សម្តេចប៉ាប ហ្រ្វងស៊ីស អំពាវនាវឲ្យពិភពលោកបោះបង់ចោលអាវុធនុយក្លេអ៊ែរ កំឡុងការយាងបំពេញទស្សនកិច្ចនៅជប៉ុន

08:36 | 25/11/2019 (ប្រភព៖ FN)

កំឡុងការយាងបំពេញទស្សនកិច្ចនៅឯប្រទេសជប៉ុន សម្តេចប៉ាប ហ្រ្វង់ស៊ីស បានលើកឡើងថា ប្រទេសទាំងអស់នៅលើពិភពលោក គួរតែឲ្យបោះបង់ចោលអាវុធនុយក្លេអ៊ែរ ដើម្បីការសម្រេចបាននូវសន្តិភាពជានិរន្តរ៍។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩។

សម្តេចប៉ាប ហ្រ្វងស៊ីស អំពាវនាវឲ្យពិភពលោកបោះបង់ចោលអាវុធនុយក្លេអ៊ែរ កំឡុងការយាងបំពេញទស្សនកិច្ចនៅជប៉ុន

សម្តេចប៉ាប ហ្រ្វង់ស៊ីស បានគូសបញ្ជាក់ដូច្នេះថា «ការមានអាវុធនុយក្លេអ៊ែរ ព្រមទាំងសព្វាវុធប្រល័យលោកផ្សេងៗទៀត គឺមិនមែនជាចម្លើយសម្រាប់ការចង់បានសុខសន្តិភាពយូរអង្វែងឡើយ។ ម៉្យាងវិញទៀត ការកសាងសន្តិភាពនិងស្ថិរភាពអន្តរជាតិ ក៏មិនស៊ីចង្វាក់គ្នាជាមួយការគំរាមកំហែងបំផ្លាញគ្នាទៅវិញទៅមកដោយប្រើអាវុធដ៏មានអានុភាពទាំងនេះនោះដែរ»។ សម្តេចប៉ាបបាននូវឡើងជាថ្មីម្តងទៀតនូវ គោលជំហរគាំទ្រចំពោះសន្ធិសញ្ញាមួយកាលពីឆ្នាំ២០១៧ ស្តីពីការហាមឃាត់អាវុធនុយក្លេអ៊ែរ ដែលត្រូវបានព្រមព្រៀងដោយសមាជិកជិតពីរភាគ​បីនៃអង្គការសហប្រជាជាតិ ខណៈដែលប្រទេសនុយក្លេអ៊ែរធំៗមួយចំនួនបានជំទាស់។

គួរជម្រាបថា នាថ្ងៃទី ២៤ ខែវិច្ឆិកានេះ សម្តេចប៉ាប ហ្រ្វង់ស៊ីស បានយាងទៅកាន់ទីក្រុង Nagasaki ដែលជាទីក្រុងមួយក្នុងចំណោមទីក្រុង​ទាំងពីររបស់ប្រទេសជប៉ុន ដែលធ្លាប់ទទួលរងការវាយប្រហារដោយគ្រាប់បែកនុយក្លេអ៊ែរ នៅក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ។ ការ​ទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិកនាពេលនោះ គឺកាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ១៩៤៥ បានផ្តាច់ជីវិតប្រជាជនជប៉ុនប្រមាណ​២៧,០០០នាក់ភ្លាមៗ និងរាប់សែននាក់ទៀតបានស្លាប់តាមក្រោយ ដោយសារសារធាតុវិទ្យុសកម្ម។ បន្ទាប់ពី ​Nagasaki សម្តេច​ប៉ាប នឹងបន្តដំណើរទៅកាន់ទីក្រុង Hiroshima វិញម្តង ជាទីដែលត្រូវបានអាមេរិកទម្លាក់នុយក្លេអ៊ែរមុនទីក្រុង Nagasaki ប៉ុន្មានថ្ងៃ​។ នៅទីក្រុង Hiroshima មនុស្សខ្ទង់៧៨,០០០នាក់បានបាត់បង់ជីវិតភ្លាមៗ ក្រោយការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរពេលនោះ៕

(ប្រភព៖ FN)

(ប្រភព៖ FN)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន

អានច្រើនបំផុត