សម្រស់របស់អ្នកម្នាង Sineenat Wongvajirapakdi ដែលទើបត្រូវបានព្រះមហាក្សត្រថៃសម្រេចដកចេញពីសែរាជវង្ស

09:39 | 23/10/2019 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - ព្រះរាជក្រឹត្យមួយដែលត្រូវបានចេញ ដោយបញ្ឈប់តំណែងអ្នកម្នាង Sineenat Wongvajirapakdi ចេញពីជួររាជវង្សានុវង្ស និងយោធា ដោយសារតែអ្នកនាងមិនមានភាពស្មោះត្រង់។

រូបសម្រស់ដ៏ស្រស់ស្អាតរបស់អ្នកម្នាង Sineenat Wongvajirapakdi (រូបថតៈ AFP)

បទបញ្ជាបញ្ឈប់តំណែងនេះត្រូវបានចុះផ្សាយនៅក្នុងគេហទំព័រ gazette របស់រដ្ឋាភិបាល ដែលបានចោទប្រកាន់អ្នកម្នាង Sineenat ថា បានព្យាយាមរារាំងព្រះមហាក្សត្រិយានី Suthida Bajrasudhabimalalakshana ពីការគ្រងតំណែង និងរំលោភឋានៈជារាជវង្សានុវង្ស។ ត្រឹមរយៈពេលតែ ៣ខែ ប៉ុណ្ណោះដែល Sineenat Wongvajirapakdi ត្រូវបានតែងតាំងជាអ្នកម្នាង (Royal Noble Consort) ប៉ុន្តែពេលនេះត្រូវដកហូតទៅវិញ។

យោងតាមសេចក្តីប្រកាសនោះបានសរសេរថា អ្នកម្នាង Sineenat Wongvajirapakdi បាន “សម្ដែងការប្រឆាំង និងដាក់សម្ពាធតាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន” ទាក់ទងនឹងការឡើងគ្រងតំណែងរបស់ព្រះនាង Suthida ជាព្រះមហាក្សត្រិយានីនៃប្រទេសថៃ។ សេចក្តីថ្លែងការណ៍បាននិយាយថា បន្ទាប់ពីការមិនគោរព និងការប៉ុនប៉ងជ្រៀតជ្រែកចូលក្នុងកិច្ចការរាជវង្ស ព្រះករុណាព្រះមហាក្សត្រ Maha Vajiralongkorn បានផ្តល់ឋានៈទៅនាងជាអ្នកម្នាង ក្នុងខែកក្កដា ដោយក្តីសង្ឃឹមថា Sineenat នឹងបន្ថយការដាក់សម្ពាធរបស់នាង ហើយផ្លាស់ប្តូរចរិតរបស់នាង។

អ្នកម្នាង Sineenat Wongvajirapakdi ជាមួយ ព្រះករុណាព្រះមហាក្សត្រ Maha Vajiralongkorn (រូបថតៈ AFP)

ប៉ុន្តែផ្ទុយទៅវិញ Sineenat បានបន្តបង្ហាញមហិច្ឆតា និងហួសពីសិទ្ធិអំណាចរបស់នាង ដោយការចូលរួមក្នុងសកម្មភាពរបស់តុលាការជាច្រើន ដោយគ្មានការយល់ព្រមពីព្រះមហាក្សត្រ ដែលបង្កឱ្យមានការភ័ន្តច្រឡំដល់សាធារណជន។ ផ្នែកមួយនៃបទបញ្ជានេះបានចែងថា “សកម្មភាពរបស់នាងត្រូវបានគេចាត់ទុកថា មិនស្មោះត្រង់គ្មានគុណធម៌ និងអធ្យាស្រ័យចំពោះព្រះគុណរបស់ព្រះករុណា” បណ្តាលឱ្យមានការបែងចែកក្នុងចំណោមមន្ត្រីរាជវាំង និងការយល់ច្រឡំក្នុងចំណោមសាធារណជន។ នេះគឺជាសកម្មភាពនៃការបំផ្លិចបំផ្លាញប្រឆាំងនឹងប្រទេស និងស្ថាប័ន (រាជាធិបតេយ្យ) ។ ក្រោយមកអ្នកម្នាងត្រូវបានគេបញ្ឈប់តំណែងជារាជវង្សានុវង្ស និងឋានៈក្នុងជួរយោធា។ គួររំលឹកដែរថា Sineenat ពីមុនមានឋានៈជាឧត្តមសេនីយ៍ទោ៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន

អានច្រើនបំផុត