង្កើតគណៈកម្មការអឺរ៉ុបដោយគ្មានតំណាងអង់គ្លេស

20:27 | 25/11/2019 (ដោយ ស្រីព្រេជ)

យុគសម័យ - នាថ្ងៃទី ២៥ ខែវិច្ឆិកា សមាជិកសហភាពអឺរ៉ុប (EU) បានឯកភាពបង្កើតគណៈកម្មការអឺរ៉ុប (EC) ដែលមានសមាជិក ២៧ រូប ដោយគ្មានតំណាងមកពីអង់គ្លេសនៅឡើយ។

ទង់អង់គ្លេស (ខាងមុខ) និងទង់អឺរ៉ុប (ខាងក្រោយ) នៅខាងក្រៅអាគារសភាអង់គ្លេស នៃទីក្រុងឡុងដ៍ នាថ្ងៃទី ១៩ ខែតុលាឆ្នាំ ២០១៩ (រូបថត៖ THX / TTXVN)

នៅក្នុងកិច្ចប្រជុំមួយ នៅទីក្រុងប្រ៊ុចសែលនៃប្រទេសប៊ែលហ្សិក ប្រទេសជាសមាជិកសហភាពអឺរ៉ុប ចំនួន ២៧ បានឯកភាពគ្នា បង្កើតគណៈកម្មាធិការមួយដែលដឹកនាំដោយប្រធាន EC ដែលជាប់ឆ្នោត គឺលោកស្រី Ursula von der Leyen។ សេចក្តីប្រកាសរបស់ក្រុមប្រឹក្សាអឺរ៉ុបបានបញ្ជាក់ថា ប្រការនេះនឹងត្រួសត្រាយផ្លូវសម្រាប់ការបោះឆ្នោតអនុម័តនៅសភាអឺរ៉ុប ស្តីពីសមាសភាព EC។ តាមការគ្រោងទុក បញ្ជីឈ្មោះសមាជិក EC នឹងត្រូវបញ្ជូនទៅសភាអឺរ៉ុបនៅ Strasbourg ប្រទេសបារាំងនៅថ្ងៃទី ២៧ ខែវិច្ឆិកា ហើយគណៈកម្មការថ្មីនឹងចូលកាន់តំណែងនៅថ្ងៃទី ១ ធ្នូ។

ភ្លាមៗ បន្ទាប់ពីសកម្មភាពពោលខាងលើរបស់ EU រដ្ឋាភិបាលអង់គ្លេសបានប្រកាស មិនរារាំងដំណើរការបង្កើតគណៈកម្មាធិការអឺរ៉ុបនៅឡើយ ហើយប្រទេសនេះបានរក្សាគោលជំហរ គឺមិនតែងតាំងសមាជិកដើម្បីតំណាងឱ្យខ្លួននៅក្នុង EC ខណៈពេលដែល ការបោះឆ្នោតកំពុងខិតជិតមកដល់ក៏ដោយ។

មុននេះប្រធានទើបជាប់ឆ្នោតនៃ EC លោកស្រី Ursula von der Leyen បានសរសេរលិខិតពីរលើកទៅកាន់នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson ដោយស្នើអោយលោកតែងតាំងស្នងការអង់គ្លេសមួយប្រចាំនៅសហភាពអឺរ៉ុប។ ទោះយ៉ាងណាក៏ដោយ បន្ទាប់ពីមានការពន្យាពេលជាច្រើនលើកមក ទីក្រុងឡុងដ៍បានជូនដំណឹងដល់សហភាពអឺរ៉ុបនៅថ្ងៃទី ១៣ ខែវិច្ឆិកាថា ខ្លួននឹងមិនតែងតាំងស្នងការអង់គ្លេសណាមួយទៅកាន់ “គណៈរដ្ឋមន្រ្តី” EC មុនពេលការបោះឆ្នោតទូទៅរបស់ខ្លួននៅថ្ងៃទី ១២ ខែធ្នូឡើយ។ មន្រ្តីអង់គ្លេសមួយរូបបានប្រកាសនៅថ្ងៃទី ១៤ ខែវិច្ឆិកាថា អង់គ្លេសបានសរសេរលិខិតមួយទៅកាន់ EU ដើម្បីបញ្ជាក់ថា គោលការណ៍ណែនាំមុនការបោះឆ្នោតកំណត់ដោយអង់គ្លេសជាធម្មតាទេ មិនមែនជាការតែងតាំងជាអន្តរជាតិក្នុងអំឡុងពេលនេះឡើយ។

អង់គ្លេសគ្រោងនឹងចាកចេញពីប្លុកនេះនៅថ្ងៃទី ៣១ ខែមករាឆ្នាំ ២០២០ ហើយលោកនាយករដ្ឋមន្រ្តី Johnson កំពុងដឹកនាំយុទ្ធនាការបោះឆ្នោតមួយដែលគាំទ្រ Brexit៕

(ដោយ ស្រីព្រេជ)

(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត